ខេត្តព្រះសីហនុ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤នេះ នៅម្តុំខាងក្រោយឌីឌីម៉ាក ដែលស្ថិតនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុ អន្តរាគមន៍ស្រាវជ្រាវភ្លាមៗ និង កំណត់មុខសញ្ញាជនសង្ស័យមួយក្រុមដែលបង្ករហឹង្សាហើយ និង កំពុងរត់គេចខ្លួន មានគ្នាជាច្រើននាក់ និង ម៉ូតូជាច្រើនគ្រឿងប្រដាប់ដោយដំបងនិងដាវ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានបញ្ជូនខ្លួនជនរងគ្រោះទៅមន្ទីរពេទ្យ ដោយស្ថានធ្ងន់ធ្ងរពេលនេះកំពុងបញ្ជូនយកទៅសង្គ្រោះបន្ទាន់នៅភ្នំពេញក្រោយមកបានស្លាប់ពេលដល់មន្ទីពេទ្យ ។ ជនរងគ្រោះមានស្រុកកំណើតនៅខេត្តសៀមរាប។
ជុំវិញករណីក្រុមក្មេងស្ទាវខាងលើនេះដែរលោកវរៈសេនីយ៍ឯក លី សុខហ៊ី ស្នងការរងទទួលផែន ព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានបញ្ជាក់ថាចំពោះករណីនេះ សមត្ថកិច្ចបានបង្ក្រាបឃាត់ខ្លួនជនសង្ស័យបានប្រមាណជាង ១០ នាក់ កំពុងធ្វើការសាកសួរនិងបន្តនីតិវិធី ស្រាវជ្រាវបក្ខពួកដែលនៅសេសសល់រត់គេចខ្លួនបន្តទៀត៕
នាគសមុទ្រ