ខេត្តកែប៖ សត្វតូចញីមួុយក្បាលដែលសត្វឆ្កែដេញខាំបណ្តាលអោយរបួុសកាលពីជាងកន្លះខែមុន ហើយក្រោយពីបានព្យាបាលជាសះមុខរបួុស ត្រូវបានមន្ត្រីឧទ្យានុរក្សយកទៅព្រលែងវិញហើយស្ថិតក្នុងតំបន់ឧទ្យានជាតិកែប កាលពីព្រឹកថ្ងៃទី៥ កុម្ភៈ ២០២៤ ម្សិលមិញ។
គួររំលឹកផងដែរថា៖ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ មានសត្វទោចញីឈ្មោល ចំនួន២ក្បាល បានចុះមកនៅព្រៃរបោះក្នុងដីឡូតិ៍ក្បែរជើងភ្នំជាប់តំបន់ឧទ្យានជាតិកែប ជាអកុសលសត្វទោចញី បានធ្លាក់មកដីត្រូវបានសត្វ ឆ្កែ ព្រួតគ្នាដេញខាំបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ខណៈនោះមន្ត្រីឧទ្យានុរក្សដែលបានចុះល្បាតក្បែរតំបន់នោះបានឮសម្លេង ក៏បានជួយសង្គ្រោះទាន់ពេលវេលា ហើយនាំយកសត្វតូចញីនេះមកព្យាបាល។ ដោយឡែកសត្វទោចឈ្មោលជាគូរបានរត់ចូលព្រៃ(ឧទ្យានជាតិកែប) វិញយ៉ាងអាឡោះអាល័យ។ ចំណែកសត្វតូចញីដែលរបួុស ត្រូវបានមន្ត្រីឧទ្យានុរក្សនាំយកមករក្សាទុក និងថែរទាំព្យាបាលរបួសនៅមន្ទីរបរិស្ថានខេត្តកែប អស់រយៈពេលជាងពីរសប្តាហ៍ រហូតបានជាសះស្បើយឡើងវិញ។ បច្ចុប្បន្នសត្វទោចញីនោះ ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន បានលែងទៅក្នុងឧទ្យានជាតិកែប វិញហើយ៕ សេង ណារិទ្ធ