ខេត្តព្រះសីហនុៈយុវជនជាប់សង្ស័យពីបទឆបោក និង សេពគ្រឿងញៀនម្នាក់ត្រូវបានកំលាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានកាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៧ខែតុលាឆ្នាំ២០១៤ នៅចំនុចមុខរ៉ារថយន្តភ្លើងស្ថិតក្នុងភូមិ៣សង្កាត់លេខ៣ ក្រុងព្រះសីហនុ បន្ទាប់ពីយុវជននោះបានឆបោកម៉ូតូរបស់មិត្តភ័ត្រយកទៅបញ្ចាំកាលពីថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៤។
តាមការអោយដឹងពីលោក អនុសេនីយ៏ទោ ណុប សា រឿន ប្រធានព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបញ្ញាក់ថា ការឈានដល់ការឃាត់ខ្លួនយុវជនសង្ស័យនេះ យោងតាមពាក្យបណ្តឹងរបស់ យ៉ាន់ សុជាតិ ភេទ ប្រុស អាយុ២០ឆ្នាំពីបទឆបោកម៉ូតូយកទៅបញ្ចាំ ម៉ាក ហុងដា សេ១២៥ ពណ៏ខ្មៅកាលពីថ្ងៃទី២២កញ្ញា ដោយប្រាប់ថា ទៅយកលុយ
មកអោយថ្លៃចាក់សាំង ព្រោះតែចាក់សាំងពុំមានលុយអោយអ្នកលក់ហើយបានគេចខ្លួនបាត់រហូត ដល់ថ្ងៃឃាត់ខ្លួន។ យុវជនសង្ស័យមានឈ្មោះ សួន សុផុន ហៅ គី ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ប្រភពសមត្ថកិច្ចដ៏ដែលបានបញ្ជាក់បន្ថែមថា ខណះពេលឃត់ខ្លួនសមត្ថកិច្ចបានធ្វើការឆែកឆេរកឃើញ ថ្នាំញៀនប្រភេទមេតំហ្វេតាមិនICEមួយកញ្ចប់តូច នៅក្នុងខ្លួន។
យោងតាមការអោយដឹងពីឈ្មោះ យ៉ាន់ សុជាតិ បានបញ្ចាក់ថា កាលពីថ្ងៃទី២២កញ្ញាឆ្នាំ២០១៤ ខណះពេលខ្លួនយកម៉ូតូឪពុកមកលេងហ្គេមនៅម្តុំក្រោយភ្នំមាស បានជួបឈ្មោះគី ហើយឈ្មោះ គី បានអោយ ខ្លួនជូនទៅលក់ស្បែកជើង នៅពេលដល់ពាក់កណ្តាលផ្លូវ ម៉ូតូបានអស់សាំង ទើបឈ្មោះគីបានចូលចាក់សាំងហើយអោយខ្លួននៅចាំកន្លែងលក់សាំង រូបគេទៅយកលុយមកអោយថ្លៃសាំង បន្តែកាចាំបានបន្តរហូត១ម៉ោង ទើបឃើញឈ្មោះគី ជិះ
ម៉ូតូឌុបមកវិញ ហើយប្រាប់ថា ម៉ូតូត្រូវជួបគ្រោះថ្នាក់ចរាចរណ៏ ចាំរូបគេចេញលុយយកមកអោយវិញ។ដោយខ្លាចឪពុកជេស្តី ខ្លួនពុំហ៊ានទៅផ្ទះទេ ដោយអោយឈ្មោះគីជូនទៅដេកនៅផ្ទះសំណាក់ គឹម ចាន់ថា អស់ពេល៣ទៅ៥ថ្ងៃ ហើយតាំងពីពេលនោះមកក៏បាត់ឈ្មោះគីនេះរហូតដល់ថ្ងៃសមត្ថកិច្ចឃាត់ខ្លួន។
បច្ចុប្បន្នយុវជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តរ តាមផ្លូវច្បាប់៕



































