ឯកឧត្តមបណ្ឌិត ឆាយសុផល ៖ក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៏មាន គឺមាន​សារៈសំខាន់ណាស់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះដឹងឬទ្រព្យសម្បត្តិរបស់ខ្លួន

0

ខេត្តស្វាយរៀង៖ឯកឧត្តមបណ្ឌិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រមសីលធម៌ និង​វិជ្ជាជីវៈមាន​សារៈសំខាន់សម្រាប់អ្នកសារព័ត៌មាន ព្រោះវិជ្ជាជីវៈប្រៀបដូចជាចំណេះដឹងឬទ្រព្យសម្បត្តិរបស់ខ្លួន។
ការមានប្រសាសន៍បែបនេះ ធ្វើឡើងនាព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ ក្នុងពិធីបើក វគ្គ បណ្តុះបណ្តាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់សរសេរព័ត៌មាន
ដោយមានការចូលរួមពីសំណាក់ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកចុះ ជួយសម្របសម្រួលការងារមន្ទីរព័ត៌មានខេត្តស្វាយរៀងនិងលោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មានខេត្តស្វាយរៀង
នៅសាល ប្រជុំមន្ទីរព័ត៌មានខេត្តស្វាយរៀង។
លោក កែវ ច័ន្ទលី ប្រធានមន្ទីរព័ត៌មាន ខេត្តស្វាយរៀង បានធ្វើរបាយការណ៍ជម្រាបជូន ពីស្ថានភាពទូទៅរបស់មន្ទីរព័ត៌មាន និងចំនួនអង្គភាពសារព័ត៌មាន ដែលកំពុងដំណើរការនៅក្នុងខេត្ត មានស្ថានីយ៍វិទ្យុជាតិ និងឯកជន ផ្សាយផ្ទាល់ចំនួន ៦ និងផ្សាយបន្ត ៤ស្ថានីយ, ស្ថានីយទូរទស្សន៍ចំនួន ១០ស្ថានីយ, ស្ថានីយ ទូរទស្សន៍ខ្សែកាប្តិ៍ចំនួន ៣, កាសែតចំនួន ៣អង្គភាព និងគេហទំព័រចំនួន ២២អង្គភាព។
ឯកឧត្តម បណ្ធិត ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន បាន​សង្កត់ធ្ងន់ថា អ្នកកាសែតត្រូវយល់​ដឹង​ឱ្យច្បាស់​ពីភារកិច្ច​ ក្រមសីលធម៌ និង​សិទ្ធិរបស់​ខ្លួន​ ដើម្បីបង្កើនចំណេះរបស់អ្នក​កា សែត គឺ​ត្រូវតែមានការយល់ដឹងទូលាយ ហើយ​ត្រូវតែ​យល់​ដឹង​អំពីសង្គម​របស់​យើង ។
លើសពីនេះទៀត​ លោកបានបន្តថា  ក្នុងការបើក​វគ្គបណ្តុះ​បណ្តាលនេះ សិក្ខាកាមទាំងអស់​បាន​យល់ដឹងបន្ថែមពីក្រម​សីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន​ប្រ កបដោយ​ផ្លែផ្កា ហើយ​គណៈកម្មាធិការបណ្តុះបណ្តាល​វិជ្ជាជីវៈសារព័ត៌មាន និង​វិក្រឹត្យការ​ក្រសួង​ព័ត៌មាន​ នឹង​បន្តខិតខំប្រឹងប្រែង​បង្កើត​កម្មវិធីវគ្គបណ្តុះបណ្តាល​ ក៏ដូចជាសិក្ខាសា លា​ផ្សេងៗជាបន្តបន្ទាប់​ដែល​ជា​ផលប្រយោជន៍ដល់​ការ​​បង្កើនសមត្ថភាពវិជ្ជាជីវៈសារព័ត៌មាន និង​ក្រម​សីលធម៌ ដល់អ្នកសារព័ត៌មាន​ ក្នុង​គោលដៅ​លើលើកស្ទួយវិស័យព័ត៌មាន។
បន្ថែមលើសពីនេះទៅទៀតឯកឧត្តម ឆាយសុផល ក៏បានស្នើរសុំអោយបងប្អូនអ្នកសារព័ត៌មាន ប្រចាំខេត្តស្វាយរៀង មិនត្រូវឈ្លោះគ្នា និងត្រូវចេះស្រលាញ់និងសាមគ្គីភាពគ្នា ទៅវិញទៅមក ទោះបីជានៅអង្គភាពផ្សេងពីគ្នា ក៏ដោយ ពីព្រោះដើម្បីកុំអោយមហាជនទូទៅ ធ្វើការរិះគន់។
សូមបញ្ជាក់ថា វគ្គបណ្តុះ​បណ្តាលស្ដីពី ក្រមសីលធម៌វិជ្ជាជីវៈ ការធ្វើអត្ថាធិប្បាយព័ត៌មាន និងរបៀបចាប់សរសេរព័ត៌មាន នៅមន្ទីរព័ត៌មានខេត្តស្វាយរៀងដែលមានឯកឧត្តម ឆាយសុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលជាគ្រូ ឧទ្ទេសនាម នាពេលនេះ គឺ​​ទទួលបាន​ប្រជាប្រិយភាព និង​ការគាំទ្រខ្ពស់​ដោយ​សារ​តែការប៉ិនប្រសប់ បង្ហាត់បង្ហាញ ពន្យល់​ និងការចែករំលែកបទពិសោធន៍ ល្អៗ យូឆ្នាំមក របស់លោកផងដែរ។
បន្ទាប់មកឯកឧត្តមបណ្ឌិត ឆាយ សុផល និងលោក ឡុង សេង បានយកនូវអាវ ដែលជា អំណោយរបស់លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងសៀវភៅប្រវត្តិសាស្រ្ត (នាយករដ្ឋមន្រ្តី ៣៧រូប និងសៀវភៅ ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្តិសាស្រ្តខ្មែរជាង ៤០ឆ្នាំ) ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ មន្ទីរព័ត៌មានខេត្តស្វាយរៀង៕គឹមសេង