មាន​គេ​បោះ​ទារក​ចោល​ក្នុង​វត្ត​ត្រូវ​ឆ្កែ​ខាំ​ហែក​ចែកគ្នា​សុ​ី​

0

​បាត់ដំបង​:​មានការ​ភ្ញាក់ផ្អើល​ពី​សំណាក់​សិស្សសាលា​ក៏ដូចជា​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​ទី​អារាម​​ខណ​:​ដែល​បាន​ប្រទះឃើញ​បំណែក​សព​ទារក​ម្នាក់​ដែល​ត្រូវបាន​គេ​យកទៅ​បោះចោល​ក្នុង​វត្ត​លៀប​​ស្ថិតក្នុង​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ហើយ​ត្រូវបាន​សត្វ​ឆ្កៃ​ខាំ​ហែក​ចែកគ្នា​សុ​ី​​កាលពី​ព្រឹក​ថ្ងៃទី 17-10-14 រហូតដល់​ព្រះសង្ឃ​ប្រមូល​យកទៅ​ដុតចោល​.image (2) ។​
មាន​ព្រះសង្ឃ​មួយអង្គ​ដែល​គង់នៅ​ក្នុង​ទី​អារាម​នេះ​បាន​មាន​សង្ឃ​ដិ​កា​ថា នៅ​ព្រឹក​ថ្ងៃទី​17​នេះ​
​ពេលដែល​ព្រះអង្គ​កំពុង​និមន្ត​ក្បែ​ចេ​តី​យ៍​ស្រាប់តែ​ហាក់ដូច​ជាមាន​ក្លិនស្អុយ​អ្វី​ម្យ៉ាង លុះ​ពេលដែល​​រកមើល​ក៏​ស្រាប់តែ​ឃើញ​មាន​បំណែក​សព​របស់​ទារក​ដែល​ទើបនឹង​កើត​ត្រូវបាន​ឆ្កែ​កំពុង​ខាំ​អូស​សុ​ី​​នៅត្រង់​ចន្លោះ​ចេ​តី​យ៍​ដោយ​សព​នេះ​បាត់​ក្បាល បាត់​ទ្រង់ទ្រាយ​ជា​មនុស្ស​

ទៅហើយ​ព្រោះ​មិនអាច​​មើល​ដឹងថា​ជា​ប្រុស ឬ​ស្រី​ផង​. មិន​ត្រឹមតែ​ប៉ុណ្ណោះ​សព​នេះ​ក៏មាន​ទាំង​ដង្កូវ​ធំៗ​ថែមទៀត ដោយ​​មិនដឹងថា​មាន​គេ​យកមក​ចោល​តាំងពី​ពេលណា​នោះទេ​ដោយ​គេ​ច្រក​នៅក្នុង​ថង់​ផ្លា​ស្ទិ​ក​ព៌​ណស​. ។​ព្រះអង្គ​បាន​មាន​សង្ឃ​ដិ​កា​បន្តថា ក្រោយពី​មិនអាច​ទប់ទល់​នឹង​ក្លិន​ដ៏​អសោច​នេះ​បាន​​ទើប​ព្រះអង្គ​សំរេច​ពិត​ទៅ​ព្រះចៅអធិការ​ហើយក៏​បាន​ប្រមូល​សំរាមimage (2)

និង​អុ​សមកគរ​បូជា​នៅក្បែ​​ចេ​តី​យ៍​នោះ​តែម្តង​ដើម្បី​កុំអោយ​ជះក្លិន​ពាសវាល​ពាសកាល ប៉ុន្តែ​ការធ្វើ​របៀបនេះ​ព្រះអង្គ​ដឹងថា​ខុស​​នឹង​ផ្លូវច្បាប់​ព្រោះ​មិនបាន​ផ្តល់ដំណឹង​ដល់​សមត្ថកិច្ច​ជំនាញ​អោយ​ចុះមក​ត្រួតពិនិត្យ ដោយ​គ្រាន់​​តែ​យល់ថា​វា​គឺជា​បំណែក​សព​តែប៉ុណ្ណោះ​. ហើយក៏​មិនតិច​ថ្ងៃ​ដែរ​ដែល​ទារក​នេះ​ត្រូវបាន​គេ​យកមក​​ដាក់​ចោល​នៅក្បែ​ចេ​តី​យ៍​នេះ​ប៉ុន្តែ​

គ្មាន​អ្នកណា​ចាប់អារម្មណ៍ លុះដល់​មាន​ឆ្កែ​អូស​ព្រមទាំង​មាន​ក្លិនស្អុយ​ផង​នោះ​ទើប​បានដឹង​. ។​
រឿងនេះ​កម្ពុ​ជាថ្មី​បាន​ទំនាក់ទំនង​សួរ​នាំទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ដែរ​តែ​ពុំមាន​នរណា​
​ដឹង​នោះទេ​ដោយសារតែ​មិនមាន​អ្នក​រាយ​ការ ប៉ុន្តែ​គេ​នឹង​ចាត់​កំលាំង​ប៉ុស្តិ៍​អោយ​ចុះទៅពិនិត្យ​និង​​សួរនាំ​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​ទី​អារាម​នេះ​. ៕