ដោយ ឃិន គន្ធា
បន្ទាយមានជ័យ៖ ករណីលោក លោកស្រីជាអនុប្រធានមន្ទីរ ,ប្រធាន/អនុប្រធានការិយាល័យនិងមន្ត្រីទូទាំងខេត្តចំនួន៣៤នាក់ក្នុងចំណោមមន្ត្រីក្របខ័ណ្ឌ៤១នាក់ ប្តឹងទៅក្រសួងរៀបចំដែនដីដើម្បីសុំដកលោកអាង ណារឹទ្ធ ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់និងសុរិយោដីខេត្ត បន្ទាយមានជ័យកន្លងមកនេះ ក្រសួងរៀបចណដែនដី នគរោបនីយកម្មនិងសំណង់បានសម្រេចថា ត្រូវកែសម្រួលភារកិច្ច(ដកហូតមុខតំណែង) មន្ត្រីថ្នាក់ដឹកនាំមុន្ទីរចំនួន៨រូប ។
ពោលគឺត្រូវដកទាំងលោកប្រធានមន្ទីរដែលត្រូវគេប្តឹងនិងក៏ដកទាំងលោក លោកស្រីអនុប្រធានមន្ទីរទាំងអស់និងលោកប្រធានការិយាល័យ២ដែលស្ថិតក្នុងចំណោមអ្នកប្តឹងគេ សរុប៨រូបនោះ។
នេះបើយោងមន្ត្រីបាន្សឹបប្រាប់ក្រោយលទ្ធផលកិច្ចប្រជុំបិទទ្វារ ផ្ទៃក្នុងមួយកាលពីល្ងាចថ្ងៃទី១៨ខែមករាឆ្នាំ២០២៤ នៅសាលប្រជុំ”ខ”.នៃសាលាខេត្តបន្ទាយមានជ័យដែលដឹកនាំដោយលោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យនិងលោកបែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរោបនីយកម្មនិងសំណង់ ។
មន្ត្រីទាំង៨រូបដែលត្រូវសម្រួលភារកិច្ចឬដកទាំងនោះ ត្រូវតែបង្ហាញមុខនៅខាងធនធានមនុស្សនៃក្រសួងរៀបចំដែនដី នារាជធានីភ្នំពេញពីថ្ងៃច័ន្ទទី២២ខែមករាឆ្នាំ២០២៤ តទៅនៅរៀងរាល់ម៉ោងធ្វើ ដោយមិនអាចអាក់ខានឡើយ ។
មន្ត្រីទាំង៨រូប រួមមាន : ១-លោកអាង ណារិទ្ធ ប្រធានមន្ទីរ ដែលត្រូវមន្ត្រីប្តឹងឬអ្នករងបណ្តឹង។និង៧នាក់ទៀត ជាអ្នកប្តឹងឬដើមបណ្តឹងក្នុងចំណោមអ្នកប្តឹងសរុប៣៤នាក់ /៤២នាក់នៃមន្ត្រីមន្ទីរ រួមមាន២-លោកអឿ សុភ័ណ អនុប្រធានមន្ទីរ(ទទួលរដ្ឋបាល ហិរញ្ញវត្ថុ )។៣-លោកឡុង វុធ អនុប្រធានមន្ទីរ (សំណង់) ៤-លោកមួង វិបុល អនុប្រធានមន្ទីរ (សុរិយោដី) ៥-លោកស្រី ជាធូ វឌ្ឍនា អនុប្រធានមន្ទីរ (យេនឌ័រ)៦-លោករ៉ូ បូរ៉ា អនុប្រធានមន្ទីរ (រៀបចំដែនដី ) ៦-លោកហង្ស រិនឌី ប្រធានការិយាល័យរដ្ឋបាល និង៧-លោកឡេង ម៉ារី.ប្រធានការិយាល័យសុរិយោដី ។
ក្រោយកិច្ចប្រជុំចង្អៀតនោះ មន្ត្រីនិងថ្នាក់ដឹកនាំបានប្រាប់សារព័ត៌មានខ្លីថា : ដោយសារមានការសម្រួលភារកិច្ចថ្នាក់ដឹកនាំទាំងអស់នៃមន្ទីរដូច្នេះ ទើបក្រសួងរៀបចំដែនដីនិងរដ្ឋបាលខេត្តសម្រេចដកហូតត្រាមន្ទីរមករក្សាទុក ហើយចាត់តាំងលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យអោយទៅទទួលដឹកនាំបណ្តោះអាសន្នលើចរន្តការងាររដ្ឋបាល មិនមែនបច្ចេកទេសក្នុងអន្តរកាលនេះ។
សូមរំលឹកថា យោងពាក្យបណ្តឹងចុះថ្ងៃទី០៤ខែតុលាឆ្នាំ២០២៣ បានអោយដឹងថា : មន្ត្រីរាជការនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យគោរពជូនលោកសាយ សំអាល់.ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់សំណើសុំផ្លាស់ប្ដូរ លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី រូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តបន្ទាយមានជ័យ។ ចាប់តាំងពីថ្ងៃប្រកាសចូលកាន់តំណែង (ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១១-២០២៤ ) របស់លោក អាំង ណារិទ្ធ ជាប្រធានមន្ទីររហូតមកដល់បច្ចុប្បន្ន ធ្វើឲ្យមន្ត្រីក្រោមឪវាទទាំងអស់ជួបការលំបាកជាខ្លាំង ក្នុងការអនុវត្តន៍ការងារ ៕