ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំនេះមានភ្ញៀវទេសចរជាតិ-អន្តរជាតិជាងប្រាំពីរមុឺននាក់មកទស្សនាកម្សាន្តនៅខេត្តកែប

0

ខេត្តកែប៖ តាមរបាយការណ៍របស់រដ្ឋបាលខេត្តកែប នៅល្ងាចថ្ងៃអាទិត្យទី១១ខែកុម្ភ: ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា គិតចាប់ពី ថ្ងៃសែនចូលឆ្នាំចិន ថ្ងៃទី៩ រហូតដល់រសៀលថ្ងៃ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤មានភ្ញៀវជាតិ-អន្តរជាតិ មកទស្សនា សម្រាក លម្ហែ កម្សាន្តនៅខេត្តកែប ចំនួន ៧៣,១៤៥នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៧២,៤៩៤នាក់ ភ្ញៀវអន្តរជាតិមានចំនួន៦៥១នាក់ និងមានរថយន្តធុនតូចនិងមធ្យមចូលមកទស្សនានៅខេត្តកែបរាប់ពាន់គ្រឿងផងដែរ។

ចំនួនភ្ញៀវដ៏ច្រេីននេះ បេីប្រៀបធៀបជាមួយនឹងការសរុប នៃទីតាំងកម្សាន្តជាច្រើនក្នុងតំបន់ ដែលរដ្ឋបាលខេត្តមានបច្ចុប្បន្ន វាពិតជាច្រើនគួុរសម។ជាមួុយគ្នានេះដែរ ឆ្នេរអង្កោលដែលមានចម្ងាយពីររមណីដ្ឋានឆ្នេរកែបជាងដប់គីឡូម៉ែត្រនោះក៏មានភាពទាក់ទាញ បន្ទាប់ពីផ្លូវប្របមាត់សមុទ្រមួយនេះបានស្ថាបនារួុចរាល់មានភាពធំទូលាយផងនោះ។

លើសពីនេះ រដ្ឋបាលខេត្តកែបក៏បានបញ្ជាក់ផងដែរថា ដោយបច្ចុប្បន្នខេត្តកែបជាខេត្តទេសចរណ៍ដ៏ប្រណិត និងមានការអភិវឌ្ឍន៍ ផ្នែកហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើនស្អេកស្កះ ដូចជា ការស្ថាបនាផ្លូវថ្នល់ធំទូលាយជាច្រើនខ្សែនៅតាមគ្រប់តំបន់នានានៃភូមិសាស្ត្រខេត្ ជាពិសេសខេត្តកែបនៅតែបន្ត អនុវត្តវិធានសុវត្ថិភាពទេសចរណ៍ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ សម្រាប់ធានាសុវត្ថិភាពដល់ភ្ញៀវទេសចរដែលមកសំរាកកម្សាន្តទៀតផង៕ សេង ណារិទ្ធ