លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ ដឹកនាំ កម្លាំងប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ពិធីបុណ្យ ចូលឆ្នាំចិន វៀតណាម និងត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថ ប្រចាំខែមករា ទិសដៅ ខែកុម្ភៈ ឆ្នាំ២០២៤

0

ឧត្តរមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តឧត្តរមានជ័យនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤។
លោក ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង កងរាជអាវុធហត្ថ ខេត្ត បានដឹកនាំកម្លាំងក្រោមឱវាទចូលរួមស្តាប់ការផ្សព្វផ្សាយប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទី ភារកិច្ច ការងារ កងរាជអាវុធហត្ថ ខែមករា ទិសដៅការងារ ខែកុម្ភៈ ឆ្នាំ២០២៤ និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសុវត្ថិភាព សង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យចូលឆ្នាំចិន វៀតណាម និងផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សង្គ្រោះបន្ទាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៃព្រឹទ្ធសភា។ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមប្រព័ន្ធ (video conference) នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តឧត្ដរមានជ័យ ៕ដោយ៖ចាន់ ធី