សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប-ឧត្តរមានជ័យ បានបើកសិក្ខាសាលាស្តីពីការដោះស្រាយជំលោះដៃគូរអាជីវកម្ម និងយុទ្ធសាស្ត្រគ្រប់គ្រងហិរញ្ញវត្ថុ នៅសណ្ឋាគារសុខាល័យអង្គររីហ្សតនិងស្ប៉ា គឺមានរយៈពេល១ថ្ងៃពេញ នៅថ្ងៃទី២៣ ខែ មករា ឆ្នាំ ២០២៤នេះ។ ដោយមានការរួមជាសិក្ខាកាមពីសំណាក់អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាគម អាជីវកម្ម.ម្ចាស់ក្រុមហ៊ុន សហគ្រាស អាជីវករ ដែលនៅក្នុងខេត្តសៀមរាប អញ្ជើញចូលរួមប្រមាណជាង១០០នាក់ ដោយអង្គសិក្ខាសាលានេះដែរគឺ មានការគាំទ្រនិងឧបត្ថម្ភពីគម្រោង ARISE Plus Cambodia ក្រោមសហហិរញ្ញប្បទានពី សហភាពអ៊ឺរ៉ុប(EU) និង និងរដ្ឋាភិបាលអាល្លឺម៉ង់(BMZ)។ មានប្រសាសន៍បើកអង្គសិក្ខាសាលានោះដែរ លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មបណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យបានមានប្រសាសន៍ថាការរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី “ការដោះស្រាយវិវាទពាណិជ្ជកម្ម និងយុទ្ធសាស្ត្រគ្រប់គ្រង បំណុលអាជីវកម្ម”នាពេលនេះគឺក្នុងគោលបំណងផ្តល់នូវការយល់ដឹងជាក់ស្តែងនិងយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ដើម្បីរុករកទិដ្ឋភាពដ៏ស្មុគស្មាញនៃវិវាទពាណិជ្ជកម្ម និងការគ្រប់គ្រងបំណុលអាជីវកម្ម ព្រមទាំងការចែករំលែកនូវព័ត៌មាន និងចំណេះដឹងបន្ថែមទៀតដែលយើងគិតថា ជាចំនុច សំខាន់សម្រាប់ផ្តល់ជាទស្សនទានថ្មី ទៅដល់ម្ចាស់អាជីវកម្ម ពាណិជ្ជកម្ម សមាជិក សមាជិកាសភា ពាណិជ្ជកម្ម ពាក់ព័ន្ធនឹងការដោះស្រាយវិវាទពាណិជ្ជកម្ម ព្រមទាំងការគ្រប់គ្រងហិរញ្ញវត្ថុឲ្យមានប្រសិទ្ធភាព។លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បានបន្តថា នៅក្នុងសិក្ខាសាលានេះដែរក៍មានការចូលរួមពីសំណាក់វាគ្មិននិងអ្នកជំនាញដ៏ឆ្នើមជាច្រើនរូបនៅក្នុងវិស័យពាណិជ្ជកម្ម និងច្បាប់ មកធ្វើការចែករំលែកបទពិសោធន៍ផ្ទាល់របស់ពួកគាត់ ស្តីពីការអនុវត្ត ល្អៗដ៏មានប្រសិទ្ធភាពបំផុត និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ជាពិសេសបានធ្វើបទបង្ហាញ និងបកស្រាយពី ប្រធានបទដ៏មានសារៈសំខាន់ ដើម្បីចែករំលែកពីច្បាប់លិខិតគតិយុត្តិ របៀបដោះ ស្រាយវិវាទពាណិជ្ជកម្ម ព្រមទាំងចំណេះដឹងសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រង ប្រើប្រាស់ហិរញ្ញវត្ថុ របស់ខ្លួននៅតាមស្ថាប័ននីមួយៗ អនុវត្តល្អៗដ៏មានប្រសិទ្ធភាពបំផុត និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត ដែលអ្នកទាំងអស់គ្នា អាចយកទៅអនុវត្តនៅក្នុងស្ថាប័នរៀងៗខ្លួនបានផងដែរ។លោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ ក៍បានថ្លែងបញ្ជាក់ថាសិក្ខាសាលានាពេលនេះគឺជាលើកទី៥ហើយដែល គម្រោង ARISE Plus Cambodia ដែលបានគាំទ្រ ដល់សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យក្នុងការរៀបចំធ្វើសិក្ខាសាលា ដែលនេះជាការជួយគាំទ្រ ហើយក្នុងការបង្កើតកម្មវិធីសិក្ខាសាលាចែករំលែកចំណេះ ដឹង និងកិច្ចសន្ទនាៗជំរុញដល់ការអភិវឌ្ឍនវិស័យឯកជននៅក្នុងខេត្តសៀមរាប ។
