កំពង់ស្ពឺ=លោកប្រធានការិយាលយ័អប់រំស្រុកបរសេដ្ឋលោក សំ.វណ្ណាត្រូវ បានគេសង្សយ័ថាបានលួចលាក់ទុកប្រាក់បៀរវត្តលោកគ្រូអ្នកគ្រូមួយចំនួន មិន ក្រោមជាង ៣០ នាក់ខណះលោកគ្រូអ្នកគ្រូទាំងនោះបានព្យូរឈ្មោះដោយចេញ ធ្វើការ តាមបណ្តាក្រុមហ៊ុន និងមួយចំនួនទៀតបានចេញក្រៅប្រទេស ។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថាថ្មីៗនេះ មានការបែកធ្លាយពត៏មាន ដែលគួរឲ្យសង្សយ័នៅក្នុងការិយាលយ័អប់រំស្រុកបរសេដ្ឋ មានករណីលួចលាក់ ទុកប្រាក់បៀរវត្តលោកគ្រូអ្នកគ្រូមួយចំនួនដែលមិនបានបំរើការឬព្យួរឈ្មោះចោល ជាច្រើននាក់ដែលបានប្រពឹត្តដោយលោក ប្រធានការិយាលយ័តែម្តង ។
ប្រភពបន្តថាករណីនេះបានបែកធ្លាយដោយសារតែមួយរយះនេះប្រាក់ បៀរវត្តរបស់លោកគ្រូអ្នកគ្រូទាំងអស់ត្រូវបានបង្វិលមកបើកតាមរយះធនាគារ អេស៊ីលីដា (ATM)វិញទើបត្រូវបានគេដឹងថាមានឈ្មោះគ្រូមួយចំនួនមិនមានវត្ត មាន នៅបម្រើការក្នុងក្របខណ្ឌរាល់ថ្ងៃនោះទេ ។ហើយប្រាក់ខែបច្ចុប្បន្នដែល លោកគ្រូនិងអ្នកគ្រូពេលនេះមានចាប់ពី ៧០ម៉ឺនរហូតដល់ ១លានរៀល ។
តាមការឲ្យដឹងចុងក្រោយបាន ឲ្យដឹងថាចំពោះ ករណីនេះខាងសាលា ខេត្តក៏បានឲ្យលោក សំ សម្តនា ប្រធាន មន្ទីរអប់រំខេត្តកំពង់ស្ពឺចុះស្រាវជាបន្ទាន់ ចំពោះករណីនេះ ។ក្រោយពីបានស្រាវ រួចរាលលោកប្រធានមន្ទីរ បានរាយការណ៏ថា(no)ឬគ្មានករណីនេះទេ។ ហើយករណីនេះគេនិយាយថា លោក សំ សម្តនា ប្រធាន មន្ទីរអប់រំខេត្តកំពង់ស្ពឺមិនមានឆន្ទះក្នុងរឿងដកលោក សំ វណ្ណា ប្រធានការិយាលយ័អប់រំស្រុកបរសេដ្ឋនោះទេ ដោយសារតែលោក ប្រធានមន្ទីរជាអ្នករៀបចំតំណែង របស់លោក សំ វណ្ណា នេះដោយផ្ទាល់ ។
ចំពោះរឿងរ៉ាវខាងលើកម្ពុជាថ្មីមិនអាចរកប្រភពទាក់ទងនិងលោក សំ វណ្ណា ប្រធានការិយាលយ័អប់ស្រុកបរសេដ្ឋនោះបំភ្លឺបានទេ តែលោក សំ សម្តនា ប្រធានមន្ទីរ អប់រំខេត្តកំពង់ស្ពឺបានប្រាប់តាមទូរសព្ទ័ថា រឿងនេះ លោកបានបញ្ជា ឲ្យមានស្រាវជ្រាវហើយ គឺមិនមានករណីនេះកើតឡើងទេនេះ គ្រាន់តែជាការសង្សយ័តែប៉ុណ្ណោះ ។
ដោយឡែករឿងរ៉ាវរបស់មន្ទីរអប់រំខេត្តកំពង់ស្ពឺត្រូវបានលេចឭពត៏មានមក ថាលោក សំ សម្តនា ប្រធានមន្ទីរ បានកំពង់ដំណើរការរៀបចំមុខតំណែងប្រធាន ការិយាលយ័អប់រំស្រុកមួយចំនួនក្នុងខេត្តដោយរើសប្រកាន់បក្សពួក មិនស្រប តាមលក្ខណះវិនិច្ចយ័សម្រាប់
ការតែងតាំង ។ហើយបច្ចុប្បន្នត្រូវបានគេដឹងថា មានបុគ្គលមួយចំនួនកំពង់រត់ការធ្វើជាប្រធានការិយាលយ័អប់រំស្រុក ដោយមាន ការស៊ីស៊ុស តែត្រឹមលោកប្រធានមន្ទីរ តែប៉ុណ្ណោះ ។
ឆ្លើយនិងការចោទខាងលើលោក សំ សម្តនា បានបញ្ជាក់ថា មិនមានរឿង រ៉ាវដូចការចោទលើកឡើងនោះទេ លោកបានធ្វើអ្វីៗស្របតាមគោលការណ៏ របស់រាជរដ្ឋាភិបាល និងស្របតាមគោលការណ៏របស់ក្រសួងអប់រំយុវជននិង កីឡា ដើម្បីធានាដល់វិសយ័អប់រំ ។
ផ្នែកតាមសេចក្តីណែនាំ ស្តីពី នីតិវិធីក្នុងការជ្រើសរើសនិងតែងតាំងមន្ត្រី គ្រប់គ្រង របស់
ក្រសួងអប់រំ យុវជន និងកីឡា លេខ២១ អ.យ.ក ស.ណ.ន ចុះថ្ងៃទី២៧ខែមិនា ឆ្នាំ២០១៤ បានសសេរថា ដើម្បីអនុវត្តឲ្យបានសម្រេចនូវយុ សាស្ត្រកំណែទម្រង់ការងារគ្រប់គ្រងបុគ្គលឹកក្នុងវិសយ័អប់រំ យុវជន និងកីឡា លើការងារតែតាំងមន្ត្រីគ្រប់គ្រងឲ្យទទួលបានប្រសិទ្ធិភាព ដោយការជ្រើសរើស មន្ត្រីឲ្យកាន់មុខតំណែងស្របតាមឧបនិស្សយ័ កម្រិតសញ្ញាបត្រ ជំនាញ សម្ថភាពបំពេញការងារ បទពិសោធន៏ការងារ សមិទ្ធផលការងារ និងបុគ្គលឹកលក្ខណះជាមន្ត្រី
គ្រប់គ្រងប្រកបដោយមនសិកាវិជ្ជាជីវះខ្ពស់ ។ ជៀសវាងនូវការឆ្លៀតឪកាស ក្នុងការតែងតាំង ឬប្រកាន់បក្សពួក ហើយបុគ្គលឹកអប់រំ ក្នុងអង្គភាពភាគច្រើនមានឪកាសចូលរួម ជ្រើសរើសអ្នក គ្រប់គ្រងរបស់ខ្លួនដោយអនុវត្តតាមនិតិវិធីត្រឹមត្រូវប្រកបដោយសុក្រឹតភាព ។ ចំពោះការជ្រើសរើសប្រធានការិយាលយ័អប់រំស្រុកឲ្យមានប្រសិទ្ធិភាពស្របតាមការណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវអនុវត្តដូចបានចែងនៅក្នុង ឧប្បសម្ពន្ធ័ទី១នៃ សេក្តីសំរេចនេះ ៕