ខេត្តបន្ទាយមានជ័យ
មានឧប្បតិហេតុគ្រោះថ្នាក់ចរាចរមួយបានកើកឡើងរវាងគោយន្តកន្ត្រៃបើកដាច់កង់រេបង្កូតទៅបុកនិងរថយន្តកាមរីរត់ឈ្នួលពេញទំហឹងបណ្តាលឲ្យខ្ទេចទាំងសងខាងនិងមនុស្សរងរបួសស្រាលចំនួន៤នាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះបានកើតឡើងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២០១៤នៅចំណុចផ្លូវជាតិលេខ៥លើស្ពានទឹកថ្លាភូមិទឹកថ្លាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។លោកវរសេនីយ៍ទោសនគីមសួគ៍នាយការិយ៉ាល័យចរាចរជើងគោកបានឲ្យដឹងថាអ្នករងរបួសក្នុងគ្រោះថ្នាក់ចរាចរនោះមានឈ្មោះ១អ្នកបើករថយន្តកាមរី សូសុខុនប្រុសអាយុ ៥៤ឆ្នាំរស់នៅភូមិជោគជ័យជុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យរងរបួសស្រាល ឈ្មោះយឺតនិងរឿនអ្នករួមដំណើររងរបួសស្រាលចំណែក
អ្នកបើកគោយន្តកន្ត្រៃមានឈ្មោះបិុបភ័ណ ប្រុសអាយុ២៣ឆ្នាំរស់នៅ ភូមិភាស ឃុំឯកភ្នំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង រងរបួសស្រាល។លោកគីមសួគ៍បញ្ជាក់ទៀតថាមុនពេលកើតហេតុមានគោយន្តកន្ត្រៃដ៏ចាស់មួយគ្រឿងបើកចេញពីលិចមកកើតសំដៅទៅផ្ទះនៅខេត្តបាត់ដំបងលុះបើកមកដល់លើស្ពានទឹកថ្លាខំប្រឹងរោឡើងលើស្ពានក៏ដាច់កង់មុខក៏រេទៅខាងស្តាំដៃស្របពេលនោះមានរថយន្តកាមរីព៌ណសសេរី៩៣ចង្កូតស្តាំពាក់ស្លាកលេខបន្ទាយមានជ័យ
២a១៨៣៧ជារថយន្តរត់ឈ្នួលបើកចេញពីទីរួមខេត្តឆ្ពោះទៅក្រុងប៉ោយប៉ែតពីកើតទៅលិចច្រាសទិសគ្នាដោយល្បឿនលឿនលុះបើកមកដល់ចំណុចកើតហេតុក៏បុកនិងគោយន្តដាច់កង់នោះតែម្តងតែសំណាងល្អពុំមានមនុស្សស្លាប់គ្រាន់តែរបួសស្រាល៤នាក់នៅនិងកន្លែងកើតហេតុចំណែកគោយន្តដាច់ជាពីកំណាត់ចំណែករថយន្តកាមរីខ្ទេចមុខបើកទៅមុខមិន
រួច។ក្រោយកើតហេតុរួចនគបាលចរាចរបានមកដល់ហើយក៏ស្ទូចគោយន្តនិងរថយន្តដឹកយកទៅទុកនៅស្នងការរង់ចាំការដោះស្រាយនៅពេលក្រោយ។លោកបានបញ្ជាក់ទៀតថាគ្រោះថ្នាក់ចរាចរនេះកំហុសមកពីគោយន្តចាស់ពេកមិនចេះផ្លាស់ប្តូគ្រឿងបន្លាស់ទើបបណ្តាលឲ្យដាច់កង់ទៅបុកនិងរថយន្តយ៉ាងដូច្នេះ៕



































