ខេត្តស្វាយរៀង៖ថ្ងៃសុក្រទី២៦ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលកងរាជអាវុធហត្ថចល័ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតរបស់កងរាជអាវុធហត្ថក្រុងបាវិត ស្ថិតនៅភូមិត្រពាំងថ្លុងសង្កាត់បាទី ក្រុងបាវិត ។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន៖ឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុងបាវិត លោកអភិបាលរងក្រុងបាវិត លោក លោកស្រីប្រធានមន្ទីរនានាជុំវិញខេត្ត លោកនាយសេនាធិការ លោកនាយសេនាធិការរង លោកប្រធានមន្ទីរ លោកនាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង៨ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
សូមជម្រាបជូនថា ក្រោមការការយកចិត្តទុកដាក់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកទឹកចិត្តដល់បណ្តារាជធានី-ខេត្ត ឱ្យយកចិត្តទុកដាក់លើកាងារកសាងអង្គភាពពីថ្នាក់ខេត្តដល់ក្រុង-ស្រុក ដើម្បីសម្រេចក្នុងការអនុវត្តតួនាទីភារកិច្ច ទន្ទឹមនិងការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងនោះកងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលមានលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានធ្វើឲ្យកម្លាំងអាវុធហត្ថខេត្តចូលរួមចំណែកអនុវត្តនូវបទបញ្ជាក្នុងការបង្ការ ទប់ស្តាត់ និង បង្ក្រាបបទល្មើសផ្សេងៗបានទាន់ពេលវេលា ជាពិសេសបានអនុវត្តនូវកិច្ចការងារស្នូលសំខាន់ៗ រួមមានការងារកសាងធនធានមនុស្ស ការងារកសាងអង្គភាព កន្លែងស្នាក់នៅ កន្លែងធ្វើ ការងារអប់រំហ្វឹកហ្វឺនលើកម្ពស់សមត្ថភាព ការងារធានាមធ្យោបាយគ្រឿងបំពាក់ ជាពិសេសការចិញ្ចិមថែទាំមសុខភាពកងទ័ព និងអនុវត្តគោលនយោបាយលើកទឹកចិត្តដោះស្រាយទុក្ខលំបាកក្នុងកងរាជអាវុធហត្ថតាមយៈការខិតខំប្រឹងប្រែងទាំងអស់នេះ បានធ្វើឱ្យកងរាជអាវុធហត្ថខេត្តមានភាពរឹងមាំ ហើយធានាបានយ៉ាងមានប្រសិទ្ធិភាពនូវតួនាទីភារកិច្ច ចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ពង្រឹងកាអនុវត្តច្បាប់ បង្ក្រាបបទល្មើល រួមចំណែកក្នុងការថែរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ដែលជាលក្ខណៈមិនអាចខ្វះបានក្នុងការសាង និងអភិវឌ្ឍន៍ ការរីកចម្រើនជាលំដាប់របស់ប្រទេសជាតិ។
ជាក់ស្តែងអគារសេនាធិការដ្ឋាន អគារមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកបានសាងសង់រួច នឹងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់ ជាក់ស្តែងអគារកងអន្តរាគមន៍កងរាជអាវុធហត្ថខេត្តស្វាយរៀង ដែលសាងសង់លើផ្ទៃដីថ្មីទំហំ ៨,២៧៨ ម៉ែត្រការ៉េ បានប្រារព្ធពិធីបញ្ចុះបឋមសិលាសាងសង់នៅថ្ងៃនេះ៕គឹមសេង