ស្រូវប្រាំងប្រឈមខ្វះទឹកក្នុងឃុំចំណោមនិងឃុំរហាត់ទឹកស្រុកមង្គលបូរី នៅក្រៅប្រព័ន្ធនិងឆ្ងាយពីប្រភពទឹក

0

បន្ទាយមានជ័យ៖ មន្ត្រីជំនាញនិងអាជ្ញាធរថា ស្រូវប្រាំងរបស់ប្រជាកសិករដែលប្រឈមខ្វះទឹកស្រោចស្រពក្នុងឃុំចំណោមនិងឃុំរហាត់ទឹកស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យស្ថិតនៅនៅក្រៅប្រព័ន្ធ(ធារាសាស្ត្រដែលផ្គត់ផ្គង់ទឹក?) និងនៅឆ្ងាយពីប្រភពទឹក។

នេះបើតាមលោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤  ខណ:អមដំណើរ ឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកក្នុងស្រុកមង្គលបូរី។

លោកបានបញ្ជាក់ថា: ទីតាំងស្រូវប្រាំងដែលប្រឈមខ្វះទឹកស្រោចស្រពនេះ មានចំនួន៤៨៧ហិកតា ស្ថិតនៅក្រៅប្រព័ន្ធ ដែលឆ្ងាយពីប្រភពទឹក ស្ថិតក្នុងភូមិសាស្ត្រឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ចំណែកឯកឧត្ដម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យថា៖ លោកផ្ទាល់ អមដំណើរដោយលោកប្រធានមន្ទីរធនធានទឹកឧតុនិយមខេត្ត អាជ្ញាធរស្រុក.ឃុំ  បានចុះពិនិត្យស្ថានភាពបញ្ហាខ្វះទឹកធ្វើស្រែឬអត់ប្រភពទឹកស្រោចស្រពនៅឃុំចំណោម ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

គួរកត់សម្គាល់ថា  ក្នុងផែនការអោយកសិករធ្វើស្រូវប្រាំង រដូវប្រាំងនៅខេត្តបន្ទាយមានជ័យរបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់និងនេសាទខេត្ត គឺមានចំនួនប្រមាណ២,៧ហិចតា។
ប៉ុន្តែជាក់ស្តែង ដូចរាល់ឆ្នាំដែរ ប្រជាកសិករបានផុលផុសធ្វើស្រូវប្រាំងដល់ទៅចំនួន ២ម៉ីន៧ពាន់ហិចតា ឯណោះ ។
ហេតុនេះ ប្រភពទឹកស្រោចស្រព មិនអាចធានាគ្រប់គ្រងបានទេ ៕ដោយ៖ ឃិន គន្ធា