បន្ទាយមានជ័យះ ក្រុមពលករខ្មែរចំនួន៣៣នាក់ ដែលសមត្តកិច្ចថៃចាប់ ហើយចោទប្រកាន់ ថាកាប់ឈើ ក្រញួង នៅខេត្តស្រះកែវ ដោយខុសច្បាប់ កាលពីចុងខែសីហាឆ្នាំ២០១៤ ពេលនេះត្រូវបាន សមត្តកិ ច្ចថៃ បញ្ជូនមក កម្ពុជាវិញ តាមច្រកទ្វារអន្តរប៉ោយប៉ែត ដោយដឹកតាមរថយន្តទ្រុង នៅវេលាម៉ោង ៥ល្ងាច ថ្ងៃទី១៦តុលា ឆ្នាំ២០១៤នេះ ។ ក្រុមពលករដែលដែលសមត្តកិច្ចថៃ ដោះលេងឲ្យត្រឡប់មកវិញចំនួន៣៣នាក់ ក្នុងនោះមកពីខេត្តបាត់ដំបង ២០នាក់ ខត្តឧត្តរមានជ័យ៣នាក់ សៀមរាប៨នាក់ ស្វាយរៀង១នាក់និងបន្ទាយមានជ័យ១នាក់ហើយក្រុម ពលករទាំងនោះ សុទ្ធតែប្រុស ។ បើតាមការអះអាងរបស់ក្រុមពលករបានឲ្យដឹងថា
ពួកកាត់បានចេញពីកម្ពុជាទៅស៊ីឈ្នូលអូសនិងកាប់ឈើ គ្រញូងតាមច្រករបៀងភូមិជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅ ខេត្តបន្តាយមានជ័យ ក្នុងនោះក្រុមពលករ១៣ នាក់ទើបចេញពីកម្ពុជាបាន៤ថ្ងៃ ក្រៅពីនេះកំពុងវិលត្រឡប់ពីកាប់ឈើក្រញូង ក៏ត្រូវសមត្តកិច្ចថៃចាប់ពេល សំរាករួមគ្នាក្នុងចំការប្រេងខ្យល់ស្រុកមួយក្នុងខេត្តស្រះកែវ ។ ពួកគេអះអាងបន្តទៀតថា ក្រោយពីគេឃុំខ្លួននៅខេត្តស្រះកែវ ត្រូវកេនាំឡើងតុលាការ១ដងដោយពុំមាន ភស្តុតាងគ្រប់គ្រាន់ក្នុងការ
ដាក់បន្ទុក មានត្រិមតែមា់ស៊ិនអាឈើមួយគ្រឿងម្យ៉ាងដោយសារមានការអន្តរាគម ន៏ជួយពីមន្ត្រីកម្ពុជាទើបភាគ្គីថៃបានធ្វើការដោះលេងវិញ ។ យោងតាមការរៀបរាប់ពីក្រុមពលករ បញ្ជាក់ថាពួកយោធា វរះ៥១៥ នៃកងពលតូចថ្មើជើងលេខ៥១និងយោ ធា ភូមិភាគ៥ ប្រចាំនៅបន្ទាត់ព្រំដែន ចំនុចភូមិជោគជ័យ ជាអ្នកបើកដៃឲ្យក្រុមពលករឆ្លងដែនខុសច្បាប់ទៅ កាប់ឈើគ្រញូងយ៉ាងច្បាស់ក្រឡែត ដែលក្រុមយោធាទាំងនោះគួរតែទទួលខុសត្រូវចំពោះបញ្ហានេះ ។ ជាក់ស្ដែង កន្លងមក អ្នកយកពត៏មាន ទូរទស្សន៏និងកាសែតក្នុងស្រុកមួយចំនួនធ្លាប់បានទៅ
ឃើញហេតុការ គេលាក់ពលករ ប្រុងឆ្លងដែនទៅកាប់ឈើគ្រញូងខុសច្បាប់ លើទឹកដីថៃ ក្នុងភូមិសាស្ត្រឃុំខាងលើហើយ ដែរ ។ ក្នុងការវិលត្រឡប់មកវិញរបស់ពលករនេះ និងដោយឃើញពួកកាត់មានការខ្វះសោហុយដើម្បីធ្វើដំណើរត្រ ឡប់ទៅស្រុកកំណើតផងនោះ បានក្រុមអ្នករត់ម៉ូតូឌុបរៃអង្គៀសគ្នាបានប្រាក់មួយចំនួនជូនពួកកាត់ដែលនៅ ខេត្តស្វាយរៀងនិង
ខេត្តឆ្ងាយៗមួយចំនួនផងដែរ ទង្វើរបែបនេះសរបញ្ជាក់ឲ្យឃើញថា ខ្មែរស្រឡាញ់ខ្មែរ ខ្មែរចេះជួយគ្នាក្នុងគ្រាមានអាសន្ន គួរបញ្ជាក់ថាពលរដ្ឋរស់នៅប៉ោយប៉ែតមិនថាអ្នកមានឬអ្នកក្រទេ គឺមាន ការសាម្គីគ្នាណាស់ ចេះស្រឡាញ់គ្នាណាស់ជាក់ស្ដែងកាលពីពេលថ្មីៗដែលមានពលករខ្មែរត្រូវថៃចាប់បញ្ជូនមកនោះ។……




































