ឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវកម្លាំងជំនាញស្រាវជ្រាវព័ត៌មានសន្តិសុខ ដឹកនាំដោយលោក វរសេនីយ៍ឯក ធិននី សុគន្ធា មេបញ្ជាការរង ចុះអនុវត្តដីកាបញ្ជាឲ្យចូលខ្លួន លេខ ០១៩/២០២៣ ចេញដោយ លោក ឧត្តមសេនីយ៍ទោ ម៉ែន ហុង ព្រះរាជអាជ្ញារង នាអយ្យការអមតុលាការយោធា លទ្ធផលឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ យ័ន្ត ដារ៉ា ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ សន្តិសុខឯកជន រស់នៅភូមិស្វាយក្អែរ ឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។នៅចំណុចផ្ទះជួល ក្រោយសណ្ឋាគារ ឈើនប្រាក់កប ក្នុងភូមិអូរក្រវ៉ាន់ សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ពីបទជ្រើសរើសទ័ពបំពានលើទ្រព្យសម្បត្តិពលរដ្ឋ និងកំរាមកំហែង បច្ចុប្បន្នជនសង្ស័យ កម្លាំងជំនាញកំពុងអនុវត្តតាមនិតិវិធីច្បាប់៕ដោយ៖ភ្នំ ដងរែក