បន្ទាយមានជ័យ៖ ប្រលាយទឹកមួយខ្សែដែលជាប្រភពទឹកយ៉ាងសំខាន់ ក្នុងជួយដល់កសិករស្រោចស្រពដំណាំស្រូវនៅក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ត្រូវស្តារឡេីងវិញជាក្តីសង្ឃឹមរប់សប្រជាកសិករនៅក្នុងឃុំខាងលេី។
ខណៈចុះពិនិត្យមេីលការស្តារប្រលាយនាល្ងាចថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ២០២៤លោក ឃ្លោក នួយ អភិបាលរងខេត្ត បានប្រាប់ឱ្យដឹងថា ការស្តារប្រលាយនេះ ស្ថិតនៅត្រង់ចំនុចខាងលិចវត្ត អន្លង់ថ្ងាន ទៅដល់អូរគៀនក្រោល ចំនុចអន្លង់រាំង ដែលមានប្រវែង៦៥០០ម៉ែត្រ ស្ថិតនៅភូមិអន្លង់ថ្ងានលិច ឃុំបត់ត្រង់ ស្តារ ដោយក្រសួងធនធានទឹក និងឧតុនិយម តាមរយៈមន្ទីរធនធានទឹក បានចាប់ផ្តេីមអនុវត្តបានប្រមាណជាង២០០ម៉ែត្រហេីយ សម្រាប់ជួយស្រោចស្រពដំណាំស្រូវប្រាំងប្អូនប្រជាកសិករនាឆ្នាំបន្ទាប់ ពីព្រោះស្រុកមង្គលបូរី ជាស្រុកមួយប្រឈមនឹងការខ្វះខាតទឹកស្ទេីររៀងរាល់ឆ្នាំ ដោយសារបងប្អូនប្រជាកសិករធ្វេីលេីសផែនការ។ លោកបានបញ្ជាក់ថា ជាការយកចិត្តទុកដាក់ពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វេីការខួងអណ្តូងទឹង ដេីម្បីជួយសង្គ្រោះស្រូវបងប្អូនប្រជាកសិករជាជម្រើសចុងក្រោយ។លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានប្រាប់ថា ៖នៅស្រុកមង្គលបូរី ប្រជាកសិករបានបង្កបង្កើនផលស្រូវប្រាំងលើកទី២ មានប្រមាណ៣ម៉ឺនហិកតា លើសផែនការ ហេីយកំពិងប្រឈមនិងការខ្វះទឹក។ លោកបានបញ្ជាក់ថា ដោយទទួលបានការណែនាំ និងបទបញ្ជាពីឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត ក្រុមការងារបានបុកអណ្តូងចំនួន៣គោលដៅ ដេីម្បីសាកល្បងជួយសង្គ្រោះស្រូវបងប្អូនកសិករដែលកំពុងប្រឈមខាតទឹកស្រោចស្រព និងបានស្តារប្រឡាយ និងអូរប្រវែង២០គីឡូម៉ែត្រ ដែលជំហ៊ានដំបូង ធ្វេីការស្តារនៅឃុំបត់ត្រង់ ប្រវែង៦,៥០០ម៉ែត្រ។
សូមបញ្ជាក់ដែលថា នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ បានបង្ហាញពីក្ដីព្រួយបារម្ភចំពោះបញ្ហាខ្វះខាតទឹក ក្នុងរយៈពេលប៉ុន្មានខែខាងមុននេះ ខណៈបច្ចុប្បន្នបណ្ដាស្រុកមួយចំនួនកំពុងប្រឈមជាមួយនឹងបញ្ហាខ្វះខាតទឹក។ ជាក់ស្តែងនៅក្នុងស្រុកមង្គលបូរីប្រជាកសិករ ភាគច្រេីនប្រកបរបរកសិកម្មធ្វេីស្រែប្រាំង កំពុងតែប្រឈមជាមួយនឹងការខ្វះខាតទឹកជាបណ្តើរៗ។ ជាមួយគ្នានោះឯកឧត្តម ក៏បានចាត់ឱ្យមន្ទីរធនធានទឹក ត្រៀមម៉ាស៊ីនបូមទឹក បេីក្នុងករណីមិនអាចជួយសង្គ្រោះស្រូវប្រជាកសិករបាន ត្រូវធ្វេីការបូមទឹកពីស្ទឹងសិរីសោភ័ណ ទម្លាក់ចូលស្ទឹងមង្គលបូរី ដេីម្បីជួយសង្គ្រោះស្រូវរបស់ពួកគាត់ទៅតាមលទ្ធភាព។ ជាពិសេសអាជ្ញាធរក្រុង-ស្រុកទាំង៩ ត្រូវណែនាំដល់ប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់រក្សាទឹកទុកសម្រាប់ប្រេីប្រាស់ ខណៈប៉ុន្មានខែខាងមខបណ្តារស្រុកមួយចំនួនអាចប្រឈមនឹងកាខ្វះខាតទឹកប្រេីប្រាស់៕ដោយ៖ឃិន គន្ធា