បន្ទាយមានជ័យ៖«ការបរិច្ចាគឈាមជាអំពើដ៏ប្រពៃនៅក្នុងសង្គម ដែលយើងអាចធ្វើបានទាំងអស់គ្នា » នេះជាការលើកឡើងក្នុងកម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិតមនុស្សពីថ្នាក់ដឹកនាំនិងមន្ត្រីពន្ធនាគារខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅពន្ធនាគារខេត្តនាភូមិគាបសង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ ។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ អ៊ុង សុីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យអោយដឹងថា: បច្ចុប្បន្នមន្ត្រីពន្ធនាគារខេត្តមានចំនួន ១១១នាក់ / ស្រី ១៩នាក់ ។ក្នុងនោះថ្នាក់ដឹកនាំចំនួន ៥នាក់/ ស្រី ១នាក់ ។
ចំពោះការងារគ្រប់គ្រងជនជាប់ឃុំសរុបជាក់ស្ដែងចំនួន ១,៨៩៣នាក់ ស្រី ១០០នាក់ ហើយជនជាប់ឃុំភាគច្រើនជាប់បទល្មើសគ្រឿងញៀន។
លោក អ៊ុង សុីផាន បានបន្តថា មន្ត្រីទាំង ១១១នាក់ នេះគឺយើងព្រមព្រៀងស្ម័គ្រចិត្តបរិច្ចាគឈាមទាំងអស់គ្នា តែសំខាន់ក៏យោងទៅលើសុខភាពនិងមូលហេតុផងដែរ ។
ចំពោះអំណោយឈាមជាអំណោយជីវិតដែលមនុស្សមានសុខភាពល្អ អាចចែករំលែកទៅបានចំពោះមនុស្សទាំងឡាយក្នុងសហគមន៍ នៅពេលមានអ្នកជំងឺឬមានគ្រោះថ្នាក់ ហើយត្រូវការសង្គ្រោះដោយការចាក់បញ្ចូលឈាម។
លោកវេជ្ជបណ្ឌិត ឡេច័ន្ទ សង្វាត ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យនៃរដ្ឋបាលខេត្តបន្ទាយមានជ័យបានថ្លែងនៅការកោតសរសើរនិងអរគុណដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីពន្ធនាគារទាំងអស់ដែលបានធ្វើការស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម សម្រាប់ជួយសង្គ្រោះជីវិតមនុស្សនិងបានបង្កើតទម្លាប់ វប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។
លោកវេជ្ជបណ្ឌិតបន្តថា : គឺជាការជំរុញលើកកម្ពស់យុវជន ប្រជាជនមហាជនទូទៅចូលរួមធ្វើសកម្មភាពជាមួយសេវាកម្មជាតិផ្ដល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឲ្យមានការផ្ដល់ការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់ សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាមនៅគ្រប់មន្ទីរពេទ្យទាំងអស់ ។
លោក អគ្គានុរក្សថ្នាក់លេខ១ សែម សុីណន អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធគារនៃក្រសួងមហាផ្ទៃបាននិយាយថា: លោកសប្បាយចិត្តនិហកក់ក្ដៅបំផុតចំពោះសប្បុរសជនដែលជាថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តដែលបានធ្វើអំណោយទានបរិច្ចាគឈាមសម្រាប់ជីវិត។
និងមិនទទួលកម្រៃរួមចំណែកជួយសង្គ្រោះជីវិតជនរងគ្រោះ ដោយក្ដីសប្បុរស។
លោកជឿជាក់ថា : ការបរិច្ចាគឈាមនេះនឹងបានយកទៅសង្គ្រោះជីវិតមនុស្សដោយគ្មានការរើសអើងនិន្នាការនយោបាយ ជាតិសាសន៍ សាសនា ឬវណ្ណ:ភាពមនុស្សក្នុងសង្គមឡើយ ៕ដោយ៖ឃិន គន្ធា