​មុខសញ្ញា​ចែកចាយ​គឿង​ញៀន​ដ៏​សកម្ម ២​នាក់​ប្តី​ប្រ​ព័​ន្ឋ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ទៅកាន់​តុលាការ​

0

​សៀមរាប : ជនសង្ស័យ​២​នាក់​ប្តី​ប្រ​ព័​ន្ឋ​ពាក់​ព័​ន្ឋ​ករណី​គឿង​ញៀន​ដ៏​សកម្ម​នៅ ក្នុង​ក្រុង​សៀមរាប​ត្រូវបាន សមត្ថកិច្ច​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​សហការ​ណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ ធ្វើការ​តាមដាន​ស្រាវជ្រាវ​និង​ឈានដល់​

ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ រួច​បញ្ជូន មកកាន់​ការិយាល័យ​នគរបាល​ជំនាញ​ដើម្បី​ធ្វើការ​សួរនាំ​ជាប់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់ ចាត់ចែង​អោយប្រើ​ប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ។​លោក​វរសេនីយ៍ទោ អ៊ុំ សា​អាត បាន​ឲ្យ​ដឹងថា​ដោយ​អនុវត្ត​ជាប្រចាំ​តាម​ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី​ស្នងការ​នគរបាល​ខេត្តសៀមរាប​ក៏ដូចជា​ដើម្បី​ធ្វើ​ឲ្យ​ការអនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ។​IMG_2934

ជាក់ស្តែង កាលពី​វេលា​ម៉ោង​១២​និង​៣០​នៅ​ថ្ងៃទី​១៦​ដល់​ថ្ងៃទី​១៧​ខែតុលា ឆ្នាំ​២០១៤ កន្លងទៅ​កម្លាំង​ការិយាល័យ​ជំនាញ​របស់លោក​បា​នស​ហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ស្វាយដង្គំ បានធ្វើ​ការតាមដាន​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ទាំង​២​នាក់​មានឈ្មោះ​សន​កញ្ញា​ហៅ​បញ្ញា​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ជា​ប្តី​ប្រ​ព័​ន្ឋ​ឈ្មោះ​មុន​នាថ​ភេទ​ស្រី​អាយុ​២៥​ឆ្នាំ​នាក់​ទាំងពីរ​រស់នៅក្នុង​ភូមិ​សង្កាត់ ខាងលើ​ដោយ​សមត្ថកិច្ច​បាន​រក​ឃើញ​និង​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង​មួយចំនួន​ពី​ជនសង្ស័យ​រួមមាន​ម៉ា​ទឹកកក ១ កញ្ចប់ និង ឩ​បក​រណ៍​ច្នៃ​ជក់​គ្រឿងញៀន​ខុសច្បាប់​មួយចំនួនធំ​ទៀត ។

​បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការចាប់​ឃាត់ខ្លួន​ជនសង្ស័យ​និង​ធ្វើការ​ដកហូត​បាន​នូវ​វត្ថុតាង​ទាំងអស់​នេះហើយ​នោះ​នៅមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​ពួកគេ​ពិតជា​បាន​ប្រ​ព្រ​ត្តឹ​នៅ​ករណី​ទាំងអស់​ខាងលើ​ពិតប្រាកដ​មែន​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្តសៀមរាប​នៅ​រសៀល ថ្ងៃទី​១៧​ខែតុលា ឆ្នាំ​២០១៤​នេះ​ដើម្បី​ចំណាត់ការ​ទៅតាម​និតិ​វិធី​បន្ត ៕
​កែ​តំ​ម្រូ​វ​រួច​យក​លើក​ទី​២​វិញ​។​ដោយ ដោយ​គឿន​វ៉េ​ត​