កំពង់ឆ្នាំង(ថ្ងៃទី១៧.១០.២០១៤)៖ប្រជាពលរដ្ឋនិងសមត្ថកិច្ចដែលបានដឹងការពិតបានអោយដឹងថា៖បន្ទាប់ពីក្រុមអ្នកសារព័ត៌មានបានចុះទៅថតយករូបភាពពិតៗនៃការឃុបឃិតអោយកើតមានបទ ល្មើសនេសាទនៅក្នុង តំបន់អភិរក្សពូជត្រីឡូត៍ស្តីពាក់កន្ទេល និងក្រោយពីអ្នកសារព័ត៌មានបានចុះផ្សាយនូវសកម្មភាពបទល្មើសនេះ រួចមកនៅ វេលាម៉ោង១១និង៣០នាទីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤នេះ គេបានឃើញលោក សៀង ហេង នាយ សង្កាត់រដ្ឋបាលជលផលបរិបូរណ៍បានដឹកនាំកម្លាំងជំនាញជលផល សហការជាមួយលោកមេភូមិកោះតាម៉ូវ, កម្លាំងនគរបាលប៉ុស្តិកំពង់ព្រះគរគី,និងសហគមន៍នេសាទ បានចុះទៅកាត់ដបទឹកសុទ្ធជាកំសួល ដែលជន ល្មើសចងចំណាំកន្លែងដាក់សម្រាស់របស់ពួកគេនោះចោល ដើម្បីបំបិតភស្តុតាងហើយរាយការណ៍យកគាប់ គួរទៅថ្នាក់លើថា៖ជាកន្សុំកំពឹសមិនមែនសម្រាស់ដូចអ្នកសារព័ត៌មានចុះផ្សាយនោះឡើយ។
នៅវេលាម៉ោង៦និង០៥នាទីល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ អ្នកយកព័ត៌មានយើងបានទូរស័ព្ទទៅ លោកនាយសង្កាត់រដ្ឋបាលជលផលបរិបូរណ៍ ទាក់ទងក្នុងរឿងខាងលើលោកបាននិយាយអោយដឹងថា៖«លោកបានទាញដបទឹកសុទ្ធដែលគេដាក់បណ្តែតក្នុងតំបន់អភិរក្សបួនដប់កន្លែងគឺសុទ្ធតែកន្សុំកំពឹស មិនមែនជាកំសួលដាក់សម្រាស់នោះទេ»។ក្រោយពីការចុះកាត់កំសួលខាលើនេះលោកនាយសង្កាត់ជលផលបានធ្វើកំណត់ហេតុអោយសហគមន៍ លោកមេភូមិកោះតាម៉ូវ និងនគរបាលប៉ុស្តិដែលរួមសហការចុះហត្ថលេខា
ដើម្បីរាយការណ៍យកគាប់គួរជូនថ្នាក់លើស្មានថាគេមិនដឹងអី។ចំណែកមន្ត្រីនគរបាលប៉ុស្តិដែលចុះសហការបានអោយដឹងថា៖លោកនាយសង្កាត់និងកូនចៅបានទាញយកដបទឹកសុទ្ធជាកំសួលនោះឃើញសៃយឺនកន្សុំកំ
ពិសបួនប្រាំពិតមែននៅក្នុឡូត៍អភិរក្សស្តីពាក់កន្ទេលហើយយកទៅបោះចោលក្នុងទន្លេវិញមិនបានកាប់បំផ្លាញចោលទេ តែកំសួលជាច្រើនទៀតដែលចងជាប់សម្រាស់ទាញមិនរួចត្រូវបានគេកាត់ចោលបំផ្លាញភស្តុតាង។
ដោយឡែកក្នុងការចុះទៅកាត់កំសួលសម្រាស់ចោលនោះ គេក៍ឃើញមានលោក ផាន់ ផល្លា ប្រធាន សហគមន៍នេសាទកំពង់ព្រះគរគីជាទទួលភារកិច្ចការពារតមបន់អភិរក្សពូជត្រី និងព្រៃលិចឡូត៍ស្តីពាក់កន្ទេល និងជាមនុស្សម្នាក់ដែលត្រូវបានប្រជានេសាទចោទថា បានបើកដៃអោយក្រុមគ្រួសារសាច់ញាតិ កាប់ព្រៃលិច ទឹក និងដាក់សម្រាស់យ៉ាងអនាធិប្បតេយ្យនៅក្នុងតំបន់ហាមឃាត់នោះតែម្តងមានរូបថតជាភស្តុតាងស្រាប់។ កន្លងមកប្រជានេសាទបាន
ចោទថា បានទារប្រាក់ពីប្រជានេសាទក្នុងរបាំងដាក់លប១ៗចាប់ពី៧០ម៉ឺនរៀល រហូតដល់២៥០ម៉ឺនរៀល ចំណែកការដាក់សម្រាស់ក្នុងឆ្នាំនេះវិញគឺទារ៥០ម៉ឺនរៀលក្នុងសម្រាស់១ៗ សំរាប់ ដាក់ក្នុង១រដូវ ដែលពីឆ្នាំមុនយកតែ១៥ម៉ឺនរៀលប៉ុណ្ណោះ។
ប្រជាពលរដ្ឋក្នុងភូមិកោះតាម៉ូវបានអោយដឹងថា៖លោក ផាន់ ផល្លា គ្រាន់តែឡើងជាប្រធានសហគមន៍ នេសាទមិនបាន១ឆ្នាំផង លោកអាចធ្វើផ្ទះទឹក១ខ្នងមានតម្លៃជាង៧ពាន់ដុល្លាយ៉ាងរំភើយទៅហើយ សួរថាតើ លោក បានលុយពីណាមកបើមិនកៀបកប្រជាពលរដ្ឋយកលុយនិង
ឃុបឃិតជាមួយបទល្មើសនេសាទនោះ។តែលោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា៖ លោកទទួលបានប្រាក់ខែតែ៤០ម៉ឺនរៀលនៅក្នុងរដូវប្រាំងតែប៉ុណ្ណោះ ដើម្បីការពារតំបន់អភិក្សត្រីនៅក្នុងមូលដ្ឋាន រឿងនេះបើចុះមកស្រាវជ្រាវទើបដឹងច្បាស់។
ទាក់ទងនិងការឃុបឃិតជាមួយបទល្មើលក្នុងដែនអភិរក្សខាងលើ និងការចុះទៅបំផ្លាញវត្ថុតាងនេះប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន ប្រសិនបើ ឯ.ឧ ណៅ ធួក ប្រធានរដ្ឋបាល
ជលផលចង់ដឹងចង់ឃើញពួកគាត់និងជូនទៅចង្អុលទីតាំងជាកន្លែងដាក់សម្រាស់ក្នុងតំបន់អភិរក្សទាំងនោះ បើ ឯ.ឧ មិនចុះមកទេគឺ ឯ.ឧ ពិតជាជឿមន្ត្រីខិលខូចរបស់លោកហើយ។ប្រភពព័ត៌មានមួយទៀតពីសមត្ថកិច្ចនគរបាលខេត្ត ក៏បានប្រាប់អោយដឹងថា៖សមត្ថកិច្ចបានរកឃើញភស្តុតាងមួយចំនួនហើយទាក់ទងជាមួយសហគម អាជ្ញាធរ និងសមត្ថកិច្ចមួយចំ នួនទារយកលុយពីប្រជានេសាទរាប់លានរៀលរឿងសម្លកំពឹសនិងឃើញក្នុងពេលឆាប់ៗនេះហើយ៕


































