កំពង់ឆ្នាំង៖ ដោយសារអបិយជំនឿគ្មានហេតុផលបានធ្វើអោយមានការប៉ះដល់វិស័យព្រះពុទ្ឋសាសនាយកវត្តវ៉ាធ្វជាអាជីវកម្ម ព្រោះតែស្ត្រីដែលបានអះអាងថាកើតកូនមកជាពង និងជញ្ជៀន ហើយថ្មីៗនោះល្បីថាមានអ្នកថតមិនបានសុំការអនុញ្ញាត្តិ បែរជាថតជាប់រូបមនុស្សស្រីសក់វែង នៅពីក្រោយពង និងជញ្ជៀន រួចបានអះអាងថាជាអ្នកសច្ចំ (សាច់ចាំង) ទៀតផង ទើបនៅព្រឹកថ្ងៃទី១៧ ខែតុលា នេះមន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត ព្រមទាំងមន្ត្រីសង្ឃជាច្រើនអង្គនិងរូប បានប្រជុំផ្លាស់ប្តូរ យោបល់និងបានការឯកភាពគ្នាពីអាជ្ញាធរខេត្តផងនោះ បានសម្រេចអោយស្ត្រីរូបនោះចេញពីវត្តព្រះឥន្ទកោសី ហៅវត្តដំរីកូនស្ថិតក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៏ ដែលជាកន្លែងស្ត្រីរូបនោះស្នាក់នៅហើយ។
លោក ថោង មាឃ អនុប្រធានការិយាល័យធម្មការស្រុកបរិបូរណ៌បាននិយាយអោយដឹងថាៈ នៅព្រឹកថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៤ ដោយបានការឯកភាពពីលោកអភិបាលខេត្ត មន្ត្រីសង្ឃខេត្ត មន្ត្រីមន្ទីរធម្មការខេត្តបានសម្រេចអោយស្ត្រីដែលអះអាងថាកើតកូនមកជាពង និងជញ្ជៀន២វង់នេះចេញពីវត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន ជាបន្ទាន់អោយផុតពីវត្តដែលជាកន្លែងគោរពបូជាព្រះពុទ្ឋសាសនា គឺមន្ត្រីធម្មការស្រុកបរិបូរណ៌ជាអ្នកចាត់ចែងការងារនេះ។
លោកបានបន្តថាៈ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១៧ ខែតុលានេះ លោកបានដឹកនាំមន្ត្រីការិយាល័យធម្មកាស្រុករ ទៅអញ្ជើញស្ត្រីរូបនោះចេញវត្ត តែត្រូវស្ត្រីរូបនោះប្រាប់ថាមិនចេញទៅណាទេមូលហេតុគឺនៅទីនេះដើម្បីជួយកសាងវត្ត។នៅពេលស្ត្រីរូបនោះមិនព្រមចេញ
លោកបានសុំយោបល់ប្រធានមន្ទីរធម្មការខេត្ត ហើយបានអោយទៅអញ្ជើញគាត់ចេញម្តងទៀត ដោយមានលោក ប្រាជ្ញ ជី ជំទប់ទី១ឃុំអញ្ជញរូងចូលរួមផងតែស្ត្រីរូបនោះនៅតែមិនព្រមចេញដដែលថាមិនព្រមចេញទេ។
ក្រោយមក លោកស្រី សំ សាវី ប្រធានមន្ទីរធម្មការខេត្តបានដាក់ផែនការថា នៅថ្ងៃស្អែក ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ២០១៤ នឹងមានព្រះអនុគុណស្រុក មន្ត្រីសង្ឃជាច្រើនអង្គ និងមកអញ្ជើញគាត់ចេញម្តងទៀត តែថ្ងៃស្អែក និងធ្វើកំណត់ហេតុអោយបានត្រឹមត្រូវ មិនដេញតែមាត់ទៀតទេ ហើយ និងយកកំណត់ហេតុនេះដាក់ជូនលោកអភិបាលខេត្តសំរេចទៀតផង។
