ខេត្តកំពង់ឆ្នាំង៖ តាមយោងតាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ អំពីបទល្មើសដាក់សម្រាស់ដ៏ធំមួយកន្លែង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានមួយក្រុម សហការជាមួយប្រជាពលរដ្ឋ ក្នុងមូលដ្ឋានបានចុះទៅថតផ្តិតយករូបភាព បទល្មើសនេសាទ ដាក់សម្រស់១កន្លែង នៅចំណុចបឹងធំ ស្ថិតក្នុងភូមិកំពុងបាស្រូវ ឃុំជលសារ ស្រុកជល់គិរី។
ប្រជាពលរដ្ឋបានឱ្យដឹងថា នៅក្នុងតំបន់បឹងធំនេះចែកជា២ផ្នែកប៉ែកខាងលើជាតំបន់អភិរក្ស និងផ្នែកខាងក្រោមជាកន្លែងនេសាទសាធារណៈ បឹងធំនេះក្នុងរដូវ វស្សាមានទំហំប្រមាណ៥០ហិកតា នៅរដូវប្រាំងបឹងនេះមានទំហំប្រមាណ៦ហិកតា។ ជាក់ស្ដែងក្នុងពេលនេះយើងឃើញគេបោះសម្រស់យ៉ាងធំមួយកន្លែងក្នុងបឹងធំដែលមានទទឹងប្រមាណ១០០ ម៉ែត្របណ្ដោយ៣០០ ម៉ែត្រ ស្មើនឹង៣ហិកតាជាប់នឹងបង្គោលអភិរក្សតែម្ដង។ ដោយជុំវិញសម្រាស់នេះគេហ៊ុព័ទ្ធរបាំងស្បៃមុងនិងដាក់លបលូស្បៃមុងដើម្បីចាប់ត្រី។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថា ឆ្នាំកន្លង ទៅពេលហ៊ុសម្រាស់នេះគេប្រើកម្មករពី ១៥ទៅ២០នាក់ និងប្រើរយៈពេលពី១៥ ថ្ងៃទៅ២០ថ្ងៃពេលចាប់ត្រីក្នុងស៊ងគេប្រើសាច់អួនក្រឡាញឹកមានមុខ១៥ម៉ែត្របំពាក់ទៅដោយឧបករណ៍ឆក់ត្រជាក់អូសដោយកម្លាំងម៉ាស៊ីនធ្វើសកម្មភាពចាប់ត្រីសូម្បី តែត្រីឆ្លូញដែលនៅបាតភក់ក៏ចាប់ បានទាំងអស់ ភាគច្រើនជាត្រីល្អៗដូចជាត្រីសណ្ដាយ ត្រីក្រព័ត ត្រីទ្រនេល ត្រីឆ្លាំង ត្រីកេះ ត្រីឆ្លូញ គេប្រមូលបានរាប់តោន និងលក់បានរាប់រយលានរៀល។
ចំណែកម្ចាស់សម្រាស់ធំៗតំបន់នេះមាន តែ២ទៅ៣នាក់តែប៉ុណ្ណោះ ដែលគេធ្វើបានយ៉ាងរលូនជារៀងរាល់ឆ្នាំប្រជាពល រដ្ឋធម្មតាគ្មានលទ្ធភាពធ្វើទេ។ បទល្មើសនេះមានទោសច្រើនករណីគឺទី១-កាប់ព្រៃលិចទឹកធ្វើជាដាក់សម្រាស់ ខុសច្បាប់ , ទី២-ហ៊ុព័ទ្ធចាប់ត្រីដោយប្រើឧបករណ៍ស្បៃមុង , ទី៣-ដាក់សម្រាស់ជាប់បឹងអភិ រក្សពូជត្រី , ទី៤-ការចាប់ត្រីប្រើឧបករណ៍ឆក់ត្រជាក់ហើយក្នុងនោះក៏មានការរុញជនជាច្រើនគ្រឿងនៅក្នុងបឹងធំដើម្បីចាប់យកត្រីល្អិតៗធ្វើជាត្រីនុយផងដែរ។
ពាក់ព័ន្ធនិងករណីខាងលើនេះ លោក នួន រិទ្ធី នា យករងស្ដីទី ផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០ ២៤ នេះបានឱ្យដឹងថា ករណីនេះលោកពុំបានដឹងនោះទេ ដូច្នេះលោកដឹកនាំកម្លាំងនិងចុះទៅពិនិត្យមើលជាក់ស្ដែងគ្រាដែលនៅតំបន់របស់ខ្លួនទទួលខុសត្រូវឆ្លើយថាមិនដឹងទៅវិញ។
ដោយឡែកលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង ក៏បានឱ្យដឹងដែរថា ករណី នេះលោកបានទទួលសេចក្តីរាយ ការណ៍ពីក្រុមការងាររបស់លោកហើយលោកក៏បានចាត់ឱ្យផ្នែក និងសង្កាត់រដ្ឋ បាលជលផល សហការជាមួយសហគមន៍ចុះ ទៅបង្ក្រាបហើយ ស្នើសុំអ្នកសារព័ត៌មានជួយតាមឃ្លាំមើលករណីនេះបន្តផង ល្អដែរសមត្ថកិច្ចជំនាញខ្លួនឯងមិនដែលដឹងថាបទល្មើសក្នុងអាណាចក្ររបស់ខ្លួនមានឬអត់បែរជាពឹងអ្នកសារព័ត៌មានឱ្យជួយឃ្លាំមើលទៅវិញ។
ជុំវិញករណីខាងលើនេះដែរលោក ងិន ហ៊ុន ប្រធាន មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់ឱ្យដឹងផងដែរថា ករណីដូច្នេះលោកនិងបញ្ជារឱ្យមន្ត្រីជំនាញកាប់ស្បៃមុងយកចោលទាំងអស់ និងឃ្លាំចាប់ជនល្មើសមិនអនុញ្ញាតឱ្យហ៊ុសម្រាស់ចាប់ត្រីជាដាច់ខាត ដោយត្រូវស្រាវជ្រាវអ្នកប្រព្រឹត្តបទល្មើសនេះដើម្បីកសាងសំណុំរឿងប ញ្ជូនទៅតុលាការចាត់ការផ្លូវច្បាប់៕