កាលពីថ្ងៃទី១៧ខែតុលាអតីតមន្ត្រីផ្លូវដែកមួយរូបរបស់ចិនត្រូវបានតុលាការនៅទីក្រុងកាត់ទោសប្រហារជីវិត ពិបទប្រព្រឹតអំពើពុករលួយ។ ប៉ុន្តែលោកត្រូវបានពន្យាពេលអនុវត្តិការប្រហារជីវិតរយៈពេល២ឆ្នាំ។លោក Zhang Shuguang អតីតមន្ត្រីគ្រប់គ្រងផ្លូវដែក និងជាអនុប្រធានក្នុងការសាងសង
ផ្លូវដែកនៅក្នុងប្រទេសចិន បានប្រើប្រាសឥទ្ធិពលរបស់ខ្លួនជួយដល់ក្រុមហុនចំនួន៤ ចុះកិច្ចព្រមព្រៀង ទិញដូរដឹកជញ្ចួន ឧប្បករពាក់ព័ន្ធ ក៏ដូចជាដេញថ្លៃដណ្តើមសិទ្ធិសាងសង់ផ្លូវដែកនៅក្នុងប្រទេសនេះ។ជាមួយគ្នានោះលោកZhang Shuguangទទួលបានប្រាក់សំណូករហូតដល់ទៅ៤៧លានយេនស្មើ7,7 លានដុល្លារ ក្នុងរយៈពេល១១ឆ្នាំ ចាប់តាំងពីឆ្នាំ2000ដល់ឆ្នាំ2011។
លោកZhang Shuguangត្រូវដកហូតពីតំណែងនៅខែកុម្ភះឆ្នាំ2011 ក្រោយពេលរដ្ឋមន្ត្រីផ្លូវដែក Liu Zhijun ជាចៅហ្វាយរបស់លោកZhang Shuguang ត្រូវចាប់ឃុំខ្លួនដើម្បីស្រាវជ្រាវពីបទពុករលួយ។ដូច្នេះលោកZhang Shuguang ជាមន្ត្រីជាន់ខ្ពស់ទី២ក្នុងវិស័យផ្លូវដែកត្រូវកាត់ទោស ប្រហារជីវិត្ត។
កន្លងមកលោកZhang Shuguang ក៏ត្រូវបានតុលាការកាត់ទោសប្រហារជីវិតកំបាំងមុខហើយអនុញ្ញាត្តិពន្យាពេលអនុវត្តិសាសដីការប្រហារជីវិតរយៈពេល២ឆ្នាំ៕