កំពង់ធំ÷ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤លោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល និងមន្ត្រីការិយាល័យ បានធ្វើជីវសុវត្ថិភាព ដោយបានបាញ់ថ្នាំសម្លាប់មេរោគ លើមធ្យោបាយដឹកជញ្ជូនសត្វគ្រប់ប្រភេទ(រថយន្តដឹកសត្វរស់) និងបាញ់ថ្នាំសម្លាប់មេរោគដែលឱកាសពិធីបុណ្យចូលឆ្នាំចិន វៀតណាមនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។
លោក ចាន់ បញ្ញាវ័ន្ត បានលើកឡើងថា នេះជាពេលដែលមានតម្រូវការសាច់សត្វច្រើន រីឯមធ្យោបាយដឹកជញ្ជូនសត្វក៏មានភាពមមាញឹកណាស់ដែរ។ ការដឹកសត្វចេញពីកសិដ្ឋាន ឬពីកន្លែងមួយ ទៅកន្លែងមួយក្នុងខេត្ត និងចេញក្រៅខេត្ត ដូច្នេះដើម្បីបង្ការការពារ ទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងសត្វគ្រប់ប្រភេទ ជាពិសេសលើសុខភាពសាធារណៈទូទៅ។
លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ធ្វើការវាយតម្លៃក្រុមការងារបានធ្វើជីវសុវត្ថិភាពលើមធ្យោបាយដឹកជញ្ជូនសត្វជាលទ្ធផលក្រុមការងារសម្រេចធ្វើបានលើរថយន្តចំនួន២៧រថយន្តមាន÷(រថយន្តដឹកគោ/ក្របី០៣គ្រឿង រថយន្តដឹកជ្រូក០៥គ្រឿង និងរថយន្តដឹកសត្វមាន់/ទា១៩គ្រឿង) និងបាញ់ថ្នាំតាមសត្តឃាតដ្ឋាននៅក្នុងខេត្តកំពង់ធំ ការចុះអនុវត្តដោយធ្វើវិធានការជីវសុវត្ថិភាព(បាញ់ថ្នាំសម្លាប់មេរោគបានទាន់ពេលវេលា ឱ្យបានមុនរដូវចូលឆ្នាំចិន វៀតណាម) រថយន្តទាំងអស់នេះមុននឹងចេញដំណើរទៅណាមកណា ត្រូវតែមកបាញ់ថ្នាំសម្លាប់មេរោគការពារកុំឱ្យឆ្លងទៅសត្វដទៃទៀត និងការពារកុំឱ្យប៉ះពាល់ដល់សុខភាពមនុស្ស ដែលបរិភោគសាច់ផងដែរ។
គួរបញ្ជាក់ផងដែរថា បន្ទាប់មកទៀតក្រុមការងារ ក៏បានបន្តចុះធ្វើជីវសុវត្ថិភាពនៅសត្តឃាតដ្ឋានចំនួន០៣កន្លែងមាន÷ សត្តឃាតដ្ឋានស្រុកសន្ទុក សត្តឃាតដ្ឋានស្រុកបារាយណ៍ និងសត្តឃាតដ្ឋានស្រុកស្ទោង ហើយក្រុមការងារចុះបាញ់តាមសត្តឃាតដ្ឋានបន្តបន្ទាប់ទៀត។ ដោយលោក ធូ កែវមុន្នី