រដ្ឋមន្ត្រី ក្រសួង យុត្តិធម៌ បាន ចាត់ទុកថា ការ លេីក កម្ពស់ គុណភាព អប់រំ គឺ ជា ការ វិនិយោគ សម្រាប់ ទទួល ផល នៅ ថ្ងៃ អនាគត របស់ កូនចៅ និង សង្គម ជាតិ យើង ទាំង មូល

0

កំពង់ចាម : ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន ចាត់ទុកថា ការ លើក កម្ពស់ គុណភាព អប់រំ គឺ ជា ការ វិនិយោគ សម្រាប់ ទទួល ផល ជាទីគាប់ប្រសើរ នៅ ថ្ងៃ អនាគត របស់ កូនចៅ ក៏ដូចជា សង្គម ជាតិ យើង ទាំង មូល ថ្លែង បែប នេះ ក្នុង ពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា២ខ្នង កម្ពស់ ២ជាន់ ២០បន្ទប់ និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ នាព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៤ ។

ឆ្លៀត ក្នុង ឱកាសនោះ ឯកឧត្ដម រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានថ្លែងថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែ បន្ត ចាត់ទុក ការ អភិវឌ្ឍ មូលធន មនុស្ស គឺ ជា អទិភាព គន្លឹះ មួយ ដ៏ សំខាន់ នៅ ក្នុង យុទ្ធសាស្ត្រ បញ្ចកោន ដំណាក់កាល ទី ១ របស់ រាជរដ្ឋាភិបាល ក្នុង ចំណោម អទិភាព គន្លឹះ ចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លេីង និង បច្ចេកវិទ្យា មូលធន មនុស្ស ដែល ប្រកប ដោយ សមត្ថភាព សីលធម៌ គុណធម៌ មាន ការ ទទួល ខុសត្រូវ ខ្ពស់ និង មាន សុខភាព ល្អ គឺ ជា ទ្រព្យ សកម្ម ជាតិ ដ៏ រឹងមាំ និង ជា លក្ខខណ្ឌ ចាំបាច់ ដែល មិន អាច ខ្វះ បាន សម្រាប់ ការ អភិវឌ្ឍ ជាតិ ការ លើក កម្ពស់ តម្លៃ វប្បធម៌ ជាតិ និង ការ បង្កើត គំនិត ថ្មីៗ ដើម្បី ធនាបាន នូវ ការ អភិវឌ្ឍ សង្គម សេដ្ឋកិច្ច កាន់តែ រីកចម្រើន និង ប្រកប ដោយ ចីរភាព ហេតុ នេះ ការ វិនិយោគ លេី ការ អភិវឌ្ឍ មូលធន មនុស្ស នៅ តែ ជា កិច្ចការ ដ៏ មាន សារៈសំខាន់ និង ជា កិច្ចការ អទិភាព ខ្ពស់ របស់ រាជរដ្ឋាភិបាល ដើម្បី អាច ឆ្លើយ តប បាន ទៅ នឹង ការ កេីនឡេីង នូវ តម្រូវការ នៃការ អភិវឌ្ឍ សង្គម សេដ្ឋកិច្ច ជាតិ របស់ យើង ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ក៏បានជំរុញឱ្យលោកគ្រូអ្នកគ្រូ មាតាបិតា អាណាព្យាបាលសិស្ស អាជ្ញាធរពាក់ព័ន្ធ ព្រមទាំងសហគមន៍ទាំងមូល ចូលរួមចំណែកលើកកម្ពស់គុណភាពអប់រំ នៅសាលាបឋមសិក្សាព្រៃទទឹង ដើម្បី ប្រែក្លាយសាលានេះជាសាលាគំរូមួយប្រកបដោយគុណភាព ស្របតាម បំណងប្រាថ្នារបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏ដូចជា ដើម្បីចូលរួមអនុវត្តកម្មវិធី នយោបាយ ជាពិសេស វិធានការគន្លឹះទី២ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការ លើកកម្ពស់គុណភាពអប់រំ ផងដែរ ។

ក្នុង ឱកាស នោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា សមិទ្ធផល អគារសិក្សា២ខ្នង កម្ពស់ ២ជាន់ ២០បន្ទប់ អគារបណ្ណាល័យ ខ្លោងទ្វា របងសាលា និងសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សាព្រៃទទឹង ស្រុកព្រៃឈរ ជាសមិទ្ធផលប្រវត្តិសាស្ត ហើយក៏ជាសមិទ្ធផលរួម របស់យើងទាំងអស់គ្នា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស សម្រាប់កូនចៅប្រជាពលរដ្ឋយើង បានសិក្សាចាប់ពីកម្រិតមូលដ្ឋាន ដើម្បីបន្តទៅកម្រិតឧត្តមសិក្សា ជាបន្តទៀត ៕