អាជ្ញាធរក្រុងសិរីសោភ័ណចុះត្រួតពិនិត្យការជួសជុលផ្លូវ១ខ្សែរមានប្រវែងជាង១០០០ម៉ែត្រលើខ្នងអាងកណ្តោលដែលបំរើផលប្រយោជន៍បងប្អូនកសិករ ក្នុងសង្កាត់ទឹកថ្លា

0

បន្ទាយមានជ័យ៖មានផ្លូវមានក្តីសង្ឃឹម លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ និងលោក ជៀម សុខ ប្រធានក្រុមប្រឹក្សាក្រុង អមដំណើរដោយ លោក កុយ ចាន់វាសនា សមាជិក ក្រុមប្រឹក្សាសង្កាត់ទឹកថ្លា លោកមេភូមិ និងក្រុមកាងារអញ្ជើញចុះត្រួតពិនិត្យការជួសជុលផ្លូវលំមួយខ្សែមានប្រវែង១០០០ម៉ែត្រ ដោយក្រាលថ្នល់កៅស៊ូ និងក្រាលថ្មម៉ិច ស្ថិតនៅទំនប់អាងកណ្ដោល ស្ថិតនៅក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាថ្ងៃទី២០ ខែមករាឆ្នាំ២០២៤។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានមានប្រសាសន៍លើកឡើងថា៖ ផ្លូវ១ខ្សែរនេះជាចំណុចសំខាន់ហើយដោយបានការចង្អុលបង្ហាញ ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានក្រុមការងារចុះជួយខេត្តបន្ទាយមានជ័យ និងឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងក្រោមការចង្អុលបង្ហាញផ្ទាល់ពីសំណាក់ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានសម្លឹងឃើញទិដ្ឋភាពរួមនៅទីនេះបានរងផលប៉ះពាល់នារដូវវស្សាកន្លងមកដែលធ្វើឲ្យផ្លូវនេះរងគ្រោះធ្ងន់ធ្ងរដោយទឹកជំនន់។

ជាមួយគ្នានោះលោក ស្រេង សុផល បានបន្តថា៖ ដោយបានការគាំទ្រពីបងប្អូន ជាពិសេសថ្នាក់ដឹកនាំ ក៏បានរៀបចំនឹងធ្វើការជួសជុលផ្លូវនេះឡើងវិញ ហើយផ្លូវនេះគិតចាប់ពីផ្លូវជាតិលេខ ៥មកមានចម្ងាយជាង ១គីឡូម៉ែត្រ ដោយឡែកពីស្ពានមកកាន់ សួនស្ទឹងកែវសុខសាន្តនេះមានចម្ងាយ ៣០០ម៉ែត្រដល់យើងក្រាលកៅស៊ូ។ ចំណែកជាង ១០០០ម៉ែត្រទៀតយើងរៀបចំជាគ្រោះថ្មមិច ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋអាស្រ័យផលព្រោះនៅទីនេះមានប្រជាពលរដ្ឋធ្វើស្រែដែលត្រូវដឹកឆ្លងកាត់ប្រមាណជា១០០ហិចតា។

លោក បានបញ្ជាក់ថា៖ នេះជាគោលដៅរបស់ឯកឧត្តមថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ក្នុងការអភិវឌ្ឍន៍ហើយចំណុចផ្លូវមួយខ្សែនេះក្រៅពីដឹកកសិផលរបស់ប្រជាពលរដ្ឋនោះក៏បានបម្រើលើវិស័យទេសចរណ៍ស្របតាម គោលនយោបាយ យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលផងដែរ ព្រោះនៅក្បែរនេះមានរមណីយដ្ឋានមួយកន្លែងមានឈ្មោះ សួនស្ទឹងកែវសុខសាន្តផងដែរ។

ដោយមើលឃើញនូវការអភិវឌ្ឍន៍ និងសម្រួលផ្លូវដែលមានការលំបាកជាយូរឆ្នាំមកហើយនេះបងប្អូនប្រជាពលរដ្ឋក៏ដូចជាម្ចាស់ម្ចាស់សួនស្ទឹងកែសុខសាន្ត ក៏បានថ្លែងអំណរគុណដល់ក្រុមការងារក្រុងសិរីសោភ័ណ ជាពិសេសការគិតគូររបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ក៏ដូចជាឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងឯកឧត្តម អ៊ុ រាត្រីគណៈនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានអភិវឌ្ឍន៍ និងជួសជុលផ្លូវនេះឡើងវិញដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋដឹកកសិផលផង និងមានផ្លូវចូលមកកម្សាន្តនៅសួនស្ទឹងកែវសុខសាន្តនេះផងដែរ៕ដោយ៖ឃិន គន្ធា