ស្ទឹងត្រែង៖សាលាក្រុងស្ទឹងត្រែងប្រកាសផាកពិន័យចាប់ពី១ម៉ឺនទៅ១០ម៉ឺនរៀលចំពោះអាជីវករឬបុគ្គលណាចាក់ សំរាមចោលរាយប៉ាយដែលនាំឲ្យបាត់បង់សោភណ្ឌភាពនិងប៉ះពាល់ដល់បរិស្ថានទីក្រុងដែលអាជ្ញាធរ ខេត្តកំពុង ធ្វើការ អភិវឌ្ឍន៍។ក្នុងដំណើរអនុវត្តការកែលំអរសួនច្បារដើម្បីទីក្រុង
ស្អាតនៅខេត្តស្ទឹងត្រែង លោក ប៊ុន ណារីអភិបាលក្រុងបានចេញសេចក្តីណែនាំដល់ប្រជាពលរដ្ឋឲ្យចូល រួមសំអាត បរិស្នានតាមទីកន្លែងលក់ដូរ ឬនៅតាមគេហដ្ឋាន ត្រូវវេចខ្ជាប់សំរាមទុកដាក់ក្នុងធុងសំរាម ឬទុកនៅមួយកន្លែងងាយស្រួលដល់អ្នកប្រមូលសំរាមនាំយកទៅចោល។
លោក អភិបាលក្រុងបញ្ជាក់ថា៖សាលាក្រុងបាន ធ្វើការផ្សព្វផ្សាយ សេចក្តីណែនាំនេះជូនប្រជាពលរដ្ឋរួចមកហើយឲ្យចូលរួមសំអាតបរិស្ថានដើម្បីអភិវឌ្ឍទីក្រុងស្អាត(សម្លេង) ក្រោយពេលដែលយើងផ្សព្វផ្សាយការអនុវត្តល្អ អនាម័យល្អការរស់នៅស្អាត ដល់ ប្រជាពលរដ្ឋនេះយើងក៍មានការតាមដាន គាត់ដែរថាតើគាត់បានចូលរួ មតើ យើង មានវិធានការយ៉ាងណាអញ្ចឹងដើម្បីអនុវត្តឲ្យបានជោគជ័យ នៅការងារ នេះយើងបានដាក់កម្លាំងសមត្ថកិច្ចពិសេសកម្លាំងប៉ូលីសរបស់យើងហើយមានការផាកពិន័យដោយយោងតាមប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃនិងក្រសួងបរិស្ថានលេខ៨០និងអនុវត្តទៅតាមហ្នឹងទោលើការផាកពិន័យទៅលើជនណាដែលមិនអនុវត្តតាមការណែនាំរបស់សាលាក្រុងពិសេសយើងបានធ្វើ
ការណែនាំគាត់ដើម្បីឲ្យគាត់យល់បញ្ហាការប្រមូលសំរាមនេះគឺយើងឲ្យគាត់វេចខ្ចាប់ទៅតាមផ្ទះនិមួយៗហើយពេលព្រឹកម៉ោង៦ទើបឲ្យគាត់យកការវេចខ្ជាប់របស់គាត់ហ្នឹងកមដាក់នៅលើចិញ្ចើមផ្លូវដើម្បីងាយស្រួលក្រុមប្រមូលសំរាមយើងដើរប្រមូល។លោកស្រីគាត ស្រីខួច ប្រកបរបរលក់ដូរនៅតាមដងផ្លូវជួរមាត់ទន្លេក្នុងភូមិព្រែក សង្កាត់ ក្រុង ស្ទឹងត្រែងបានសំដែងការគាំទ្រដល់វិធានការរបស់សាលាក្រុងដោយសារបញ្ហានេះអាជ្ញាធរបានផ្សព្វផ្សាយ
ជាច្រើនលើករួចមកហើយតែការចូលរួមពីប្រជាពលរដ្ឋនៅមានកំរិត។លោកស្រីលើកឡើងថា៖ការងារនេះលោកស្រីនឹងអនុវត្តតាមអាជ្ញាធរក្រុដើម្បីសុខភាពរបស់យើងផង និងមានប្រយោជន៏សំរាប់បរិស្ថានសាធារណៈផង ខ្ញុំបានអនុវត្តតាមគេទាំងអស់ ដែលគេបានប្រាប់ថា៖កន្លែងយើងលក់ដូរឲ្យស្អាត ខ្ញុំនឹងធ្វើការបោសសំអាតដាក់ការរុង ដាក់តាមគោលដៅសម្រាប់ឱ្យឡានគេមកយករាល់ថ្ងៃ សំអាតកន្លែងយើងដើម្បីឲ្យស្អាត ភ្ញៀវទេសចរណ៏មកឃើញស្អាត។
សូមបញ្ជាក់ថា៖ករណីការចោលសំរាមគ្មានសណ្តាប់ធ្នាប់នៅក្នុងក្រុង នេះប្រសិនជាសមត្ថកិច្ចនិងអាជ្ញាធរក្រុង រកឃើញបុគ្គលណាយកសំរាមមកចោលរាយប៉ាយទៀតនោះនិងត្រូវពិន័យជាប្រាក់ចាប់ពី១ម៉ឺនរៀលទៅ១០ម៉ឺនរៀល៕