ស្លាប់ និង​របួស​ជិត​៣០​នាក់​នៅ​រោង មហោស្រព​កូរ៉េខាងត្បូង​

0

មន្ដ្រី​កូរ៉េខាងត្បូង​បានប្រកាស​ឱ្យដឹង ថា យ៉ាងហោចណាស់​ក៏មាន​មនុស្ស​១៦ នាក់​ស្លាប់ និង​១១​នាក់​រងរបួស​ដោយ សារ​តែ​ការបាក់​ប្រព័ន្ធ​ស្រូបខ្យល់​បរិសុទ្ធ នៅក្នុង​រោង​មហោស្រព​ចំពេល​ដែល កំពុង​សម្ដែង និង​ច្រៀង​ចម្រៀង​ប៉ុប យ៉ាង​គគ្រឹកគគ្រេង ។ ​ហេតុការណ៍​កើតឡើង​នៅវេលា ម៉ោង​១៧​

និង​៥៣​នាទី ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៤ ម៉ោង នៅក្នុង​តំបន់ ស្ថិតនៅ Pangyo Techno Valley សម្រាប់ បណ្ដា​ក្រុម ហ៊ុន​បច្ចេក វិទ្យា ក្នុង ក្រុង Seongnam ខេត្ដ Gyeonggi ភាគ អាគ្នេយ៍​ទីក្រុង​សេ​អ៊ូ​ល ។ នៅពេល​មាន គ្រោះថ្នាក់​កើតឡើង មាន​ក្រុម​អ្នក ស្រឡាញ់​ចូល​ចិ​ត្ដ​ចំរៀង​ប្រមាណ​៧០០ នាក់​ចូលរួម​ដែល​រៀបចំឡើង​ដោយ មន្ដ្រី​ក្នុង​តំបន់ ។ត

​មន្ដ្រី​ទទួលខុសត្រូវ​បានឱ្យដឹង​ថា ទស្សនិកជន​ដែល​ចូលរួម​ទស្សនា​នោះ អាច​ឈរ​នៅលើ ប្រព័ន្ធ​ស្រូបខ្យល់​បរិសុទ្ធ ដែល​អាច​មើល​បាន​ច្បាស់ ។ ដោយ មាន​ចំនួន​អ្នក​ឈរ នៅ លើ​ទី នោះ​ច្រើន ពេក ទើប​បាក់ស្រុត​ធ្លាក់​ចុះក្រោម កម្ពស់​ប្រមាណ​១០​ម៉ែត្រ ។ ​មន្ដ្រី​ក្នុង​តំបន់​បានឱ្យដឹងថា មនុស្ស ១២​នាក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង និង ២​នាក់​ស្លាប់ ពេល បញ្ជូន​ទៅកាន់​មន្ទីរ ពេទ្យ និង​២​នាក់​ទៀត​ស្លាប់​ក្នុងពេល​គ្រូ ពេទ្យ​កំពុង​ខិតខំ ជួយសង្គ្រោះ ។ រ

ចំណែក អ្នករងរបួស ក៏បាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ក្បែរៗ​នោះ ។ ​ដល់​វេលា​ម៉ោង​២០​និង​៣០​នាទី ម៉ោង​នៅក្នុង​តំបន់ ប៉ូលិស​បាន​ស្គាល់ អត្ដ​សញ្ញាណ​ជន រងគ្រោះ​២​នាក់ ចំណែក អ្នក​ដទៃទៀត​មិនទាន់​រកឃើញ​នៅ ឡើយ​។ នៅក្នុង​ពិធី​ប្រ គំ​តន្ដ្រី​នោះ​មាន តារា​ល្បី​ល្បី​កូរ៉េ​ជាច្រើន​ចូលរួម ក្នុង នោះ​មាន​ទាំង​ក្រុម​តារាចំរៀង​ស្រី 4 Minute ផង 9