សមាគមខ្មែរចិនខេត្តបន្ទាយមានជ័យរួមចំណែកបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់ធនធានមនុស្ស

0

បន្ទាយមានជ័យ៖មន្ត្រីថ្នាក់ដឹកនាំអាជ្ញាធរដែនដីខេត្តនិងបងប្អូនខ្មែរ ចិនអោយដឹងថា : យើងនិងរួមចំណែកបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់ធនធានមនុស្ស ទាំងផ្នែកអក្សសាស្ត្រចិន អង់គ្លេស មុខវិជ្ជាផ្សេងទៀតការថ្លែងដូច្នេះក្នុងអបអរពិធីបុណ្យឆ្នាំចិន ឆ្នាំរោង តាមចន្ទគតិ ដែលរួមមាន,ការសំណេះសំណាលនិងលាងសាយភោជន៍នៅទីស្នាក់ការសមាគមនិងសាលារៀនខ្មែរ ចិនផីឆឹង នាសង្កាត់កំពង់ស្វាយក្រុងសិរីសោភ័ណ កាលពីរាត្រីថ្ងៃទី២៩ខែមករាឆ្នាំ២០២៤នាសាលារៀនខ្មែរ ចិន ផីឆឹង ស្ថិតនៅក្នុងក្រុងសិរីសោភ័ណ។

លោកឆាន់ ប៊ុនម៉ាន់  មានប្រសាសន៍ថា : ” ជារៀងរាល់ឆ្នាំខ្ញុំតែងលើកឡើងពីសូខសន្តិភាព ស្ថេរភាពនយោបាយនិងការអភិវឌ្ឍន៍ដែលជាមរតកនៃនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកន្លងមករហូតបច្ចុប្បន្ន ដែលជាគុណូបក្ការ:របស់សម្តេចតេជោហ៊ុន សែន ទុកជូនយើងទាំងអស់គ្នានិងជូនកូនក្មួយកុមារនិងយុវជនជំនាន់ក្រោយ “។

លោកឆាន់ ប៊ុនម៉ាន់ មានប្រសាសន៍ថា : ដើម្បីឆ្លើយតបនឹងការគាំទ្រពីសំណាក់បងប្អូនខ្មែរសែស្រឡាយចិន  គណៈ:គ្រប់គ្រងនៃសមាគមនេះ ប្តេជ្ញាចិត្តថានឹងបន្តខិតខំបម្រើអោយអស់ពីចិត្តថ្លើមដល់មហាជន ប្រជាជននិងអាជ្ញាធរមានសមត្ថកិច្ច ព្រមទាំងអង្គការ សមាគមជាតិ អន្តរជាតិដែលជាដៃគូអភិវឌ្ឍន៍ អ្នកប្រតិបត្តិជំនឿសាសនាផ្សេងៗដើម្បីរួមគ្នាកសាង អភិវឌ្ឍន៍មូលដ្ឋាន ជាតិ មាតុភូមិអោយរឹងរឹតតែរីកចម្រើន សម្បូរសប្បាយរុងរឿងបន្ថែមទៀត។

ទន្ទឹមនឹងនោះ សមាគមក៏នៅតែបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍន៍សាលារៀនខ្មែរ ចិនផីឆឹងក្នុងការរួមចំណែកបណ្តុះបណ្តាលផ្តល់ចំណេះដឹងដល់ធនធានមនុស្សជំនាន់ក្រោយលើចំណេះដឹងទីទៅ ភាសាចិននិងភាសាអង់គ្លេស អោយបានទាំងបរិមាណនិងគុណភាព ។

ឯកឧត្ដម អ៊ុំ  រាត្រី អភិបាលខេត្តបន្ទាយមានជ័យថ្លែងថា :បរិយាកាសដ៏រីករាយនេះ យើចងចាំជានិច្ចនូវមរតកសន្តិភាព ការបង្រួបបង្រួមជាតិនិងការអភិវឌ្ឍន៍នៃនយោបាយឈ្នះ ឈ្នះរបស់អគ្គមគ្គុទេសក័ ដែលលើ,,ស្ថាបនាគឺសម្តេចតេជោហ៊ុន សែន  ហើយដែលសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភានេះ បន្តអនុវត្តនិងការសមិទ្ធផលនៃមរតកនោះ ប្រទេសកម្ពុជា និងនិយាយដោឡែកខេត្តបន្ទាយមានជ័យដែលជាទីកន្លែងចាប់ផ្តើមអនុវត្តនយោបាយនេះ ក៏នឹងទទួលបានការរីកម្រើនបន្ថែមទៀត ។

សូមបញ្ជាក់ថា ក្នុងពិធីនោះ ក៏មានប្រគល់លិខិតថ្លែងអំណរគុណ ប័ណ្ណសរសើរ ។ការប្រគល់ថវិការបស់សមាគមខ្មែរ ចិនខេត្តបន្ទាយមានជ័យជូនសមាគមខ្មែរ ចិនស្រុកមង្គលបូរីចំនួន១.០០០ដុល្លាសរអា ចូលរួមកសាងអគារសិក្សា ,និង១.០០០ដុល្លាសរអាទៀតជូនសមាគមខ្មែរ ចិនក្រុងប៉ោយប៉ែតចូលរួមកសាងព្រះវិហារចិនក្រុង៕ដោយ៖ឃិន គន្ធា