ប្រជាពលរដ្ឋមានជីវភាពខ្វះខាត០៧គ្រួសារ ទទួលបានអំណោយពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ តាមរយៈឧត្តមសេនីយ៍ទោ សោម ស៊ុន

0

 កំពង់ធំ÷ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងស័ង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន៧គ្រួសារ នៅភូមិចំបក់បញ្ញា ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណ្ដែត និងលោកជំទាវ ព្រមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងតែព្រួយបារម្ភពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង និង បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំថែរក្សាសុខភាព និងបង្កបង្កើតផល ដាំដំណាំចិញ្ចឹមសត្វប្រកបរបររកទទួលទាន ដោយសុច្ចរិតទៀងត្រង់ និង ចូល រួម អនុវត្តគោលនយោបាយ ភូមិ /ឃុំ មាន សុវត្ថិភាព ដេីម្បី ភាព សុខដុមរមនា របស់ យើង ទាំង អស់ គ្នា ។

ឧត្តមសេនីយ៍ ទោមេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹក រងកំពង់ធំ បានបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននៅក្នុងឱកាសនេះ គឺ ជា អំណោយ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត និង លោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះប្រជាពលរដ្ឋមួយគ្រួសារដែលស្ត្រីមេម៉ាយមានកូនចំនួន០២នាក់នៅក្នុងបន្ទុក មានជម្រកស្នាក់នៅមិនសមរម្យ ដំបូល និងជញ្ជាំងធ្លុះធ្លាយទទួលបាន÷ស័ង្កសី៤០សន្លឹក អង្ករ៥០គីឡូក្រាម មីជាតិ០២ កេស ទឹកត្រីទឹកស៊ីអ៊ីវ០២យួរត្រីខកំប៉ុង០២យួរ និងថវិកាមួយចំនួន។ ដោយឡែកប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន០៦គ្រួសារផ្សេងទៀតបានទទួលក្នុង០១គ្រួសារនៅនូវ÷ អង្ករចំនួន២៥គីឡូក្រាម មីជាតិ០១កេស ទឹកត្រីទឹកស៊ីអ៊ីវ០១យូរ និងត្រីខកំប៉ុង០១យួរផងដែរ៕