ប្រធានធនាគារពិភពលោកលោក ជីម យ៉ុងគីម Jim Yong Kim កាលពីថ្ងៃ ទី១៧ ខែតុលា បានប្រកាសឱ្យដឹងថា ពិភពលោកកំពុងបរាជ័យនៅក្នុងសង្គ្រាម ប្រយុទ្ធប្រឆាំងវីរុសអេបូឡា ដោយសារ តែខ្វះសាមគ្គីភាព ។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារ ព័ត៌មានលោក Jim Yong Kim បញ្ជាក់
ទៀតថា ប្រទេសមួយចំនួនបានព្រួយបារម្ភ ពីការឆ្លងរាលដាលនៃវីរុស ដោយខិតខំ ទប់ស្កាត់តែនៅតាមព្រំដែនរបស់ខ្លួន ប៉ុណ្ណោះ មិនបានចូលរួមសកម្មភាពទប់ ទល់នៅលើពិភពលោកទាំងមូលនោះ ឡើយ ។
សកម្មភាពបែបនោះ បង្កការ ព្រួយបារម្ភយ៉ាងខ្លាំងពីការឆ្លងរាលដាល កាន់តែខ្លាំងឡើង ។ នៅពេលប្រទេសនៅ ជុំវិញខ្លួនផ្ទុកទៅដោយវីរុសឆ្លង បើខ្លួន ខិតខំការពារបែបណា ក៏មិនអាចទប់ ស្កាត់កុំឱ្យឆ្លងចូលប្រទេសរបស់ខ្លួននោះ ឡើយ ។ការប្រកាសរបស់ប្រធានធនាគារ ពិភពលោកក្នុងពេលដែលអង្គការសុខ ភាពពិភពលោកបានប្រកាសថា ចំនួន អ្នកស្លាប់ដោយវីរុសអេប៉ូឡាកើនឡើង ដល់ ៤.៥៤៦នាក់ និងមានអ្នកឆ្លង ៩.១៩១នាក់ ។
ពាក់ព័ន្ធនឹងករណីឆ្លងវីរុសនោះដែរ ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា កាលពីថ្ងៃទី១៧ ខែតុលា បានប្រកាស តែងតាំងមេបញ្ជាការទទួលបន្ទុកទប់ទល់ ការឆ្លងរាលដាលនៃវីរុសអេបូឡា ។ លោកអូបាម៉ា បានតែងតាំងលោក Ron Klain ជាមេបញ្ជាការទប់ទល់វីរុស អេបូឡា ដែលកំពុងបង្កការព្រួយបារម្ភ យ៉ាងខ្លាំងដល់ពលរដ្ឋអាមេរិក ។ នៅពេលនេះបុគ្គលិកសុខាភិបាលមួយ រូបនៅរដ្ឋតិចសាស់អាមេរិកដែលបាន ចូលកៀកជាមួយអ្នកឆ្លងវីរុសអេបូឡា ត្រូវបានគេកាត់ផ្ដាច់ឱ្យនៅដាច់ដោយ ឡែកនៅលើនាវាទេសចរណ៍មួយដើម្បី តាមដានសកម្មភាព ជៀសវាងការរាល ដាលកាន់តែខ្លាំងឡើងនៅអាមេរិក ។
ឆ្លើយតបទៅនឹងការរិះគន់យ៉ាងខ្លាំង ពីការឆ្លងរាលដាលវីរុសអេបូឡានៅ អាមេរិក ប្រធានាធិបតីអូបាម៉ា ក៏បាន សម្រេចបង្កេិតមេបញ្ជាការប្រយុទ្ធប្រឆាំង វីរុសអេបូឡា កុំឱ្យមានករណីឆ្លងរាល ដាលនៅលើទឹកដីអាមេរិកទៀត ។បើតាមលោក Thomas Frieden នាយកមជ្ឈមណ្ឌលអាមេរិកសម្រាប់ការ ត្រួតពិនិត្យនិងបង្ការជំងឺ(CDC)បាន ប្រកាសឱ្យដឹងថា ករណីឆ្លងជំងឺថ្មីនេះ ជាការព្រួយបារម្ភយ៉ាងខ្លាំង។ អាជ្ញាធរ បានសម្គាល់មនុស្សថ្មីបន្ថែមទៀតដែល មានទំនាក់ទំនងជាមួយអ្នកជំងឺនេះ ហើយមនុស្សទាំងនោះមិនត្រូវបាន អនុញ្ញាតឱ្យធ្វើដំណើរឆ្ងាយឡើយដោយ ត្រូវដាក់ឱ្យស្ថិតនៅក្រោមការឃ្លាំមើលជានិច្ច។
ក្រោយពីបានទទួលដំណឹងស្ដីពីករណី ឆ្លងមេរោគអេបូឡាទីពីរនេះភ្លាម លោកអូបាម៉ាបានកោះប្រជុំបន្ទាន់សមា ជិកខុទ្ទកាល័យដើម្បីជជែកអំពីមេរោគ អេបូឡានេះដោយលុបចោលគម្រោង ធ្វើដំណើរទៅរដ្ឋ New Jersey និងរដ្ឋ Connecticutជាទីកន្លែងដែលលោក ត្រូវទៅជួយស្វែងរកថវិកាសម្រាប់គាំទ្រ បេក្ខជនគណបក្សប្រជាធិបតេយ្យក្នុង យុទ្ធនាការបោះឆ្នោតពាក់កណ្ដាល អាណត្ដិ ។