លោក វរសេនីយ៍ឯក យិន ពិសិទ្ធ និងសហការី អញ្ជើញចុះសួរសុខទក្ខ នាយ អាវុធហត្ថ(នារី)ទើបតែបានសម្រាលកូនរួច

0

ឧត្តរមានជ័យ៖ ព្រឹកថ្ងៃសុក្រ ទី១៩ ខែមករា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានចាត់លោកវរសេនីយ៍ឯក យិន ពិសិទ្ធ មេបញ្ជាការរង និងសហការី ចុះសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក សេន សុផល នាយការិយាល័យផែនការ និងស្រាវជ្រាវបទល្មើសឧក្រិដ្ឋ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដ ដែលទើបឆ្លងទន្លេរួច នៅគេហដ្ឋាន ភូមិអូរកន្សែង សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ព្រមទាំងនាំយកគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកា ៨០០,០០០រៀល។ សរុបជាថវិកាចំនួន ៩០០,០០០រៀល ។ ក្នុងឱកាសនោះដែរ លោក មេបញ្ជាការរង ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ខេត្ដ ផងដែរ៕ដោយ៖ភ្នំដងរែក