ខេត្តព្រះសីហនុ៖វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធ)ប្រមាណជាង៨ពាន់ក្បាលដីត្រូវបានចែកជួនប្រជាពលរដ្ឋរស់នៅភូមិ ១និង ភូមិ២ សង្កាត់លេខ ១ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ដោយ ពិធីចែកបណ្ណ កម្មសិទ្ធនេះបានរៀបចំឡើងនៅព្រឹក ថ្ងៃទី ១២ ខែ កុម្ភៈឆ្នាំ២០២៤ក្រោមការអញ្ជើញជាគណៈធិបតីពីឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ និងឯកឧត្តម ប៉ែន រ័ត្ន អនុរដ្ឋលេខាធិការក្រសួងដែន ដីនគរូបនីយកម្ម និងសំណង់។
លោក សរ កក្កដា អភិបាល នៃគណៈអភិបាល ក្រុងព្រះសីហនុ ជួសមុខឱ្យរដ្ឋបាលក្រុងព្រះសីហនុនិង ប្រជាពលរដ្ឋចំនួន០២ភូមិក្នុងសង្កាត់ លេខ១ សូមថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ក្រសួងរៀបចំដែន ដី នគរូបនីយកម្ម និងសំណង់. ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តែងតែជួយគិតគូរដល់សុខទុក្ខ ប្រជាពលរដ្ឋ ឲ្យទទួលបានកម្មសិទ្ធិដីធ្លីស្របច្បាប់។
នាឱកាសនោះផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍សំណេះសំណាល ជាមួយប្រជាពលរដ្ឋជាម្ចាស់បណ្ណដោយគូសបញ្ចាក់ថា ការចែកបណ្ណសម្គាល់ម្ចាស់ អចលនវត្ថុ(បណ្ណកម្មសិទ្ធ) នៅភូមិ១ ភូមិ២ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ជាដំណើការ នៃការចុះបញ្ជីដីធ្លីលក្ខណជាប្រព័ន្ធ ព្រមទាំង បានធ្វើ ការកោតសរសើរដល់មន្ត្រីសុរិយោដីនិងអាជ្ញាធរមូលដ្ឋានបានខិតខំជំរុញការចុះបញ្ជីដីធ្លីជូនប្រជាពល រដ្ឋ។
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានបន្តថា ទាំងអស់នេះហើយគឺដោយសារមានសុខសន្តិភាព និងក្រោមការដឹកនាំរបស់សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជា ជនកម្ពុជា បាន ធ្វើការកាត់ឈ្វៀលដីតំបន់នេះ ជូនបងប្អូនក្នុងការកាន់កាប់ស្របច្បាប់ ហើយក្នុងថ្ងៃនេះ យើងបាន ធ្វើការចែក បណ្ណជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីជាង ៨ ០០០ក្បាលដី។ហើយមួលហេតុដែលមានការយឺត យ៉ាវ ក្នុងការ ចែកបណ្ណ ជួនប្រជាពលរដ្ឋ គឺដោយសារកន្លងមកភូមិសាស្ត្រនៅទីនេះ មិនមាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ប្រទាក់ ក្រឡា ក្រុម ការងារបានរៀបចំផែនទីហេដ្ឋារចនាសម្ព័ន្ធផ្លូវ ដើម្បីចុះបញ្ជីដីធ្លី នៅភូមិ១ និងភូមិ២ និង ធ្វើការចែក នាពេលនេះ ក៏ប៉ុន្តែមានក្បាលដីជាង ៥០០ទៀត ម្ចាស់មិនបានចូលរួម សហការជាមួយក្រុមការងារវាស់ វែងចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធនៅឡើយ។
