អាវុធហត្ថស្រុកគូលែនបានបែកសំបុកជួញដូរនិងរក្សាទុកនៅសារធាតុញៀន

0

ដោយ សែម ឡុំ
ព្រះវិហារោះ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ទី សុវិនថាល់ ព្រះរាជអាជ្ញាអយ្យការអមសាលាដំបូងខេត្តព្រះវិហារ កម្លាំងអហស្រុកគូលែន ០៥នាក់ រថយន្ត០២គ្រឿង អាវុធ០១ដើម ដឹកនាំដោយលោក វ,ត្រី នួន ភារៈ មេបញ្ជាការអហស្រុក សហការជាមួយកម្លាំងអហខេត្តចំនួន ០៥នាក់ រថយន្ត ០១គ្រឿង បានចុះបង្ក្រាបករណី រក្សាទុក ឬជួញដូរ និងប្រើប្រាស់សារធាតុញៀនខុសច្បាប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នៅវេលា ១៣:៣០នាទី នៅចំណុចភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន  បានធ្វើការឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួន ០៣នាក់៖១, ឈ្មោះ វិន សុភាព ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរ កសិករ ២,ឈ្មោះ ឆិល លីន  ភេទស្រី អាយុ២៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ៣,ឈ្មោះ មឿង កូលាប ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរ កសិករ ទាំងបីនាក់ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់។
សមត្ថកិច្ចបញ្ជាក់ថា ដកហូតសម្ភារៈរួមមាន៖ ម្សៅក្រាមព៌ណសថ្លា ចំនួន០២កញ្ចប់ ទម្ងន់ ០៤,៨៣g.ទូរស័ព្ទដៃចំនួន ០៦គ្រឿង,ដាវចំនួន ០៣,លុយខ្មែរចំនួន ១០០,០០០រៀល បន្ទាប់ពីសាកសួរបំភ្លឺ ឈ្មោះ វិន សុភាព វេលាម៉ោង១៧,១៥នាទីថ្ងៃដដែល នៅចំណុចចំការចេកបេងដូប ភូមិសាស្ត្រភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ កម្លាំងអហយើង បន្តស្រាវជ្រាវឃាត់បានមុខសញ្ញាចំនួន ០៤នាក់ទៀត៖១,ឈ្មោះ សាំង លីម៉ុង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកសិករ។ ២,ឈ្មោះ ឆុយ លឿន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ៣,ឈ្មោះ យក់ តារ៉ា ហៅ តាំ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ៤,ឈ្មោះ ស្រេង វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ។
ទាំងបួននាក់ រស់នៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ដកហូតទូរស័ព្ទដៃចំនួន ០៤គ្រឿង, ម៉ូតូចំនួន ០២គ្រឿង។
បច្ចុប្បន្ន៖ ជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី៕