ខេត្តបន្ទាយមានជ័យ៖រថយន្តដឹកដីធំៗក្នុងមួយថ្ងៃដឹកដីភ្នំរាប់ពាន់ឡានដឹកបំផ្លាញផ្លូវក្នុងខេត្តបន្ទាយមានជ័យយ៉ាងធ្ងន់ធ្ងរបស់ក្រុមហ៊ុនបួនកាយភ្នំស្វាយក្នុងក្រុងសិរីសោភ័ណមុនៗរថយន្តដឹកដីបំផ្លាញផ្លូវទាំងនោះមិនដែលចំណាយលុយមួយកាកមួយសេនសំរាប់ជួសជុលផ្លូវដែលត្រូវពួកខ្លួនបំផ្លាញ
នោះឡើយក្នុងមួយខែៗរថយន្តមួយៗចំណេញពីការដឹកដីរាប់ពាន់ដុល្លាឯណោះ។
ក្រោយពេលដែលោក គោស៊ុំសារឿតអភិបាលខេត្តបន្ទាយមានជ័យឲ្យរថយន្តធំបង់២០០០០រៀលរថយន្តតូចបង់១០០០០រៀលសំរាប់បង់ចូលរដ្ឋនោះដើម្បីយកមកជួសជុលផ្លូវដែលខូចនោះស្រាប់តែម្ចាស់រថយន្តដឹកដីទាំងនោះនាំគ្នាប្រតិកម្មនាំគ្នាធ្វើបាតុកម្មទាំងងងើលទៅវិញ។លោក ចុង ផែត អភិបាលរងខេត្តបន្ទាយមានជ័យបានប្រាប់ថាកាលពីថ្ងៃទី១៣តុលា២០១៤ខេត្តបានអោយសាលាក្រុងសិរីសោភ័ណបង្កើតគណះកម្មការជួសជុលផ្លូវនិងសំអាតក្រុងហើយដោយចាប់ប្រមូលថវិការពីក្រុមរថយន្តដឹកដីចេញពីភ្នំដោយកំណត់អោយរថយន្តធុនកង់១០ត្រូវបង់ចូលគណះកម្មការចំនួន២ម៉ឺនរៀលនិងរថយន្តកង់៦ត្រូវបង់ចំនួន១ម៉ឺនរៀល។
លោកបានបន្តថាមុនពេលអនុវត្តន៍គឺគណះកម្មការបានកោះហៅក្រុមរថយន្តដឹកដីមកពិភាក្សាគ្នាអាចទទួលយកតាមគណះកម្មការហើយត្រូវបញ្ឈប់ការកាយដីភ្នំជាបណ្តោះអាសន្នរង់ចាំដោះស្រាយគ្នាចប់ទើបអោយអនុវត្តន៍បន្ត។ ជាក់ស្តែងក្រុមរថយន្តដឹកដីធ្វើការតវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យតវ៉ាសុំអោយគណះកម្មការបញ្ជុះតំលៃរថយន្តកង់១០បង់១ម៉ឺនរៀលនិងកង់៦បង់៥ពាន់រៀលតែការតវ៉ានេះខេត្តមិនទាន់បានសម្រេចយ៉ាងណានោះទេ។ លោក គោស៊ុំ សារឿតប្រាប់ថាក្រុមហ៊ុនដែលធ្វើសកម្មភាពកាយដីភ្នំមាន៤ក្រុមហ៊ុនដែលមាន៣ក្រុមហ៊ុនធ្វើសកម្មភាពកាយនៅចំណុចភ្នំព្រះហើយក្រុមហ៊ុនទាំង៤នេះនិងត្រូវបញ្ចប់អាជ្ញាប័ណ្ណនៅថ្ងៃទី៣១ខែធ្នូ២០១៤ខាងមុខនេះ។
លោកបាបបញ្ជាក់ថាខេត្តបានអោយសាលាក្រុងសិរីសោភ័ណបង្កើតគណះកម្មការរកថវិការជួសជុលផ្លូវនិងសំអាតក្រុងព្រោះរយះពេលកន្លងមកគឺរថយន្តដឹកដីចេញពីភ្នំបានបំផ្លាញផ្លូវខូចខ្ទេចក្នុងខេត្តរយះពេលកន្លងមកដើម្បីជួសជុល។ការដឹកជញ្ជូនដីមិនត្រូវឲ្យជ្រោះដីដាក់ផ្លូវបណ្តាលស្ទះលូរនៅរដូវរស្សានិងភក់ហើយរដូវប្រាំងដីហុយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងនិងបរិស្ថានទៀតផង។
លោក គោស៊ុំ សារឿត បានបន្តថាកាលពីអាណត្តិមុនខេត្តទទួលចំណូលបានពីក្រុមកាយដីភ្នំធ្វើអាជីវកម្មនិងដឹកដីលក់ក្នុង១ឆ្នាំបានប្រមាណ៦លានរៀល។តែអាណត្តិថ្មីនេះខេត្តនិងរកចំណូលអោយច្រើនជាងមុនដើម្បីយកថវិការនេះមកទិញត្រាក់ទ័រកៀរដីលើផ្លូវ ម៉ាស៊ីនបោសផ្លូវនិង រថយន្តលាងផ្លូវ៕