ស្ត្រីរូបនេះឈ្មោះ ជា អ៊ីត អាយុ៤២ឆ្នាំ មានកូន៥នាក់ និងមានប្តីឈ្មោះ ប៊ូ រុន អាយុ៥២ឆ្នាំ ជាកសិកររស់នៅក្នុងភូមិព្រៃព្រាល ឃុំអញ្ចាញរូង ស្រុកបរិបូរណ៏ ខេត្តកំពង់ឆ្នាំង កាល
ពីព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ ស្ត្រីរូបនោះបានអះអាងថាៈ មានបារមីមកសណ្ឋិត ហើយបានអោយប្តីនិងកូន ព្រមជាមួយអ្នកជិតខាងជូនគាត់ទៅវត្តដោយនិយាយថាៈ “ជូនមាតាទៅប្រោសពល” ។បន្ទាប់មកគេក៏បានដង្ហែរស្ត្រីរូបនោះ ទៅកាន់វត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន មានចម្ងាយជាង១គីឡូម៉ែត្រពីផ្ទះស្ត្រីនោះ។ ពេលមកដល់វត្ត ស្រាប់តែនៅថ្ងៃរសៀលស្ត្រីរូបនោះនិងសាច់ញាតិគាត់បានអះអាងថាគាត់ប្រសូត្រមកជាព្រះទម្រង់១វង់ លុះស្អែកឡើង
ថ្ងៃទី៩ ខែតុលា គាត់ប្រសូត្របានព្រះទម្រង់១វង់ទៀត។ ក្នុងពេលនោះដែរស្ត្រីរូបនោះបានអះអាងថាៈកាលពីជាង៣ខែមុនប្រសូត្របាន(ពង)កែវ៧ពណ៏១អង្គទៀត តែគាត់បានលាក់និងប្តីរហូត មកដល់ពេលនេះទើបសុំបង្ហាញទាំងអស់ គឺបុត្ររបស់គាត់មាន កែវ៧ពណ័ និងព្រះទម្រង់២វង់ ដែលមកជួយកសាងវត្តនេះ។ក្រោយមកមានមនុស្សក្នុងមួយថ្ងៃៗ រាប់រយនាក់បានភ្ញាក់ផ្អើលភ្លូកទឹកភ្លូកដី ទៅមើលរឿងចម្លែកដែលមិនគួរនឹងជឿនេះ ។ ប៉ុន្តែអ្វីដែលធ្វើអោយយើងទាំងអស់គ្នាគួរពិចារណានោះ នៅប៉ុន្មានថ្ងៃចុងក្រោយនេះ មិនសូវមានមនុស្សទៅមើលទេ ព្រោះតែគេមិនជឿ ស្រាប់តែមានហេតុការថ្មីមួយទៀតបានបង្កើត
ឡើង គឺមានក្មេងបានយកទូរសព្ទ័ដៃទំនើបទៅថតរូបពង និងជញ្ជៀន ដែលគេដាក់ក្នុងកញ្ចក់ ស្រាប់តែជាប់ជាមួយមានរូបស្រីស្លៀកស ពាក់ស មានសក់វែងអន្លាយ មើលទៅដូចខ្មោចតែត្រូវបានគេអះអាងថាៈ អ្នកសច្ចំ ( សាច់ចាំង ) ។
លោក នូ ចាន់ ដែលជាអ្នយកព័ត៌មានអោយការសែតក្នុងស្រុកម្នាក់ និងជាអ្នកនៅមិនឆ្ងាយពីវវត្តនោះបាននិយាយថាៈ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៤ ព្រះសង្ឃ យ៉ង់ សុវណ្ណាន ដែលគង់នៅវត្តខាងលើនេះ(វត្តនេះមានសង្ឃតែមួយអង្គទេ)បានទូរសព្ទ័មកគាត់ថា “ ញោម!មកវត្តជាបន្ទាន់”គាត់សូរថា៖មានអីឬលោកបង ព្រះសង្ឃអង្គនោះមានសង្ឃដិកាថា៖ មកមើលឃើញហើយ អាត្មាមិនហ៊ានថាយ៉ាងម៉េចនោះទេ។ នៅពេលនោះលោកបានទៅវត្តភ្លាម
