កំពង់ធំ÷ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ ២០២៤ លោក កែ កញ្ចនា ប្រធានក្រុមការងារថ្នាក់ស្រុក ចុះជួយមូលដ្ឋានឃុំដំរីស្លាប់ រួមជាមួយនិងសហការី បានចុះសួរទុក្ខដល់គ្រួសារ ដែលត្រូវភ្ភ្លើងឆេះផ្ទះនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឆេះអស់ទាំងស្រុងកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ មូលហេតុដោយឆ្លងចរន្តអគ្គិសនី។
តាមការបញ្ជាក់ពីលោក កែ កញ្ចនា បានលើកឡើងថាម្ចាស់ផ្ទះឈ្មោះ ឡាយ ឌី ភេទស្រី អាយុ៣៨ឆ្នាំ មានសមាជិក០៣នាក់ ស្រី០២នាក់ ផ្ទះឆេះអស់ទាំងស្រុង កាលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១២:៤៨នាទី នៅចំណុចភូមិសង្គម ឃុំដំរីស្លាប់ សស្រុកកំពងស្វាយ ខេត្តកំពង់ធំ មានករណីអគ្គិភ័យកើតឡើង០១លើកបណ្តាលឱ្យឆេះផ្ទះចំនួន០១ខ្នងទំហំ៦ម៉ែត្រx១១ម៉ែត្រ ខូចខាតទាំងស្រុង សម្ភារៈខូចខាតរួមមាន÷ ម៉ាសុីនកិនស្រូវខ្នាតតូច០១គ្រឿង លុយដុល្លារចំនួន៦៥០០$ ស្រូវចំនួន០២តោន
គគ្រែដេកចំនួន០២គ្រឿង ទទូរដាក់ខោអាវចំនួន០១ ទូរទស្សន៍ចំនួន០២គ្រឿង ខ្សែក និងខ្សែដៃសរុបទឹកប្រាក់ចចំនួន5លាន៥០មុឺនរៀល ចានឆ្នាំងម៉ុងភួយនិងសម្ភារៈប្រេីប្រាស់ក្នុងផ្ទះមួយចំនួនទៀត។ រថយន្តបង្ការពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ បានចេញអន្តរាគមន៍ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៣រថយន្ដស្មេីនិង១៨ម៉ែត្រគុប។
លោក កែ កញ្ចនា ប្រធានក្រុមការងារថ្នាក់ស្រុក ចុះជួយមូលដ្ឋានឃុំដំរីស្លាប់ និងក្រុមការងារទាំងអស់សូមចូលរួមសោកស្ដាយ ចំពោះម្ចាស់ផ្ទះ ការបាត់បង់នូវសម្ភារៈជាច្រើន ដែលមិនអាចជួយសង្គ្រោះបានទាន់ពេលវេលា ការចូលរួមចំណែកនេះ ដើម្បីឱ្យក្រុមគ្រួសារយកទៅប្រើដើម្បីសម្រាប់ដោះស្រាយជីវភាពបានមួយកម្រិត។
សូមបញ្ជាក់ផងដែរថា ក្រុមការងារនិងសប្បុរសជនមួយចំនួនបានឧបត្ថម្ភសម្ភារៈរួមមាន÷ អង្ករនាងមិញ០១បេ ថវិកា៣០០.០០០រៀល តុង សម្រាប់ប្រក់០១ទឹកសុទ្ធ១៤យួរ សៀវភៅ២០ក្បាល បុិច២០ដើមខោអាវ២កំប្លេ ខ្នើយ០១ កន្ទេល០១ ភួយ០១ មុង០១ទឹកក្រូច០១កេស ទឹកសុទ្ធកម្ពុជា០១កេស និងសម្ភារៈផ្ទះបាយមាន(ចាន ឆ្នាំង វែក ស្លាបព្រា០១ឈុត)ផងដែរ ៕អត្ថបទលោក ធូ កែវមុន្នី