កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយ អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ ពាក់ព័ន្ធ និង អាជ្ញាធរ មូលដ្ឋាន នារសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានអញ្ជើញចុះពិនិត្យ អនុ គម្រោង សាងសង់ ទីលាន ទុកដាក់ សំរាម ស្ថិតនៅភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ឆ្លៀត ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានជំរុញ ដល់ មន្ត្រី ពាក់ព័ន្ធ ក៏ដូចជា អាជ្ញាធរ មូលដ្ឋាន ទាំងអស់ ឱ្យ ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ តាមទីប្រជុំជន ឱ្យ បាន យល់ដឹងពីបញ្ហាសំរាម និងវេចខ្ចប់ទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ក្រុមហ៊ុនប្រមូលសំរាម សម្លាប់ ធ្វើ ការដឹកជញ្ជូន។
គួរបញ្ជាក់ថា គម្រោង សាងសង់ ទីលាន ទុកដាក់ សំរាម ថ្មី នេះ មាន ផ្ទៃដី ទំហំ ៨.១៥ ហិកតា ក្នុងនោះ ទីលាន ទុកដាក់ សំរាម ទំហំ ១.៣ហិកតា អាងប្រព្រឹត្តិកម្មទឹករងៃ ៤អាង ការធ្វើឲ្យប្រសើរឡើងនូវ ផ្លូវចូលទៅទីលាន ចំនួន ១ខ្សែ ដែល មាន ប្រវែង ២២១៨ម៉ែត្រ ការ ធ្វើ ផ្លូវ បេតុង នៅ ក្នុង ទីលាន ប្រវែង ១២៤៤ម៉ែត្រ ច្រក ទ្វារ ចូល និង របង ៣០១០.២៦ម៉ែត្រ ប៉ុស្តិ៍ យាម ទំហំ ៣.៥ x២.៥ម៉ែត្រ ១កន្លែង អគារការិយាល័យ និងកន្លែងស្នាក់នៅ កំពស់ ២ជាន់ ទំហំ២៥x១២ម៉ែត្រ ១អាគារ កន្លែងថ្លឹងរថយន្ត 40t-60t ចំនួន ១កន្លែង ទំហំ ១៩x៦ម៉ែត្រ អគារញែកសំរាម (MRF) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ អគាររោងជាង ១អាគារ ទំហំ ៣១x១០ម៉ែត្រ អគារស្តុកទុកសំណល់ដែលគ្រោះថ្នាក់បណ្តោះអាសន្ន ១អាគារ ទំហំ ១៥x១២ម៉ែត្រ អគារផ្គត់ផ្គង់ថាមពលភ្លើង និងទឹក (ម២) ១អាគារ ទំហំ ១០x៦ម៉ែត្រ កន្លែងលាងសម្អាតរថយន្ត ១អាគារ ទំហំ ៣១x៣.៥ម៉ែត្រ អគារធ្វើជីកំប៉ុស (composting) ១អាគារ ទំហំ ៣៥x២៦ម៉ែត្រ រណ្ដៅទុកដាក់សំរាមសំណល់គ្រោះថ្នាក់ ចំនួន ១កន្លែង ទំហំ ៣៥x៣៥ម៉ែត្រ ប្រព័ន្ធសូលាថាមពលព្រះអាទិត្យ ៦០KW ចំនួន ១កន្លែង ។
អនុ គម្រោង សាងសង់ ទីលាន ទុកដាក់ សំរាម នេះ ទទួលការសាងសង់ដោយក្រុមហ៊ុន ប៊ីអេម. ខនស្ត្រាក់ហ្សិន និងធេ ឡិចទ្រិច ខូអិលធីឌី ចាប់ដំណើរការសាងសង់នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ និងបញ្ចប់ការសាងសង់នៅ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ពោលគឺ គម្រោងនេះត្រូវ ប្រេីប្រាស់ រយៈពេល ១៧ខែ ក្នុង ការ សាងសង់ ៕