សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង និង​សង្កាត់​ក្រយា​ពង្រឹង​កណ្តាប់ដៃ​ដែក​បង្ក្រាប​បទល្មើស

0

​កំពង់ធំ ៖ បទល្មើស​ដឹក​ចេញពី​ព្រៃ​អភិរក្ស ត្រូវបាន​សមត្ថកិច្ច​មេព្រៃ​សង្កាត់​ទំរីង និង​សង្កាត់​ក្រយៀ ពង្រឹង ការអនុវត្ត​ច្បាប់ ចុះ​ស្ទាក់ចាប់ បទល្មើស​ព្រៃឈើ ដែល​បាន​លបលួច​រុក​រា​ន្ទ ព្រៃ​អង់​តែ​ន ដែលជា​ព្រៃ​បំរុង​ទុកជា​អចិ​ន្ត្រៃ​របស់​រដ្ឋ ត្រូវបាន​សមត្ថកិច្ច​មេព្រៃ សហការ​ជាមួយ​កំលាំង​វរៈ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង កំពង់ធំ ចុះបង្ក្រាប​ដើម្បី​ទប់ស្កាត់​ការ​រាលដាល ការដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី ៦ ខែ មិនា ឆ្នាំ ២០១៤ លោក ហូ គឹម​ឆេង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ទំរីង បាន​ដឹកនាំ កំលាំង​មន្ត្រី​ក្រោម​ឳ​វាទ ស្ទាក់​ចាប់បាន រថយន្ត​កូរ៉េ​មួយគ្រឿង ពណ៌ សរ អត់​ស្លាក​លេខ បាន​ប្រើ​ស្ទីល​ជា អ្នករត់​តាក់ស៊ី ដឹក​មនុស្ស​មួយ​ពី​ទៅ ៣​នាក់ ព្រមទាំង​បាន បង្កា​ប់​ឈើ​ធ្នង់​ពេញ​មួយ​រថយន្ត ចេញពី​ឃុំ ទំរីង ឆ្ពោះ​មក​ខេត្តកំពង់ចាម តែ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ស្ទាក់​ចាប់បាន​នៅ​ចំនុច ភូមិ​ទំអរ ឃុំ​ទំរីង ស្រុក​សណ្តាន់ ខេត្តកំពង់ធំ វត្ថុតាង មាន​ឈើ​ចំនួន 17​ដុំ ជាង​១​ម៉ែត្រគូប និង​រថយន្ត​ត្រូវបាន នាំទៅ​រក្សាទុក​នៅ​ផ្នែក រដ្ឋបាល​ព្រៃឈើ ទំរីង​ដើម្បី​ឲ្យ​សា​ម៉ី​ខ្លួន ចូលមក​ដោះស្រាយ ដោយ​សន្តិវិធី ។

ដោយឡែក​នៅ​ព្រឹក​ថ្ងៃ​ដដែល លោក ឈាង មាលា នាយ​សង្កាត់ រដ្ឋបាល​ព្រៃឈើ ក្រយៀ និង​លោក ម៉ុ​ល វណ្ណា នាយរង​សង្កាត់ បាន​សហការ ចាប់​កាឡេ​ថង​ជាច្រើន​គ្រឿង ដែល​បាន​លបលួច ចូលទៅ​អា​ឈើ​ហ៊ុ​ប នៅក្នុង​ព្រៃ​អង់​តែ​ន ស្ថិតនៅក្នុង ឃុំ ក្រយា ស្រុក​សន្ទុក ខេត្តកំពង់ធំ ដោយបាន​សហការ​ជាមួយនឹង កំលាំង​វរៈ​១ ចំណុះ​ឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ស្ទាក់​ចាប់បាន ឈើ ហ៊ុន​ចំនួន 34​ដុំ ជា​ប្រភេទ​ឈើទាល និង ឈើ​ផ្ចិ​ក ចំនួន​ឈើ​ទាំងអស់ ត្រូវបាន លោក ហៀ​ង ជា​សមត្ថកិច្ច មេព្រៃ​ដឹកជញ្ជូន មក​រក្សាទុក​នៅ សង្កាត់ រដ្ឋបាល​ព្រៃឈើ ក្រយៀ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​លោក ហៀ​ង មេព្រៃ​សង្កាត់​ក្រយៀ បាន​ឲ្យ​ដឹងថា មុន​ឈានដល់​ការបង្ក្រាប​កាឡេ​ថង​ដឹក ហ៊ុ​ប​នេះ សមត្ថកិច្ច​ត្រូវបាន​ព្យាយាម ហៅ​ឲ្យ​ម្ចាស់​កាឡេ​ថង ដឹក​ហ៊ុ​ប ឈប់​តាម​សម្រួល តែ​ជនល្មើស​ពុំ​ព្រម ឈប់​តាម​សម្រួល បែរជា​នាំគ្នា កាត់​ខ្សែ​ទំលាក់​ឈើ​ហ៊ុ​ប ឲ្យ​រមៀល​ពេញ​ផ្លូវ ដោយ​មិន​ខ្វល់​រឿង​គ្រោះថ្នាក់ នោះទេ គឺ​ជនល្មើស​ធ្វើយ៉ាងណា ឲ្យ​រត់​បាន​រួចខ្លួន នៅក្នុង​ហេតុការណ៍ ឈើ​ហ៊ុ​ប​បាន​រមៀល​មក​ប៉ះចំ​ឡាន សមត្ថកិច្ច​មេព្រៃ​បណ្តាល​ឲ្យ ខូចខាត​មួយចំនួន ។

លោក​បាន​បន្តថា បញ្ហា​បង្ក្រាប​បទល្មើស​ព្រៃឈើ​នេះ គឺមាន​ភាព​អន្តរាយ​ខ្លាំងណាស់ ដោយសារតែ​ជនល្មើស មិនមាន​ការខ្លាច​ញញើត​ពី​សំណាក់​ច្បាប់​នោះទេ ម្យ៉ាងទៀត​ទាល់​តែមាន​កំលាំង​ច្រើន​នាក់ ទើបបាន​អាច​ទប់ស្កាត់បាន បើ​ពុំ​ដូច​ឆ្នោះ​និង​ត្រូវ​ថ្នាំខ្លាំង​របស់ ជនល្មើស​ជាពុំខាន ។ ដោយ ប៊ុន រដ្ឋា​ ​Image1 Image2 Image3 Image4 Image5 Image6