ថ្លើមធំបើករថយន្តដឹកឈើបើកបុកបារ៉ាសគេចពីការត្រួកពិនិត្យរបស់សមត្ថកិច្ចតែត្រូវអស់ល័ក្ខណ៍ត្រូវកម្លាំងសមត្ថកិច្ចនគរបាលចំនួន៣ស្រុករួមគ្នាបង្រ្កាបបាន

0

ព្រះវិហារ៖ រថយន្តម៉ាកហ្វតចង្កួតស្តាំមួយគ្រឿង ដឹកឈើលេខមួយប្រភេទឈើឈ្លីក រួមជាមួយរថយន្តរថយន្តម៉ាកសុីណាមួយគ្រឿងទៀតដែលបើកបិទគូតត្រូវក្រុមសមត្ថកិច្ចនគនរបាលបង្ក្រាបបាន ខណៈដឹកឈើឈ្លីកបុកបារ៉ាសសមត្ថកិច្ចដើម្បីបើកគេចតែគេចមិនរួចត្រូវកម្លាំងសមត្ថកិច្ច
ចាប់បានចូលដល់យប់ថ្ងៃទី៣គុម្ភៈ២០២៤នៅស្រុកសង្គមថ្មី។
តាមការអោយដឹងពីលោកវិរៈសេនិយ៍ឯក រស់ សុធី នាយការិយាល័យនគរបាលប្រឆាំងបទល្មើ
សសេដ្ឋកិច្ចខេត្តបានអោយដឹងថាតាមការចង្អុលបង្ហាញរបស់ឯកឧត្តមឧត្តមសេនិយ៍ទោស សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រៈវិហារ នឹងបទបញ្ជារបស់លោកឧត្តមសេនិយ៍ ឈួ ម៉ាឌី ស្នងការរងទទួលផែនសេដ្ឋកិច្ច អោយការិយាយលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តយកចិត្តទុកដាក់អនុវត្តន៍បញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលខេត្តព្រះវិហារលើការបង្ក្រាបបទល្មើសគ្រប់ប្រភេទ។ជាកឭស្តែងរថយន្តដឹងឈើខាងលើ បានដឹកឈើឈ្លីកចេញពីស្រុកឆែប កាត់ស្រុកជយ័សែន ត្រូវកម្លាំងអធិការនគរបាលស្រុកជយ័សែនតាមប្រ
ម៉ាញ់ រថយន្តដឹកឈើបើករត់ចូលស្រុករៀង ត្រូវកម្លាំងនគរបាលស្រុករវៀងដាក់បារ៉ាសចាំស្ទាក់ចាប់ តែរត់យន្តដឹកឈើដឹងខ្លួនក៍បានបើកបកពីស្រុករវៀងមកស្រុកត្បែងមានជយ័ ក៍ត្រូវកម្លាំងនគរបាលស្រុកត្បែងពួនស្ទាក់ត្រង់ចំណុចភូមិក្រាំងដូង រថយន្តដឹងឈើបានបើករតចូលស្រុកសង្គមថ្មី ត្រូវកម្លាំងអធិការស្រុកស្ទាក់ចាប់បាននៅចំណុចស្រុកសង្គមថ្មី។ ករណីនេះត្រូវបានងនគរបាលសេដ្ឋកិច្ចតាមប្រម៉ាញ់ពីក្រោយជាប់រហូតតែមិនអាចបង្រ្កាបបានដោយសាមានរថយត្តម៉ាកសុីណាមួយគ្រឿងទៀតជាអ្នកបិទគូត ទើបរថយន្តសមត្ថកិច្ចលើងទៅមុខមិនរួច។ ទើបធ្វើអោយការបង្ក្រាបរថយន្តដឹកឈើខាងលើចំណាយពេល ស្ទើពេញមួយយប់ ចំណែកតៃកុងរថយន្តដឹកឈើរត់បាត់ស្រមោល នៅតែក្រុមបិទគូតជាប់ខ្នោះសមត្ថកិច្ចចំនួន៣នាក់ រួមមាន១ ឈ្មោះ ឱន ទែភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅឃុំក្រយា ទី២ ឈ្ឦោះ នី ណាក់ ភេទ
ប្រុស អាយុ៣៧ ឆ្នាំរស់នៅ ភូមិសាក្រៀម ស្រុកប្រាសាទបាលង្គ័ ខេត្តកំពង់ធំ នឹងទី៣ ឈ្មោះ ស៊ុន សុផលភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិស្វាយដង្គុំ ខេត្តសៀមរាប ជនសង្សយ័ទាំងនាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
លោក គឹម សំឡេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារបានអោយដឹងថា យោងតាមបញ្ជារបស់ឯកឧត្តម ទី សុវណ្ណថាល់ ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្ត បញ្ជាអោយសមត្ថកិច្ចឃាត់ខ្លួនជនសង្សយ័ទាំង៣រូប កសាងសុំណុំរឿ
ងបញ្ជូនទៅតុលាការ ចំណែកវត្ថុតាងមានរថយន្តចំនួន២គ្រឿងរួមទាំងឈើលេខ១ចំនួន១៣ដុំត្រូវប្រ
គល់ទៅអោយផ្នែក សង្លាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ចាត់ការបន្តទៅតាមនិតិវិធីស្តីពីច្បាប់ព្រៃឈើ៕