ទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៑ុន៖សមិទ្ធផលទីចាត់ការនៅស្រុកស្វាយជ្រំនេះ កើតចេញពីការរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយបានល្អ

0

ស្វាយរៀង៖ ឯកឧត្តមបណ្ឌិតសភាចារ្យអ៑ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទនិងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ នៅព្រឹកថ្ងៃទី២៧ខែមករាឆ្នាំ២០២៤បានអញ្ជើញប្រគល់ទីចាត់ការ១ខ្នង នៅសាលាបឋមសិក្សាកំពង់ចំឡង ស្ថិតនៅក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលលោកបណ្ឌិតសភាចារ្យអ៑ុក រ៉ាប៊ុន បានចាត់ទុកថា សមិទ្ធផលទីចាត់ការនេះ កើតចេញពីការរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គមបានល្អ។

ពិធីនេះមានការចូលរួមពីឯកឧត្តម លោកជំទាវដែលជាប្រតិភូអមដំណើរ និងអាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនអ្នកផងដែរ។

ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យអ៊ុក រ៉ាប៑ុនបានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមក្នុងពិធីប្រគល់ទីចាត់ការ ចំនួន១ខ្នង ទំហំ៨គុណ៩ម៉ែត្រ ជូនដល់សាលាបឋមសិក្សាកំពង់ចំឡង ស្ថិតក្នុងភូមិតាស្អាង ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ សម្រាប់បម្រើជាប្រយោជន៍រួមនាពេលនេះ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា សមិទ្ធផលទីចាត់ការនេះ គឺបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការអភិវឌ្ឍ រីកចម្រើន សម្បូរសប្បាយ  រុងរឿងលើគ្រប់វិស័យក្នុងប្រទេសកម្ពុជា ដែលកើតចេញពីការរក្សាបាន នូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវថែរក្សាសន្តិភាព នេះឱ្យបានគង់វង្សយូរអង្វែង។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា ចាប់ពីពេលនេះតទៅ ក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ នៃសាលាបឋមសិក្សាកំពង់ចំឡង នឹងមានកន្លែងសម្រាប់អានសៀវភៅ ក៏ដូចជាការស្វ័យសិក្សាប្រកបដោយសុវត្ថិភាព និងផាសុកភាព។ ដូចនេះសូមក្មួយៗ ចៅៗជួយថែរក្សាសមិទ្ធផលមួយនេះ ឱ្យបានស្អាត គង់វង្ស ដើម្បីប្រើប្រាស់បានយូរអង្វែង។

ជាមួយគ្នានេះឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើរដល់ក្មួយៗ ចៅៗ សិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សារៀនសូត្រ ព្រោះថាការអប់រំ នឹងផ្ដល់ចំណេះដឹង និងអត្ថប្រយោជន៍យ៉ាងធំធេងដល់ក្មួយៗ ចៅៗ គ្រួសារ និងសង្គមជាតិទាំងមូល។

ឯកឧត្តមក៏បានសម្ដែងនូវការកោតសរសើចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានរួមចំណែក ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យក្លាយជាទំពាំងពោរពេញទៅដោយសក្តានុពល និងចំណេះដឹង សម្រាប់ប្រទេសជាតិ និងសូមកោតសរសើរចំពោះ លោកគឹម វាសនា ដែលបានផ្ដួចផ្ដើមគំនិត និងសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកាផ្ទាល់ខ្លួន ក្នុងការកសាង ទីចាត់ការមួយនេះឱ្យលេចចេញជារូបរាងឡើងនាពេលនេះ។

សូមបញ្ជាក់ថា ឯកឧត្តមទេសរដ្ឋមន្ត្រី បណ្ឌិតសភាចារ្យអ៑ុក រ៉ា ប៊ុន និងក្រុមការងារ ក៏បានឧបត្ថម្ភជូនដល់លោកគ្រូ អ្នកគ្រូចំនួន ១៨នាក់ក្នុងម្នាក់ៗទទួលបានថវិកា ៥០០០០រៀល និងលោកតា លោកយាយចំនួន៣១នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា១ សិស្សានុសិស្សចំនួន៩៥នាក់ក្នុងម្នាក់ៗទទួលបាន សៀវភៅ១ក្បាល ប៊ិច២ដើម ខ្មៅដៃ ១ដើម និងជ័រលុប១ផងដែរ៕