អត្ថបទលោក ធូ កែវមុន្នី
កំពង់ធំ៖ អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋទាំងស្រុងអស់ចំនួន០៦ខ្នង រួមទាំងទ្រព្យសម្បត្តិមួយចំនួន។
ហេតុការនេះបានកើតឡើងនៅម៉ោងប្រមាណ១២:២៥នាទី នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងឈូក ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចលោកវីរៈសេនីយ៍ឯក សួង ថេន អធិការស្រុកបារាយណ៍ បញ្ជាក់ឱ្យដឹងថាម្ចាស់ផ្ទះរងគ្រោះភ្លើងឆេះមានឈ្មោះដូចខាងក្រោម៖ ១.ផ្ទះរបស់ឈ្មោះ កុប ចាស ភេទស្រី អាយុ៧០ឆ្នាំ ឆេះផ្ទះមានទំហំ៧ម៉ែត្រ×៣ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ មាស៦ជី ចិញ្ជៀន២វង់ ខ្សែដៃ២ខ្សែ និងលុយ១លានរៀន។ ២.ម្ចាស់ផ្ទះឈ្មោះ សេន ខទៀត អាយុ៨០ឆ្នាំ ប្រពន្ធឈ្មោះ ឡឹប ម៉ាស អាយុ៦៧ឆ្នាំ ឆេះផ្ទះមានទំហំ៧ម៉ែត្រ×៩ម៉ែត្រធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុង មាន៖ម៉ូតូ១គ្រឿងម៉ាកឌ្រីមសង់C125។ ៣.ផ្ទះរបស់ឈ្មោះ ឡះ សល់ អាយុ៤៥ឆ្នាំ ប្រពន្ធឈ្មោះ មីត រីម៉ាស អាយុ៤២ឆ្នាំ ឆេះផ្ទះមានទំហំ៩ម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ ម៉ូតូម៉ាកស្គុបពីC125 ១គ្រឿង។ ៤.ផ្ទះរបស់ឈ្មោះ ទាំ ស្រស់ ភេទស្រី អាយុ៥១ឆ្នាំ ឆេះផ្ទះមានទំហំម៉ែត្រ×១២ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុងមាន៖ ម៉ូតូធំមួយគ្រឿង មាស១តម្លឹងកន្លះ លុយ៧លានរៀល កងដៃផ្លាក់ទីន៧កង និង ចិញ្ជៀន១វង់។ ៥.ផ្ទះរបស់ឈ្មោះ យ៉ា អ៊ី អាយុ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ទៀត ម៉ារី អាយុ៤៤ឆ្នាំ ផ្ទះឆេះមានទំហំម៉ែត្រ×១២ម៉ែត្រ ធ្វ្វើអំពីឈើ ដំបូលប្រក់ក្បឿង ខូចខាតសម្ភារទាំងស្រុង។ ៦.ផ្ទះរបស់ឈ្មោះ សេន សា អាយុ៦០ឆ្នាំ ប្រពន្ធឈ្មោះ សា ណាសេហាស់ អាយុ៦៤ឆ្នាំ ផ្ទះឆេះមានទំហំ៦ម៉ែត្រ×១២ម៉ែត្រធ្វើអំពីឈើ ដំបូលប្រក់ក្បឿង មិនមានខូចខាតសម្ភារនោះទេ។
ករណីខាងលើនេះក្រោមកិច្ចអន្តរាគមន៍ លោកអភិបាលស្រុក អួង សារឿន និងលោកវរសេនីយ៍ឯក សួង ថេន អធិការស្រុកបារាយណ៍ប្រើប្រាស់ រថយន្តទាំងអស់០៧គ្រឿង និងទឹកសរុប៥១ម៉ែតគីប៕