ពិធី​ប្រារព្វ​ខួប​លើក​ទី​១០៣ ទិវា​អន្តរជាតិ​នារី ៨​មីនា​ខេត្តសៀមរាប​

0

​ខេត្តសៀមរាប៖ នា​ព្រឹក​ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ​២០១៤​នេះ បងប្អូន​ជានា​រី ភរិយា​ថ្នាក់ដឹកនាំ​ខេត្ត​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ និង កងកម្លាំងប្រដាប់អាវុធ ក្រុមហ៊ុន ពាណិជ្ជករ អាជីវករ អង្គការ​ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល គរុ​សិស្ស និស្សិត សិស្ស​ប្រមាណ ៤០០​នាក់ បានមក​ជួបជុំគ្នា​នៅ​សាលប្រជុំ​រដ្ឋបាល​សាលាខេត្ត​សៀមរាប ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ ខួប​លើក​ទី​១០៣ ទិវា​អន្តរ ជាតិ នារី ៨​មីនា ឆ្នាំ​២០១៤ ក្រោម​ប្រធានបទ ( សមភាព​នៃ​ការអប់រំ មាន​សារៈសំខាន់​ក្នុង កិច្ចអភិវឌ្ឍន៍​សង្គម ) ក្រោម​អធិបតីភាព​របស់​ឯ​.​ឧ ឃឹម ប៊ុន​សុង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង លោកជំទាវ ដោយមាន​ការចូល រួម​ពី​សំណាក់​ឯកឧត្តម លោក​ឧកញ៉ា លោកជំទាវ ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល ខេត្ត និង អស់លោក លោកស្រី​ជា​ថ្នាក់ដឹកនាំ​មន្ទីរ ផងដែរ ។​ ​

ក្នុង​កិច្ច​ស្វាគមន៍​របស់លោក​ស្រី យូ សុភា ប្រធាន​មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប ក៏បាន​បញ្ជាក់​អំពី​លទ្ធផល នៃ​ការអនុវត្ត​លើ​ការងារ​យេនឌ័រ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លងមក ព្រមទាំង​បានបញ្ជាក់​ពី​គោលបំណង ការគោរព​ទិវា អន្តរជាតិ​នារី​៨​មីនា​នេះ ជាការ​ផ្តល់ឱកាស​ឲ្យ​បុរស ស្ត្រី យុវវ័យ​ទទួលបាន​នូវ​ចំណេះដឹង ជំនាញ និង​មាន​សីលធម៌ ដើម្បី​ក្លាយទៅជា​ធនធានមនុស្ស​ដ៏​មាន​សក្តានុពល សម្រាប់​ព​ន្លឿ​ន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច និង សង្គមជាតិ ។

​បន្ទាប់ពី​លោកជំទាវ ឯម ផលា​មុនី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត បាន​អាន​នូវ​ព្រះរាជសារ សម្តេចព្រះ មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង សុភមង្គល ក្នុងឱកាស អបអរសាទរ​ខួប​លើក​ទី​១០៣ នៃ​ទិវា​អន្តរជាតិ​នារី ៨​មីនា ឆ្នាំ​២០១៤ ។ តាម​ព្រះរាជសារ ក៏បាន​ផ្តោត​យ៉ាង​ជាក់លាក់ ទៅលើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង ការអភិវឌ្ឍន៍​ធនធានមនុស្ស ដែល​គ្រប់​ក្រសួង ស្ថាប័ន​កំពុង​អនុវត្ត ដើម្បី ប្រជាពលរដ្ឋ​កម្ពុជា ពិសេស​ស្រី្ត និង យុវវ័យ ចូលរួមចំណែក​អភិវឌ្ឍន៍​ប្រទេស ឲ្យ​ឈាន​ឆ្ពោះទៅរក​ភាព​រីកចម្រើន និង ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កំណើនសេដ្ឋកិច្ច រក្សា​នូវ​សន្តិភាព ស្ថិរភាព​នយោបាយ និង សន្តិសុខ​សង្គម ព្រមទាំង​លើក កម្ពស់​សិទ្ធិ សេចក្តីថ្លៃថ្នូរ និង សីលធម៌​ផងដែរ ។ ​

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​ឯ​.​ឧ ឃឹម ប៊ុន​សុង ក៏បាន​វាយតម្លៃ​ខ្ពស់ លើ​ការ​រំលឹក​នូវ កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូ និង ការ​ជំនះ​រាល់​ឧ​ប​ស័គ្គ​ដែល​រាំងស្ទះ​ការធ្វើ​ឲ្យ​ប្រសើរឡើង នូវ​សិទ្ធិ ឋានៈ តួនាទី និង ជីវ ភាព​រស់នៅ​របស់​ស្ត្រី​កម្ពុជា ក៏ដូចជា​ស្ត្រី​ទូទាំង​សកលលោក ដែលមាន​ការប្តេជ្ញា​រួមគ្នា​តទៅ​មុខ ឆ្ពោះទៅ​សម្រេចបាន នូវ​បំណងប្រាថ្នា​នេះ ។ ឯកឧត្តម​បាន​បន្តទៀតថា ការបង្កើតឡើង​នូវ​សមធម៌​ដ៏​ប្រសើរ ចំពោះ​ស្ត្រី​ឲ្យ​ទទួលស្គាល សមភាព រវាង​ស្ត្រី និង បុរស ក្នុង​គ្រប់​ទិដ្ឋភាព នៃ​វិស័យ​នយោបាយ សេដ្ឋកិច្ច សង្គមកិច្ច សិទ្ធិ​ពេញលេញ​ក្នុងតម្លៃ​ជា មនុស្សជាតិ ដើម្បី​ចូលរួម​ក្នុង​ភាព​ដៃ​គួ មិនអាច​ខ្វះ​បានជា​មួយ​បុរស ក្នុងការ​អភិវឌ្ឍន៍​ប្រទេសជាតិ ។

