កំពង់ធំ÷ មួយរយៈពេលនេះដោយសង្កេតឃើញជនខិលខូចមួយចំនួនបាននាំគ្នាមករំលោភដីរដ្ឋ មកធ្វើស្រូវប្រាំងនៅដីតំបន់បី ដែលជាតំបន់ហាមឃាត់ ដែលមិនគោរពទៅតាមគោលលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា មិនអនុញាតិឱ្យអាស្រ័យផលទេនៅលើដី ឬជីកប្រឡាយយកទឹកមកស្រោចស្រពនៅលើស្រូវប្រាំងនោះទេ ដើម្បីចង់ដឹងពីជនខិលខូចដែលរំលោភបំពានទៅលើដីរដ្ឋ យកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។
នៅរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោក ងួនរតនៈ អភិបាលខេត្តកំពង់ធំបានដឹកនាំកម្លាំងជំនាញចម្រុះពិនិត្យទីតាំងដីនៅតំបន់បី ដែលជនខិលខូចកំពុងតែរំលោភបំពានដីធ្វើស្រែប្រាំងចំនួន១៦៣ហិចតា៧២អា ស្ថិតនៅតំបន់គោកព្រះ តំបន់ខ្ទុមមួយដើម និងតំបន់ស្នែងក្របី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ជាមួយគ្នានេះផងដែរ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដាក់បទបញ្ជាទៅលើកងកម្លាំងទាំងបី និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ឱ្យចុះតាមដានសកម្មភាពរបស់ជនខិលខូចដែលមកធ្វើស្រូវប្រាំងនៅតំបន់ហាមឃាត់នេះ ដើម្បីស្វែងរកជនខិលខូច អនុវត្តនីតិវិធីតាមផ្លូវច្បាប់។ ជាក់ស្ដែង ដីស្រែដែលកំពុងតែអាស្រ័យផល នៅដីតំបន់ហាមឃាត់នេះ កំពុងតែមានជនខលខូច មករុករានទន្ទ្រានបំពានដីជាកម្មសិទ្ធិរបស់រដ្ឋ។
គួរបញ្ជាក់ផងដែរថា ផ្ទៃដីដែលជនខិលខូចកំពុងតែទន្ទ្រានរំលោភបំពានដីរដ្ឋ មកធ្វើជាកម្មសិទ្ធិមានចំនួនចំនួន១៦៣ហិចតា៧២អា ជីកប្រឡាយផ្ដាច់ផ្លូវ ដើម្បីយកទឹកទៅស្រោចស្របនៅស្រែប្រាំងរបស់ខ្លួន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប៕