ក្នុងនោះផងដែរឯកឧត្តមបានមានប្រសាសន៍បន្ថែមទៀតថាភូមិ១ ភូមិ២ គ្មានទេការផ្ទេសិទ្ធបន្តទៀត គឺមានតែការលក់ផ្តាច់ ព្រោះបងប្អូនទទួលបានបណ្ណកម្មសិទ្ធ មិនអាចធ្វើលិខិតផ្ទេរសិទ្ធបានទៀតទេ និងការ ប្រកាស មោឃភាពចោលនៅឯកសារកាន់កាប់ កន្លងមក មិនមានសុពលភាពក្នុងការយកទៅ ប្រើប្រាស់ បានទៀតទេ ហើយការចែកបណ្ណថ្ងៃនេះជាការផ្តល់បទពិសោធន៍ និងការរៀន សូត្ររបស់អាជ្ញាធរខេត្តផងដែរ ដោយផ្តើមចេញពីការចុះបញ្ជីដីធ្លី ការបម្រើសេវា សាធារណៈលើឯកសារពាក់ព័ន្ធមួយចំនួនមានដូចជា សំបុត្រ កំណើត សំបុត្រអាពាពិពាហ៍ និងសំបុត្រមរណភាពជាដើម ហើយយើងក៏បានបន្ថែមមន្ត្រីរបស់រដ្ឋបាលក្រុង/ខេត្ត ជួយដោះស្រាយការកកស្ទះឯកសារនៅក្នុងសង្កាត់លេខ១ ដោយសារតែតម្រូវការ របស់ប្រជាពលរដ្ឋច្រើន ដែលត្រូវចុះបញ្ជីក្បាលដីមានជាង ១ម៉ឺនក្បាលដី ដូច្នេះហើយក្នុងនាមរដ្ឋបាលខេត្តបានដាក់ចេញនូវគោលការថ្មី នៅពេលប្រកាសតំបន់វិនិច្ឆ័យដីធ្លីនៅភូមិណាត្រូវមានក្រុមការងារផ្នែកបម្រើសេវាសាធារណចុះអមជួយសម្រួលឯកសារបានទាន់ពេលវេលា ជាពិសេសមន្ត្រីរបស់យើងមានសមត្ថភាពក្នុងការជួយសម្របសម្រួលមេឃុំ ចៅ សង្កាត់ ស្មៀនឃុំ ស្មៀនសង្កាត់ បានផងដែរ។ជាមួយគ្នានោះផងដែរឯកឧត្តម គួច ចំរើន អភិបាលខេត្ត បាន បញ្ជាក់ថាខេត្តព្រះសីហនុ មាន ១១១ភូមិ ស្មើនឹង ២៩ឃុំ/សង្កាត់ ហើយយើងបានប្រកាស តំបន់វិនិច្ឆ័យ ដីធ្លី លក្ខណជាប្រព័ន្ធទាំង ១១១ភូមិ រួចហើយ ដោយថ្ងៃនេះយើងធ្វើការចែកបណ្ណដល់ភូមិ១ និងភូមិ២ ក្នុងសង្កាត់ លេខ១មានភូមិចំនួន៧ទៀតនឹងបន្តចែកជូនប្រជាពលរដ្ឋដោយសារមន្ត្រីជំនាញរបស់យើងបានបញ្ចប់នីតិវិធីការវាស់វែង ការបិទផ្សាយទិន្នន័យក្បាលដីជាបន្តបន្ទាប់ ហើយនៅសល់ភូមិ ១៣ផ្សេងទៀត ដោយក្រុមមន្ត្រីរបស់ យើងកំពុងជំរុញការវាស់វែង ដែលពួកគាត់បានប្ដេជ្ញាថា នឹងត្រូវបញ្ចប់យ៉ាងយូរនៅខែឧសភា ២០២៤ យើងនឹង ឈានទៅចែកបណ្ណកម្មសិទ្ធិគ្របដណ្តប់ទូទាំងខេត្តឱ្យគ្រប់ ១១១ភូមិ តែមម្តង ។ ដោយក្នុងរដ្ឋ បាលខេត្តបាន ចែក បណ្ណជូនប្រជាពលរដ្ឋបានជាង ១២ម៉ឺនបណ្ណ ក្នុងចំណោម ១៥ម៉ឺនបណ្ណ ដែលយើងបានវាស់វែងរួច ក៏ប៉ុន្តែមានក្បាលដីជិត ២ម៉ឺនផ្សេងទៀតអត់ទាន់បានចែកជូន ដោយមូលហេតុមានទំនាស់ព្រំ ការទំនាស់ អ្នកកាន់កាប់ ហើយក្បាលដីជិត ១ម៉ឺនទៀត មិនមានការសហការពីម្ចាស់ក្បាលដី ជាមួយក្រុមការ ងារចុះ បញ្ជីដីធ្លីលក្ខណជាប្រព័ន្ធរបស់យើង។
សូមបញ្ជាក់ផងដែរថាការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ(បណ្ណកម្មសិទ្ធ)ភូមិ១ ភូមិ២ ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានចំនួន ៨ ៦៧២បណ្ណ ដោយក្នុងនោះភូមិ១ មានចំនួន ៦៣៩០បណ្ណ និងភូមិ២ មានចំនួន ២២៨២ប័ណ្ណ៕នាគសមុទ្រ