សៀមរាប៖ អាជ្ញាធរខេត្តសៀមរាបនិងរៀបចំប្រារព្ធ ព្រឹត្តការណ៍បុណ្យទន្លេលេីកទី៨ រយ:ពេលចំនូន២ថ្ងៃ។
អាជ្ញាធរខេត្តសៀមរាប នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានកិច្ចប្រជុំពិនិត្យទីតាំង និងត្រៀមរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលេីកទី៨ នៅលើទឹកដីអង្គរនេះ។
កិច្ចប្រជុំនេះនៅរដ្ឋបាលខេត្តសៀមរាប ក្រោមវត្តមាន លោកសូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោក យុន លីនណេ អភិបាលរងខេត្ត តំណាងលោកប្រាក់ សោភ័ណ អភិបាល ខេត្តសៀមរាប និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។
ក្នុងកិច្ចប្រជុំ លោកសូ ម៉ារ៉ា បង្ហាញថា ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ៨ នេះ គ្រោងនឹងរៀបចំ សកម្មភាពកម្សាន្តជាច្រើន ដូចជា ទស្សនីយភាព សិល្បៈ ការតាំងពិព័រណ៍ ការប្រណាំងកង់ ការរត់កម្សាន្ត ការប្រណាំងទូក ការប្រកួតវាយកូនគោល ជាដើម។ល។
លោកបន្តថាពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណង បំផុស ចលនាមហាជនឱ្យចូលរួម ក្នុងការងារអភិវឌ្ឍធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ សម្រាប់ខេត្ត ជាប់តាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិឲ្យបានច្រើន មកចូលរួមទស្សនាកម្សាន្ត ក្នុងអំឡុងព្រឹត្តិការណ៍នេះ។
លោកបន្ថែមថា ក្រៅពីមានបំណងចង់ទាក់ទាញភ្ញៀវទេសចរចូលរួមបុណ្យទន្លេ នេះក៏ជាឱកាសបំផុសចលនាមហាជន ឲ្យចូលរួមក្នុងការងារអភិវឌ្ឍធនធានទន្លេ ប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការ ពិធិកម្មទេសចរណ៍ តាមរយៈការបង្កើតព្រឹត្តិការណ៍ ទេសចរណ៍ថ្មីៗ នៅតាមបណ្ដាខេត្ត ជាប់តាមដងទន្លេ របស់កម្ពុជាផងដែរ។
សូមជម្រាបថាកម្មវិធីបុណ្យទន្លេលើកទី៨នោះ គ្រោងនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៦-១៨ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ៕