ខេត្តព្រះសីហនុ៖ លោក អ៊ី ធារិន អភិបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ បានហើយដឹងថា នៅថ្ងៃទី ១៣ ខែ កុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង ២:០០នាទីរសៀល មានករណីអគ្គិភ័យភ្លើងឆេះទុយោទឹក សម្រាប់ផ្គត់ផ្គង់ទឹកស្អាតរបស់ក្រុមហ៊ុនអានកូ ស្ថិតនៅក្នុងចំណុចសេអុី៥ ភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ករណីអគ្គិភ័យខាងលើបណ្ដាលមកពីការដុតសំរាមធ្វើឱ្យឆេះរាលដាលដល់ទុយោទឹករបស់ក្រុមហ៊ុនអានកូបណ្តាលឱ្យខូចខាតទុយោមេផ្គត់ផ្គង់ទឹកស្អាត ប្រវែង ៦៥ ម៉ែត្រ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន០២ គ្រឿង បានប្រើប្រាស់ទឹក០២ឡាន ស្មើ៥.៥ម៉ែត្រគូប៕នាគសមុទ្រ