ខេត្តបន្ទាយមានជ័យពលករចំណាក់ស្រុកខុសច្បាប់ចង់ស្វែងរកការងារធវើនៅប្រទេសថៃចំនួន៨នាក់ក្នុងនោះមានស្រី៣នាក់ត្រូវបានកំលាំងនគរបាលព្រំដែនលេខ៨០៧ចាប់ឃាត់ខ្លួនធ្វើការអប់រំនិងឲ្យវិលត្រឡប់ទៅផ្ទះវិញ។ការចាប់ពលកចំណាកស្រុកខុសច្បាប់នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៧តុលា
២០១៤ចំណុចច្រកតំបន់បឹងត្រកួនស្រុកថ្មពួកខេត្តបន្ទាយមានជ័យ។
លោកអនុសេនីយ៍ឯក ម៉ុង ស៊ី នាយប៉ុស្តិ៍នគបាលការពារព្រំដែនលេខ៨០៧ច្រកតំបន់ព្រំដែនបឹងត្រកួនបានប្រឲ្យដឹងថា៖ក្រោយពេលទទួលបានការណែនាំពីលោកនាយឧត្តមសេនីយ៍ ខេង សុម៉េត អគ្គស្នងការរងទទួលការងារព្រំដែនយោធភូមិភាគទី៤និងទី៥និងដាក់វិធានការពីលោកឧត្តមសេនីយ៍ត្រី អាត់ ខែម ស្នងការនគបាលខេត្តដើម្បីទប់ស្កាត់ពលករចំណាក់ស្រុកខុសច្បាប់និងដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋដើម្បីភូមិឃុំសុវត្តិភាពនោះ។
លោកវរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោកលេខ៨០៧បាននិយាយថា៖ក្រោយពេលទទួលផែនការពីថ្នាក់លើរួចមកលោកក៏បានដឹកនាំកំលាំងបានធ្វើការត្រួតពិនិត្យនិងបានឃាត់ប្រជាពលរដ្ឋចំនួន៨នាក់ក្នុងនោះស្រី៣នាក់បំរុងធ្វើចំណាក់ស្រុកខុសច្បាប់ទៅរកការងារធ្វើនៅប្រទេសថៃ។ លោកបន្តថា៖ក្រោយពេលឃាត់ហើយបានធ្វើ
ការណែនាំអប់រំនិងធ្វើកិច្ចសន្យាមិនឲ្យទៅប្រទេសថៃទៀតឡើយហើយក៏បានណែនាំពលករទាំងអស់នោះមករកការងារធ្វើនៅប្រទេសខ្មែរវិញព្រោះកាងារបានដំលៃមិនចាញ់ស្រុកថៃឡើយហើយក៏អោយពលករទាំងអស់នោះបានវិលត្រឡប់ទៅស្រុកកំណើតវិញយ៉ាងសុវត្តិភាពទៀតផង ៕