ឯកឧត្តម គីម រិទ្ធី មានប្រសាសន៍ថា៖ ការកសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឈាម និង រក្សាឈាមដែលយើង ទទួលបានពីគ្រប់មជ្ឈដ្ឋាន !

0

ខេត្តព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ មានប្រសាសន៍ថា៖ ការកសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឈាម និង រក្សាឈាមដែលយើង ទទួលបានពីគ្រប់មជ្ឈដ្ឋាន ដើម្បីជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ ។

ប្រសាសន៍របស់ ឯកឧត្តម គីម រិទ្ធី លើកឡើងបែបនេះ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារផ្តល់ឈាម ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារ ដែលពិធីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូបទៀត ។

ឯកឧត្តបន្តថា នេះគឺជា សមិទ្ធផលគួរជាទីមោទនរបស់ប្រជាជនខេត្តព្រះវិហារទាំងមូល ដែលក្នុងមន្ទីរពេទ្យរបស់យើង បាន កសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ហើយអាគារផ្តល់ឈាមនេះ សម្រាប់ រក្សាទុកឈាមឲ្យបានល្អ ដើម្បីជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាម សម្រាប់សង្គ្រោះបន្ទាន់ ។

លើសពីនេះទៅទៀតអគារផ្តល់ាឈាមនេះមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការផ្តល់ឈាម និង រក្សាឈាមដែលយើង ទទួលបានពីគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ឈាមជូនដល់មន្ទីរពេទ្យខេត្តរបស់ យើងពីសំណាក់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការ យកទៅផ្គត់ផ្គង់ ដល់បងប្អូន ដែលគាត់មានតម្រូវការឈាម ។

គួបញ្ជាក់ថា អគារផ្តល់ឈាមថ្មីនេះមាន ទំហំ១៦ម៉ែត្រX៨ម៉ែត្រ ប្រក់ក្បឿងកម្ពស់មួយ ជាន់ តាមការគ្រោងទុក និងត្រូវបានបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា ឆ្នាំ២០២៤ខាងមុខ ក្រោមការ ឧបត្ថម្ភថវិកាផ្ទាល់ របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត គឺសាងសង់ ដើម្បីធានានូវ ដំណើរការ ផ្តល់ឈាម ដោយក្នុងនោះរួមមាន កន្លែងស្តុកឈាម បន្ទប់រងចាំ កន្លែងផលិត ផ្តល់ឈាម ក៏ដូចជា បន្ទាប់សម្រាប់ទទួលអំណោយឈាម។ ឈាមនិងសមាសសភាពឈាមមាន សារៈសំខាន់ណាស់ សម្រាប់ ជួយជិវិតមនុស្សឲ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺដូចជា៖ ការវះ កាត់ធំៗ ការសម្រាលកូន មិនប្រក្រតី គ្រោះថ្នាក់ធ្ងន់ធ្ងរ ជំងឺមហារី ជំងឺខ្សោយតម្រងនោម ៕ សួន លីណា