ពេលទៅដល់ព្រះសង្ឃនោះបានបង្ហាញ រូបថតដែលថតជាប់រូបចម្លែកនោះដោយ មានសង្ឃដិកាថា៖ មានក្មេងរស់នៅភូមិពន្លៃម្នាក់បានមកថតរូបមិនសុំគេទេហើយ ពេលថតទៅក៏ស្រាប់តែមានជាប់អញ្ចឹង មើលទៅ។ ព្រះសង្ឃមានសង្ឃដិការបន្តថាៈ ក្រោយថតជាប់រូបចម្លែកបែបនេះអាត្មា ក៏សុំអោយក្មេងនោះទុកទូរសព្ទ័នៅហ្នឹងវត្តសិនហើយទុកអោយគេមើល។ លោកនូ ចាន់ បាននិយាយអោយដឹងទៀតថា៖ នៅពេលនោះដោយគាត់មិនចេះប្រើកម្មវិធីទូរសព្ទ័ទំនើប គាត់ក៏សុំអោយ ព្រះសង្ឃអង្គនោះ បាញ់ប្លូធូចូលទូរសព្ទ័ដៃរបស់លោក តែព្រះសង្ឃថាមិនចេះបាញ់ប្លូធូទេ។ពេលនោះគាត់យកទូសសព្ទ័គាត់ថតចម្លងបន្តរូបភាពដែលមិនគួរនិងជឿនោះបន្ត។ហើយពេលគាត់ត្រឡប់មកវិញមានគេប្រាប់ថា៖លោកសង្ឃអង្គនោះ ពូកែខាងប្រើកុំព្យូទ័រ និងទូរស័ព្ទដៃណាស់ ។
នៅក្នុងរូបភាពដែលគេបានឃើញ មានអ្នកចេះបាននិយាយថា៖ជារូបភាពប្រឌិតដោយកុំព្យូទ័រ ឬអាចថា ទូរសព្ទ័ប្រើ កាមមេរ៉ា 360 ។ រូបនោះមិនខុសកាលពីឆ្នាំទៅក្នុងស្រុកបរិបូរណ៌នោះដែរមានការផ្អើលថាមន្ត្រីសុរិយោដីថតជាប់មនុស្សក្រៅភព ពេលចុះវាស់ដីនោះឡើយក្រោយមកក៏សាបរលាបវិញ។
ប្រវត្តិវត្ត និងព្រះសង្ឃ “វត្តព្រះឥន្ទកោសី ហៅវត្តដំរីកូន” លោក ថោង មាឃ អនុប្រធានការិយា
ល័យស្រុកបរិបូរណ៌បាននិយាយថា៖វត្តនេះជាវត្តចាស់គ្មានការកសាងទេពីមុនមក។
ក្រោយមកប្រហែល៣ខែមុននេះព្រះសង្ឃ យ៉ង់ សុវណ្ណាន បានសុំធម្មការស្រុកមកស្នាក់នៅ ដើម្បីរៀបចំកសាងវត្ត មន្ត្រីធម្មការបានយល់ព្រម តែមិនមែនមកជាចៅអធិការទេ គឺជាតំណាងវត្ត តែប៉ុណ្ណោះ។ហើយស្រាប់តែនៅថ្ងៃចេញ
វស្សានេះ ក៏មានស្ត្រីម្នាក់ខាងលើនេះ បានអះអាងថាមានអ្នកសណ្ឋិត និងមានកើតកូនមកជាពង និងជាចិញ្ជៀន២វង់ ដែលមិនគួរជឿនេះ ហើយក៏មានមនុស្សទៅមើលភ្លូកទឹកភ្លូកដីមួយថ្ងៃៗ រាប់រយនាក់ មកពីខេត្តជិតឆ្ងាយៗ។ប៉ុន្តែប៉ុន្មានថ្ងៃចុងក្រោងនេះស្រាប់តែស្ងាត់មនុស្សទៅវិញ ព្រោះគេមិនជឿ ក្រោយមកក៏ស្រាប់តែលេចចេញថាមានថតជាប់រូបអ្នកសច្ចំថែមទៀត 
ជុំវិញករណីនេះអ្នកមកមើលភាគច្រើនដែលមិនជឿនិយាយថា៖នេះជារឿងរួមគ្នាបោកប្រាស់ប្រជាពលរដ្ឋក្នុងគោលបំណងរកលាបសក្ការៈ ដោយយកវត្តអារាមជាកន្លែងស្អាតស្អំមកធ្វើអាជីវកម្មរកស៊ី ដែលករណីនេះ អាជ្ញាធរមានសមត្ថកិច្ច កំពុងបណ្តេញជនខិលខូចទាំងនោះចេញពីវត្តនោះហើយ គឺគួរតែបណ្តេញចេញអោយបាន ដើម្បីកុំអោយព្រះពុទ្ធសាសនាអាប់ឱនព្រោះតែបុគ្គលមយយចំនួនតូចខាលើនេះ អោយពួកគាត់ទៅរកស៊ីទីណាបានក៏ទៅទៅ បើពូកែសក្ក័សិទ្ធមែននោះទោះនៅទីណាក៏គេទៅរកដែរ តែបើបោកប្រាស់គេប្រយត្ន័ខ្លួនផងទៅ…! «ចេះឯងអោយក្រែងចេះគេ ទោះផោមក្នុងទន្លេក៏គង់តែស្អុយ» ចុះបើផោមក្នុងវត្តបែបនេះតើទុកអោយស្អុយធ្វើអ្វីទៀតចាត់ការទៅទុកនៅនាំតែសៅហ្មង៕ .




































