បើក​ម៉ូតូ​ជាន់មីន​ផ្ទុះ​លឺ​កក្រើក​ពេញ​ភូមិ​ទាំង​ព្រឹក​សំណាងល្អ​ដែល​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​

0

ខេត្តបន្ទាយមានជ័យ​៖
​បុរស​ម្នាក់​បើក​ម៉ូតូ​ជាន់មីន​ចំនួន​១​គ្រាប់ បណ្តាលអោយ​ផ្ទុះ​លឺ​កក្រើក​ផ្អើល​ពេញ​ភូមិ សំណាង​
​ល្អ​ផងដែរ ដែល​ពុំ​មានកា​គ្រោះថ្នាក់​ដល់ ជនរងគ្រោះ​ណា​ទាំងអស់​ស្របពេល​ដែល​បុរស​ខាង​
​លើ​ធ្វើដំណើរ​ចេញពី​ភូមិ​ឆ្ពោះទៅ​ព្រំដែន​កម្ពុជា​ថៃ ហើយ​បើក​ម៉ូតូ​ជាន់មីន​ប៉ះចំ​កង់​ខាងក្រោយ​
​បណ្តាលអោយ​ផ្ទុះ​ខ្ទេច​ប៉ែក​កង់​ខាងក្រោយ​ទាំងស្រុង​តែម្តង​។​
​ក្នុង​ហេតុ​ការផ្ទុះ​មីន​ខាងលើ​នោះ គឺ​កើតមាន​នៅក្នុង​ម៉ោង​១០ ៤០​នាទី​ព្រឹក ថ្ងៃទី​១៧ ខែតុលា​
​ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ចាន់​គី​រី ឃុំ​អូ​ស្រឡៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ខ​ណះ​
​ដែលមាន​បុរស​ម្នាក់​បើក​ម៉ូតូ​តែម្នាក់ឯង​សេរី​២០១៣​កាំ​ធំ ព​ណ័​ខ្មៅ ចេញពី​ភូមិ​ខាងលើ​ឆ្ពោះ​
​ទៅ​ព្រំដែន​កម្ពុជា​ថៃ ហើយក៏​ជាន់មីន​ប្រភេទ​ម៉ាក​ស្មាច់ ដែលជា​គ្រាប់មីន​ងាយ​ផ្ទុះ​បំផុត​ក្នុងការ​
​កាត់ផ្តាច់​ជើងមនុស្ស​យ៉ាង​ងាយ​បំផុត​នោះ ។​IMG-20141017-WA0005
​លោក​សៅ ប៊ុន​អធិការដ្ឋាន​នគ​បាល​ស្រុក​ម៉ាឡៃ បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ដោយ​
​បាន​អះអាងថា ជនរងគ្រោះ​មានឈ្មោះ​ភិន សោ​ភ​ណ័ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មានមុខរ​បរជា​
​អ្នកស្រែ​ចំការ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​នោះ លោក​សៅ ប៊ុន​បាន​បញ្ជាក់ទៀតថា មុន​
​ពេល​កើតហេតុ​ជនរងគ្រោះ​បានធ្វើ​ដំណើរ​ចេញពី​ភូមិ​របស់ខ្លួន​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ដោយ​បំរុង​ទៅ​ច្រក​អូរ​ព្រំដែន​កម្ពុជា​ថៃ លុះ​ទៅ​ផុត​ភូមិ​ចម្ងាយ​១០០​ម៉ែត្រ​ប៉ុណ្ណោះ ហើយ​កង់​IMG-20141017-WA0004
​ក្រោយ​នៃ​ម៉ូតូ​របស់​ជនរងគ្រោះ បានជា​ន់​ចំ​កណ្តាល​គ្រាប់មីន​ដែល​គេ​បង្កប់​ចោល​សល់​ពី​
​សង្គ្រាម​នា​សម័យ​របប​កម្ពុជា​ប្រជាធិបតេយ្យ​កន្លងទៅ លោក​បាន​បន្តទៀតថា ជនរងគ្រោះ​ពិត​
​ជាមាន​សំណាងល្អ​ណាស់​ដោយ​អំបែង​គ្រាប់​មិនបាន​ជះ​មកលើ​ខ្លួន​បង្កអោយមាន​គ្រោះថ្នាក់​
​នោះឡើយ នេះ​ជា​ភ័ព្វសំណាង​ដែល​កម្រ​មាន​គឺ​ភាគច្រើន​ជន​ណាក៏ដោយ​អោយតែបាន​ជាន់​
​គ្រាប់មីន​ប្រភេទ​តូច​ឬ​ធំ គឺ​តែងតែ​ជួប​កា​រងរបួស​ឬ​ស្លាប់​ជាមិនខាន ដោយឡែក​បុរស​ដែល​IMG-20141017-WA0005
​ជួប​គ្រោះថ្នាក់​គ្រាប់មីន​នោះបាន​រួច​ផុតពី​ការផ្ទុះ​គ្រាប់មីន​នោះ​ទាំងស្រុង​ហើយ ឯ​ម៉ូតូ​របស់​
​ជនរងគ្រោះ​ប៉ែក​ខាងក្រោយ​ត្រូវបាន​ខួច​ខាត​ទាំងស្រុង​ហើយ​ប៉ូលិស​ក៏បាន​ប្រគល់​ម៉ូតូ​ទៅអោយ​ម្ចាស់​ដើម​យកទៅ​ជួសជុល​វិញ​ហើយ ក្នុងនោះដែរ​លោក​អ​ធី​ការ​បាន​សំណូមពរ​ទៅដល់​ប្រ​
​ជា​ពលរដ្ឋ​ធ្វើដំណើរ​ថ្មើ​ជើង​រឺ​តាម​រថយន្ត​រឺ​ម៉ូតូ​តាម​បណ្តោយ​ខ្សែរ​បន្ទាត់​ព្រំដែន​កម្ពុជា​ថៃ សូម​
​អោយ​មានការ​ប្រុង​ប្រ​យ​ត័​ខ្ពស់បំផុត​ដោយ​ខ្លួនឯង​ខ្លះៗ​ផង​៕​