សិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ–១៩» 

0

ខេត្តកែប៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានរៀបចំសិក្ខាសាលាក្រោមប្រធានបទស្តីពី «ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ–១៩» ដែលអញ្ជើញចូលរួមជាគណ:ធិបតីភាព លោក ប៑ុន យោង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិតសោម ពិសិដ្ឋ អភិបាលនៃគណ:អភិបាលខេត្ត និងលោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា

លោក ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានលើកឡើងថា ដោយមើលឃើញថាសហគ្រាសធុនតូច និងមធ្យម ត្រូវការចំណេះដឹងថ្មីៗ ក៏ដូចជាត្រូវការជួយជ្រោមជ្រែងបន្ថែមទៀត ការជម្រុញទីផ្សារក្នុងស្រុក និងការជម្រុញទីផ្សារទៅក្រៅប្រទេស ក៏ដូចជាធនធានហិរញ្ញវត្ថុដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍អាជីវកម្មរបស់ពួកគាត់។ លោក ឧកញ៉ា បន្តថា
សិក្ខាសាលានេះមានការសហការ ជាមួយដៃគូរឧបត្ថម្ភនានា មានគោលបំណងដើម្បីជួយជម្រុញគាំទ្រដល់ការរីកចម្រើនរបស់សហគ្រាសធុនតូច និងមធ្យម និងដើម្បី ស្នើរសុំការគាំទ្រហិរញ្ញវត្ថុ និងហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ អង្គការអន្តរជាតិ និងធនាគារដៃគូររបស់ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អង្គការក្រៅ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធដ៏ទៃទៀត។

លោក ប៑ុន យោង អភិបាលរងខេត្ត បានលើកឡើងដែរថា កម្មវិធីសិក្ខាសាលានៅក្នុងថ្ងៃនេះ ពិតជាមានសារសំខាន់ណាស់ដោយសារតែស្រង់នូវបញ្ហាប្រឈមរបស់ ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ហើយបញ្ហាប្រឈមដែលកើតចំពោះម្ចាស់ សហគ្រាសនោះ រួមមាន៖
ចំណេះដឹងថ្មីៗ ដំណើរការនៃការត្រៀមខ្លួនក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ទទួលបានព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹងប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ។     

លោក អភិបាលរងខេត្ត បានបន្តថា
កម្មវិធីសិក្ខាសាលាថ្ងៃនេះ មានចំណុចល្អ គឺបានឱ្យម្ចាស់សហគ្រាស បំពេញនៅកម្រងសំណួរ អង្កេតស្វែងរកបញ្ហាប្រឈម ក្នុងដំណើរការអាជីវកម្ម និងឱ្យម្ចាស់សហគ្រាសបានជួប ផ្ទាល់ជាមួយធនាគារ ក្រុមហ៊ុនផ្តល់សេវាកម្ម ដែលអាចជួបគ្នាផ្ទាល់ ព្រមទាំងលើកឡើងសេចក្តីត្រូវការរបស់ខ្លួន ទៅ កាន់ធនាគារ
ក្រុមហ៊ុនផ្តល់សេវាកម្ម ឱ្យជួយដោះ
ស្រាយបញ្ហារបស់ពួកគាត់ក៏ដូចជាឱ្យសម្ព័ន្ធសមាគមសហគ្រាសធុន តូច និងមធ្យមកម្ពុជា បានដឹងអំពីបញ្ហាដែលកើតមានឡើងក្នុងសហគ្រាសនីមួយៗ យកមកប្រមូលផ្តុំជាឯកសារនឹងរកវិធីដោះស្រាយជូនម្ចាស់សហគ្រាស។ ហើយកម្មវិធីសិក្ខាសាលាថ្ងៃនេះ ក៏ឱ្យធនាគារ ក្រុមហ៊ុន ធ្វើបទ បង្ហាញអំពីសេវាកម្មផលិតផល ដែលផ្តល់ជូនដល់សិក្ខាកាមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខា សាលាថ្ងៃនេះ។

លោក អភិបាលរងខេត្ត សង្ឃឹមយ៉ាងថា ម្ចាស់សហគ្រាសធុនតូច និងមធ្យមដែលមានវត្តមាននៅក្នុងអង្គសិក្ខាសាលានេះ និងយកចិត្តទុកដាក់ក្នុងការចូលរួមសកម្មភាពផ្សេងៗ តាមរបៀបវារៈនៃកម្មវិធីនេះ ហើយក្រោយពីបានទទួលការបណ្តុះបណ្តាលក្នុងកម្មវិធីនេះ ម្ចាស់សហគ្រាសធុនតូច និងមធ្យមទាំងអស់ នឹងទទួលបានចំណេះដឹងថ្មី បន្ថែមទៀត ដើម្បីយកទៅអនុវត្ត និងពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីអភិវឌ្ឍការងារធុរៈកិច្ចរបស់ខ្លួនកាន់តែរីកចម្រើនបន្ថែមទៀត៕ សេង ណារិទ្ធ