ឯកឧត្តម ឃឹម ប៊ុន​សុង ក៏បាន​គូសបញ្ជាក់ថា ប្រធានបទ​សម្រាប់​ទិវា​អន្តរជាតិ​នារី ៨​មីនា​ឆ្នាំនេះ ក្នុង​គោលបំណង ជម្រុញ​ឲ្យ​មាន ការផ្តល់​ឱកាស​ឲ្យ​បុរស ស្ត្រី យុវវ័យ ទទួលបាន​ចំណេះដឹង ជំនាញ មាន​សីលធម៌ និង ក្លាយខ្លួនជា​ធនធាន​ដ៏​មាន សក្តានុពល សម្រាប់​ព​ន្លឿ​ន​កិច្ចអភិវឌ្ឍន៍ សេដ្ឋកិច្ច និង សង្គមជាតិ ក្នុង​គោលដៅ​ឆ្ពោះ​ទៅនឹង​បរិបទ​សហគមន៍ អាស៊ាន ដែល​តម្រូវការ​ធនធាន​មនុស្ស​ប្រកប ដោយ​គុណសម្បត្តិ និង ធ្វើ​ឲ្យ​កម្ពុ​ជាមាន​លក្ខណៈ​ប្រកួតប្រជែង នៅ ក្នុង​តំបន់ និង​លើ​ពិភពលោក ។ ឯកឧត្តម​បាន​បន្តទៀតថា ក្រោម​កិច្ចដឹកនាំ​ដ៏​ឈ្លាសវៃ​ប្រកបទៅដោយ​គតិបណ្ឌិត​ដ៏ ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នីតិកាល​ទី​៥​នៃ​រដ្ឋសភា ដើម្បី​ឈានទៅ​សម្រេច​នូវ​ចក្ខុវិស័យ ក្នុងការ​ប្រែក្លាយ​កម្ពុជា ជា​ប្រទេស​មាន​ចំណូល​មធ្យម​មក​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង ជា​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ ២០៥០ ។

ឯ​.​ឧ ឃឹម ប៊ុន​សុង បាន​លើកឡើងថា ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣ ដោ​បាន​ចាត់ ទុក (​ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច និង សង្គមជាតិ ) និង បន្ត​អនុវត្ត​គោលនយោបាយ​លើកកម្ពស់ សមភាព​យេនឌ័រ នៅ គ្រប់​វិស័យ ដោយ​ផ្តោតលើ​ការពង្រឹង​កាលានុវត្តភាព សេដ្ឋកិច្ច​ស្ត្រី តាមរយៈ​ការអភិវឌ្ឍន៍​ស​ត្ថ​ភាព​ផ្នែក​ចំណេះដឹង ជំនាញ វិជ្ជាជីវៈ និង ការបញ្ជ្រាប​យេនឌ័រ​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ព្រមទាំង​ពង្រីក​លទ្ធភាព របស់​ស្ត្រី និង កុមារី​នៅតាម​ជន បទ ទទួលបាន​ឱកាស​ចូល​សិក្សា​រៀនសូត្រ នៅ​កម្រិត​បឋមសិក្សា មធ្យមសិក្សា​ទុតិយ ភូមិ និង ឧ​ត្ត​សិក្សា រួមទាំង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ ធានាបាន​សេវា​សុខាភិបាល ប្រកបដោយ​គុណភាព ក្នុងតម្លៃ សេវា​សមរម្យ និង ផ្តល់​កិច្ចការ​ផ្លូវច្បាប់​ឆាប់រហ័ស​ដល់​ជនរងគ្រោះ​ស្ត្រី​ទៀតផង ។ ​

ក្នុងឱកាស​នោះដែរ​ឯ​.​ឧ ឃឹម ប៊ុន​សុង និង​លោកជំទាវ ក៏បាន​ឧបត្ថម្ភ​ថវិកា ជូន​ដល់​បងប្អូន​ជា​ស្ត្រី​នៅក្នុង​ជួរ​កងកម្លាំង ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ក្នុង​មួយអង្គ​ភាព ចំនួន ២​លាន​រៀល និង ឧបត្ថម្ភ​ដល់​ប្រតិភូ​នារី​របស់ រដ្ឋបាល​សាលាខេត្ត​សៀមរាប ទៅធ្វើ​ទស្សនកិច្ច​ប្រទេស​វៀតណាម ចំនួន ៣​ពាន់​ដុល្លា និង ផ្តល់នូវ​វត្ថុ​អនុស្សាវរីយ៍​ដល់ បងប្អូន​នារី​ដែល​បាន​ចូលរួម​ពិធី ទាំង ៤០០​នាក់ ដោយ​ម្នាក់ៗ សារុង​ស៊ឹង ០១ អាវ​០១ និង ប្រាក់ ២​ម៉ឺន​រៀល​ផងដែរ ៕ ​Image1 Image2 Image5 Image7