កំពង់ឆ្នាំង៖ បុរសម្នាក់ត្រូវបានចោរប្លន់ម្នាក់ យកអាវុធកែឆ្នៃ និងកាំបិទគម្រាមប្លន់យកម៉ូតូមួយគ្រឿងបានសំរេចរួចគេចខ្លួនទៅបាត់ដោយសុវត្ថិភាព។ករណីនេះបានកើងឡើងនៅម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤នៅចំណុចត្នោតមួយដើម ស្ថិតក្នុង ភូមិទួលរការ ឃុំមេលំ ស្រុកប្រិបូរណ៌ ខេត្តកំពង់ឆ្នាំង នៅពេលដែលបុរសរងគ្រោះជិះម៉ូតូទៅលើកលប ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានអោយដឹងថាៈ ជនរងគ្រោះមានឈ្មោះ ឌិត សំអន អាយុ៤៥ឆ្នាំ មានទីលំនៅភូមិ ឃុំកន្លែងកើតហេតុ ។ មុនពេលកើតហេតុបុរសរងគ្រោះបានជិះម៉ូតូម៉ាកវ៉េវពណ៏ក្រហមពាក់ស្លាកលេខ កំពង់ឆ្នាំង 1G. 4704 ចេញពីផ្ទះទៅលើកលប លុះពេលជិះ
មកដល់ចំណុចកើតហេតុក៏ស្រាប់តែជួបជនម្នាក់មិនស្គាល់ឈ្មោះបានហៅម៉ូតូអោយឈប់ ។មុនដំបូងជននោះសួរ ដូចធម្មតាថាៈទៅណា ជនរងគ្រោះឆ្លើយថាៈ ទៅលើកលប ។ បន្ទាប់មកជនមិនស្គាល់អត្តសញ្ញាណរូបនោះ បានយកកាំភ្លើងកែឆ្នៃសម្រាប់បាញ់សត្វ មកភ្ជុងជនរងគ្រោះ អោយប្រគល់ម៉ូតូអោយ បើមិនដូចឆ្នោះគេនឹងបាញ់
ជាពុំខាន ដោយខ្លាចគេបាញ់ជនរងគ្រោះក៏បានប្រគល់ម៉ូតូនោះអោយទៅជនដៃដល់ ហើយជនដៃដល់បានជិៈម៉ូតូគេចខ្លួនបាត់ស្រមោល ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានបន្តអោយដឹងទៀតថា៖ តាមព៏ត៌មានដែលទទួលបានជាបន្តបន្ទាប់នោះគឺ ជនដៃដល់រូបនោះបានជិះម៉ូតូគេចទៅដល់ចំណុចស្ពានអូរឬស្សីសាច់ផ្លូវជាតិលេខ៥គេបានឈប់ដោះស្លាកលេខម៉ូតូដែលប្លន់បាននោះចោល ហើយបានបន្តជិះទៅដល់ភូមិក្តុល ឃុំក្រាំងស្គារ ស្រុកទឹកផុស និង ក្រោយមកទៀតបានដឹងថាបាន គេជិះដល់ភូមិបំណក់ ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់ ហើយក៏បាត់ដានរហូតតែម្តង ៕



