ដោយក្តីរំពឹងទុកខ្ពស់ពីគោលបំណងនៃកម្មវិធីសិក្ខាសាលាស្តីពី “ការដោះស្រាយវិវាទពាណិជ្ជកម្ម និងយុទ្ធសាស្ត្រគ្រប់គ្រងបំណុលអាជីវកម្ម លោកឧកញ៉ាបណ្ឌិត ជឿជាក់ថា វានឹងផ្តល់សារៈប្រយោជន៍ដល់ ម្ចាស់ក្រុម ហ៊ុន សហគ្រាស អ្នកប្រកបអាជីវកម្ម បានស្វែងយល់ពីនីតិវិធី ភាពចាំបាច់អ្វីខ្លះនៅពេលមានជំលោះ អាជីវកម្ម និងបញ្ហានៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួន។ ហើយសង្ឃឹមថាសិក្ខាសាលានេះនឹងមិនត្រឹមតែផ្តល់ឱ្យអ្នកនូវវិធីសាស្ត្រចាំបាច់ក្នុងការគ្រប់គ្រង និងដោះស្រាយវិវាទពាណិជ្ជកម្ម និងគ្រប់គ្រងបំណុលអាជីវកម្មប្រកបដោយប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវវេទិកាមួយសម្រាប់អ្នកទាំងអស់គ្នាដើម្បីទំនាក់ទំនង និងស្វែងយល់ពីគ្នាទៅវិញទៅមក។ ក្នុងនោះដែរលោកឧកញ៉ា បណ្ឌិត ហ៊ុយ ភៀវ បន្ថែមថា ដើម្បីឲ្យការរៀបចំកិច្ចសន្ទនា ព្រឹត្តិទៅកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត លោកក៍បានស្នើសុំដល់យើងជាអ្នកចូលរួមទាំងអស់ សូម ចូលរួមមតិយោបល់បន្ថែម ឬមានការសួរ ជជែកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីឲ្យកាន់តែយល់ច្បាស់ចូលរួមមតិយោបល់បន្ថែម ឬមានការសួរ ជជែកពិភាក្សាជាមួយអ្នកជំនាញ ដើម្បីឲ្យកាន់តែយល់ច្បាស់ថែមទៀតអំពីខ្លឹមសារ និងអត្ថន័យនៃប្រធានបទនិមួយៗ ឲ្យបានច្បាស់លាស់ ទុកជាចំណេះដឹង សម្រាប់អនុវត្តការងារអាជីវកម្មរបស់ខ្លួនតទៅមុខទៀត។នៅក្នុងអង្គសិក្ខាសាលាដែលមានរយៈពេល១ថ្ងៃនេះផងដែរក៍មានការធ្វើបទបង្ហាញពីសំណាក់វាគ្មិនដូចជា៖ ការណែនាំអំពីការវិវាទពាណិជ្ជកម្ម. ដើមហេតុនៃវិវាទ និងវិធីដោះស្រាយវៃឆ្លាត .កិច្ចព្រមព្រៀងអាជីវកម្មប្រកបដោយប្រសិទ្ធភាព . សារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុ.យុទ្ធសាស្រ្តក្នុងការគ្រប់គ្រងបំណុលអាជីវកម្ម.ការបង្កើតFranchise (ហ្រ្វេនឆាយ) និងការរកទីផ្សារ រួមនិងបង្ហាញសេចក្តីណែនាំអំពីមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មនិងសេវាកម្មដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារការ .ហើយព្រមទាំងមានកិច្ចពិភាក្សានិងសំនួរចម្លើយអំពីវិវាទពាណិជ្ជកម្មដូចជា៖ ការ ការពារទុកជាមុននិងដំណោះស្រាយប្រកបដោយភាពវ័យឆ្លាត. ការគ្រប់គ្រងហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តគ្រប់គ្រងបំណុលផងដែរ៕