(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៤ នៅមន្ទីរព័ត៌មានខេត្តកំពង់ធំ មានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមករា និងធ្វើផែនការសកម្មភាពប្រចាំឆ្នាំ ២០២៤ ក្រោមអធិបតីភាពភាពឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។
មានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរព័ត៌មានខេត្តកំពង់ធំ ត្រូវមានកិច្ចប្រជុំត្រៀម មុននឹងធ្វើផែនការ សកម្មភាពការងារវិស័យព័ត៌មាន ត្រូវយកចិត្តទុដាក់លើវិស័យព័ត៌មាន មន្ទីរព័ត៌មានខេត្តត្រូវពង្រឹងលើការងារបែងចែកតួនាទី/ភារកិច្ច។ មន្រ្តីទាំងអស់ ត្រូវគោរពបទបញ្ជាផ្ទៃក្នុងរបស់ឯកអង្គភាពផ្ទៃក្នុង តាមការិយាល័យនីមួយៗត្រូមានរបាយការណ៍ប្រចាំខែ និងធ្វើផែនការសកម្មភាពប្រចាំឆ្នាំ។
នៅក្នុងឱកាសនេះឯកឧត្តម អ៉ីវ ផល្លី បានជំរុញនិងលើកទឹកចិត្តដល់មន្ត្រីទាំងអស់ ត្រូវធ្វើការមិនត្រូវមើលបំណាំគ្នាត្រូវធ្វើការងារស្មើៗគា្ន មន្ត្រីការិយាល័យរដ្ឋបាល ត្រូវកត់ត្រាឱ្យបាននូវសកម្មភាព តាមបណ្តាញសង្គម ហើយត្រូវស្រង់ឱ្យអស់ ងាយស្រួលគ្រប់គ្រងក្នុងការផ្សព្វផ្សាយ នឹងត្រូវចែកឱ្យដាច់នូវព័ត៌មានក្លែងក្លាយ និងការផ្សាយលក្ខណៈបំពុល និងបង្កលក្ខណៈអសន្តិសុខដល់សង្គម។
ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍បន្តទៀតថា មន្ទីរត្រូវអនុវត្តតាមផែនការទិសដៅក្រសួងព័ត៌មាន បន្តយកចិត្តទុកដាក់ប្រមូលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ ផ្តោតលើ ព័ត៌មានទាន់ហេតុការណ៍គោលនយោបាយ សមិទ្ធិផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ចំណេះដឹងគ្រប់ប្រភេទដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ បានដឹងអំពីភាពរីកចម្រើនលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល។ បង្កើនទំនាក់ទំនង និងសហការល្អជាមួយមន្ទីរ អង្គភាពជុំវិញខេត្តដើម្បីធ្វើការផ្តល់ព័ត៌មាន ផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ។
ជាចុងក្រោយ ឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានផ្ដាំផ្ញើដល់មន្ត្រីទាំងអស់ ត្រូវបន្តតាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយដែលបង្កឱ្យមានអសន្តិសុខ និងបាត់សណ្តាប់ធ្នាប់ដល់សង្គមជាតិ។ បន្តការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវ:អ្នកសារព័ត៌មាន និងបច្ចេកទេស បន្តការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការអនុវត្តប្រមូលថ្លៃសេវា សោតទស្សន៍ក្នុងខេត្តឱ្យមានប្រសិទ្ធភាព និងតម្លាភាព។
គួរបញ្ជាក់ផងដែលថា ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានផ្ដល់អាវភ្លៀងចំនួន២០អាវ ដល់មន្ទីរព័ត៌មានខេត្តកំពង់ធំ តាមរយៈឯកឧត្តម អ៉ីវ ផល្លី អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន។ អត្ថបទលោក ធូ កែវមុន្នី-ពិនិត្យនិងកែសម្រួលដោយអ៊ុមញឹប។